ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកម្ពុជា និងថៃកំពុងប្រយ័ត្នកូវីដ ១៩ រៀងៗខ្លួនតែការនាំចេញកសិផលដំណើរការធម្មតា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ទីផ្សារដំឡូងមីហាក់នៅតែល្អទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ ១៩ កំពុងរាតត្បាតទំាងនៅប្រទេសកម្ពុជា និងប្រទេសថៃក្តី ។ ថៃជាប្រទេសដែលទទួលទិញដំឡូងមីរបស់កសិករខ្មែរ មួយភាគធំ ។ នៅក្នុងពេលប្រទេសជិតខាងទំាងពីរកំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ…

រាជធានីភ្នំពេញ៖ ទីផ្សារដំឡូងមីហាក់នៅតែល្អទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ ១៩ កំពុងរាតត្បាតទំាងនៅប្រទេសកម្ពុជា និងប្រទេសថៃក្តី ។ ថៃជាប្រទេសដែលទទួលទិញដំឡូងមីរបស់កសិករខ្មែរ មួយភាគធំ ។ នៅក្នុងពេលប្រទេសជិតខាងទំាងពីរកំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩ រៀងៗខ្លួនក្តី តែការនាំចេញដំឡូងមីពីខ្មែរទៅថៃ នៅដំណើរការល្អ ការនាំចេញផលកសិកម្មមួយមុខនេះក្រៅផ្លូវការទៅកាន់ប្រទេសថៃ នៅតាមបណ្តាច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូន គិតក្នុងថ្ងៃនេះមានចំនួនប្រមាណ៣ ២១០តោន ។ បើគេគិតរយៈពេលពីរខែនៅដើមឆ្នាំ ២០២១នេះ ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១,៥៦ តោន និង ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០ តោន បាននាំចេញទៅប្រទេស ។ នេះបើតាមការឲ្យដឹងរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

កន្លងមកសម្តេចនាយករដ្ឋមន្ត្រីបានដាស់ទឿនមន្ត្រីតាមព្រំដែនឲ្យជួយសម្រួលការនាំចេញកសិផលកសិករទៅប្រទេសថៃ ប្រទេសវៀតណាម ឬក៍ប្រទេសឡាវ ជាប់កម្ពុជា ។ សម្តេចបានលើកឡើងថា រដូវនេះជារដូវដែលប្រជាពលរដ្ឋប្រមូលផលកសិកម្មហើយត្រូវនាំចេញទៅលក់នៅក្រៅប្រទេស ។ សម្តេចបានលើកឡើងដូច្នេះ នៅពេលមានការរឹតបន្តឹងតាមព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងដើម្បីទប់ស្កាត់ការរីករាលដាល់កូវីដ ១៩ ហើយការអនុវត្តវិធានការរឹតបន្តឹងនោះឈានដល់ការទប់ស្កាត់ការនាំចេញកសិផលផងដែរ ។ សម្តេចថា ការរឹតបន្តឹងនោះមិនត្រឹមត្រូវហើយត្រូវដកបទបញ្ជាវិញ ។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា ទំនិញនាំចេញនាំចូលប្រទេសជិតខាងដំណើរធម្មតា ទំនិញគ្មានកូវីដ ១៩ ទេ ថៃអាចនាំទំនិញមកកម្ពុជា កម្ពុជាក៍អាចនាំទិញទៅប្រទេសថៃដែរ ។ 

កសិករនៅជាប់ព្រំដែនប្រទេសថៃ បានកំពុងសប្បាយចិត្តជាមួយដំឡូងមីមានទីផ្សារល្អនេះហើយនៅពេលភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែងនេះ ការដាំដុះដំឡូងមីនៅប៉ៃលិន បាត់ដំបងកំពុងមមាញឹក។ កសិករឈ្មោះ បឿត អាយុ ៦៥ឆ្នាំ ថា គាត់បានជួលកម្មករ ឱ្យដាំដើមដំឡូងមីជាង ៣ ហិកតា ក្នុងចម្ការរបស់ខ្លួន។លោករីករាយនៅក្នុងការដំាដុះឆ្នាំនេះដោយសារទីផ្សារដំឡុងមីមានភាពល្អប្រសើរ។ 

ចំណែកកសិករម្នាក់ទៀត ឈ្មោះ អ៊ុក សុផាត អាយុ ៥០ឆ្នាំ រៀបរាប់ឲ្យដឹងថា គាត់មានដីចម្ការចំនួន ៤ហិកតា កំពុងធ្វើការដាំដុះ ។លោកថា ឆ្នាំមុនដាំដំឡូងមីមិនសូវទទួលបានផលច្រើន ដោយសារគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យរលួយមើមអស់ច្រើន តែឆ្នាំនេះលោកសង្ឃឹមថា ដំឡូងមីនឹងល្អទំាងទិន្នផល និងតម្លៃ ។  របាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបង ក្រៅពីការនាំចេញដំឡូងមី  នៅច្រកអន្តរជាតិដូង ស្រុកកំរៀង ស្វាយកែវរមៀតស្រស់បាននាំចេញទៅប្រទេសថៃដែរ ។ នៅថ្ងៃនេះស្វាយសរុបចំនួន ៦០តោនបាននាំចេញ ៕