ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំមិនបាន! ប្រាប់ហើយថាកុំឱ្យមកញ៉ែប្រពន្ធខ្លួន តែ​មិន​ស្តាប់​ អស់​៤​កាំបិត​ ក្លាយ​ជា​.ឃា.ត.ក.រ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ក្លាយជា.​ឃា.ត.ក.រ. បន្ទាប់​ពី​យក​កាំបិត​ផ្គាក់​កាប់​ប្រហារ​បុរស​អ្នក​ជិតខាង​ខ្លួន​ម្នាក់​​រហូត​បាត់​បង់​ជីវិត​នៅ​​ក្នុង​ថ្លុក​ឈាម ដោយសារ​តែ​ប្រចណ្ឌ​នឹង​ប្រពន្ធ​របស់​ខ្លួន ។ ​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ វេលា​​ម៉ោង​​២​និង​៤០​នាទី​រសៀល…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ក្លាយជា.​ឃា.ត.ក.រ. បន្ទាប់​ពី​យក​កាំបិត​ផ្គាក់​កាប់​ប្រហារ​បុរស​អ្នក​ជិតខាង​ខ្លួន​ម្នាក់​​រហូត​បាត់​បង់​ជីវិត​នៅ​​ក្នុង​ថ្លុក​ឈាម ដោយសារ​តែ​ប្រចណ្ឌ​នឹង​ប្រពន្ធ​របស់​ខ្លួន ។ ​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ វេលា​​ម៉ោង​​២​និង​៤០​នាទី​រសៀល ស្ថិត​នៅ​ភូមិ​គោក​មាន​ជ័យ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​ដៃដល់​​ខាងលើ​នេះ​មាន​ឈ្មោះ ម៉ៃ សៅ​គៀង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សែ​ម ភា ហៅ​វ៉េវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា មានផ្ទះ​នៅ​ក្បែរ​គ្នា ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​កំពុង​​តែ​អង្គុយ​ចិត​ផ្លែស្វាយ​នៅផ្ទះ​របស់​ខ្លួន កាលពី​វេលា​ម៉ោង​២​​និង​១៥​នាទី​រសៀល​ នា​ថ្ងៃខែ​កើតហេតុ​​ខាងលើ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ព្នាយ បាន​ឃាត់ខ្លួន​ជន​ដៃដល់​ក្នុង​ករណី​.​ឃា.ត.ក.ម្ម.​ដោយ​ចេតនា​នៅ​នឹង​ផ្ទះ​តែ​ម្តង ។

ប្រភព​​ដដែល​បន្ត​ថា ជន​ដៃដល់​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ឈ្មោះ សែ​ម ភា ហៅ​វ៉េវ ចំនួន​៤​កាំបិត ចំ​ក្បាល​លើ​ត្រចៀក​ខាងស្ដាំ​១​កាំបិត កញ្ចឹង.ក​២​កាំបិត កែងដៃ​ខាងស្ដាំ​១​កាំបិត បណ្ដាល​ឱ្យ​​ជនរងគ្រោះ​បាត់​បង់​ជីវិត​​​នៅ​នឹង​កន្លែង​កើតហេតុ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះតែម្តង ។

ក្រោយ​ពេល​ចាប់​ខ្លួន​ ជន​ដៃដល់​​ក៏​បាន​សារភាព​ថា មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ខ្លួន​​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​នេះ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ដោយសារ​កន្លង​មក​ ជន​រង​គ្រោះ​ចេះ​តែ​និយាយ​ឌឺដង​ញ៉ែ​ប្រពន្ធ​របស់​ខ្លួន ហើយ​ខ្លួន​បាន​ប្រាប់ និង​ហាម​ឃាត់​​ដែរ តែ​ជន​នេះ​នៅ​តែ​មិន​ព្រម​បញ្ឈប់ ទើប​លើក​នេះ​ក៏​សម្រេចចិត្ត​កាប់​ប្រហារ​តែ​ម្តង​ទៅ ។

ពាក់​ព័ន្ធ​ករណី​ខាងលើនេះ កម្លាំង​ជំនាញ​ក៏​​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សព​ជនរងគ្រោះ ​ក្រោយ​ពី​សមត្ថកិច្ច​នគរ​បាល​បច្ចេកទេស​ធ្វើការ​ត្រួតពិនិត្យរួច​ ក៏​បាន​ប្រគល់​សព​ទៅ​​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕