ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​មែន​! ​បញ្ជរ​ទិញ​គ្រឿ.ងញៀ.ន​ចូល​កន្លែង​​ច​ត្តា​ឡី​ស័ក

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បើ​តាម​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ត្រៀម​រៀបចំ​បណ្តេញ​ជនជាតិ​ចិន​ប្រុស-ស្រីចំនួន២នាក់​ទៅ​ស្រុក​កំណើត​វិញ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​ចាប់​បាន​ថា បញ្ជា​ទិញថ្នាំ​ញៀ.នចូល​កន្លែងច​ត្តា​ឡី​ស័ក ។…

ខេត្តព្រះសីហនុ ៖ បើ​តាម​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ត្រៀម​រៀបចំ​បណ្តេញ​ជនជាតិ​ចិន​ប្រុស-ស្រីចំនួន២នាក់​ទៅ​ស្រុក​កំណើត​វិញ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​ចាប់​បាន​ថា បញ្ជា​ទិញថ្នាំ​ញៀ.នចូល​កន្លែងច​ត្តា​ឡី​ស័ក ។

ឯកឧត្តម គួ​ច ចំរើន បាន​បញ្ជាក់​ថា បុរស​-​ស្ត្រីជន​ជាត​ចិន​ទាំង​ពីរបាន​ជាប់អន្ទាក់​ប៉ូលិស និង​ត្រៀម​បណ្តេញ​ទៅ​ប្រទេស​ចិន​វី​ញ​ឆា​ប់ៗនេះ ។

នេះមិនមែនជាករណទី១ ទេដែលសមត្ថកិច្ចបានឃាត់ជនជាតិចិន និងវៀតណាម បានបង្កប់គ្រឿ.ងញៀ.នជាមួយសម្ភារ នំ ផ្ញើចូលកន្លែងធ្វើចត្តាឡីស័ក ។ កន្លងមក កម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ កន្លងមកបាន​បង្ក្រាប​ករណី​បង្កប់គ្រឿ.ងញៀ.ន​តាមកញ្ចប់បញ្ញើ និងនៅក្នុង​អាហារចូលកន្លែងធ្វើចត្តាឡីស័កក្នុងទឹកដីខេត្តមាត់សមុទ្រមួយបានច្រើនករណីរួចមកហើយ ដោយក្នុង មានករណីត្រូវបានបញ្ជូនទៅតុលាការ ដែលពាក់ព័ន្ធនឹងជនជាតិនិងវៀតណាម ផងដែរ ។

ជុំវិញការត្រៀមបណ្តេញចេញជនជាតិចិន ២រូបខាងលើនេះ មានមតិមួយចំនួនបានចោទសួរទៅលោកអភិបាលខេត្តថា «ត្រឹមតែបញ្ជូនទៅប្រទេសដើមវិញដោយមិនមានទោសអ្វីមែនទេ ឯកឧត្តមពូបើចឹងជនបទេសមកស្រុកខ្មែរហើយពួកគេមិខ្លាចនឹងធ្វើរឿងខុសច្បាប់ទេ ព្រោះចាប់បានហើយត្រឹមតែបញ្ជូនទៅស្រុកវិញ ហើយយូរៗស្ងាត់ៗអាចលួចចូលមកស្រុកខ្មែរម្តងទៀតផងក៏មិនដឹង» ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ