ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ទៀត​ហើយ​! សិស្ស​វិទ្យាល័យ​ភ្នំ​ធំ​ជាង​២០​នាក់​ត្រូវ​សន្លប់​បន្តបន្ទាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សិស្ស​ប្រមាណ​ជាង​២០​នាក់​ភាគច្រើន​ជា​ស្ត្រី​បាន​សន្លប់​ជា​បន្តបន្ទាប់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​អាកាសធាតុ​ក្តៅ និង​អាកា​រៈ​រន្ធត់​ទើប​សន្លប់​បន្ត​គ្នា​រហូត​គ្រូ​សម្រេច​បិទ​សាលារៀន​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ នៅ​វិទ្យាល័យ​ភ្នំ​ធំ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូ​រី ។ សិស្ស​វិទ្យាល័យ​ភ្នំ​ធំ​បាន​ប្រាប់​ថា សិស្ស​ដែល​សន្លប់​មាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា…

បន្ទាយ​មាន​ជ័យ ៖ សិស្ស​ប្រមាណ​ជាង​២០​នាក់​ភាគច្រើន​ជា​ស្ត្រី​បាន​សន្លប់​ជា​បន្តបន្ទាប់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយ​អាកាសធាតុ​ក្តៅ និង​អាកា​រៈ​រន្ធត់​ទើប​សន្លប់​បន្ត​គ្នា​រហូត​គ្រូ​សម្រេច​បិទ​សាលារៀន​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ នៅ​វិទ្យាល័យ​ភ្នំ​ធំ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូ​រី ។

សិស្ស​វិទ្យាល័យ​ភ្នំ​ធំ​បាន​ប្រាប់​ថា សិស្ស​ដែល​សន្លប់​មាន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ ត្រូវ​បាន​សន្លប់​៣​នាក់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ សិស្ស​ប្រមាណ​ជាង​២០​នាក់ ភាគច្រើន​ជា​ស្ត្រី​ត្រូវ​បាន​សន្លប់​ជា​បន្តបន្ទាប់ ហើយ​លោកគ្រូ​.​អ្នកគ្រូ ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ ។

សិស្ស​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​សិស្ស​វិទ្យាល័យ​ភ្នំ​ធំ​សន្លប់​ជា​បន្តបន្ទាប់​នេះ អាច​បណ្តាល​មក​ពី​ធំក្លិន​កៅស៊ូ​ដែល​មាន​ក្រុមហ៊ុន​មួយ​ខាងលិច​សាលា​ជាប់ជើង​ភ្នំ​ស្លរ​កៅស៊ូ​ធ្វើ​ផ្លូវ ហើយដោយ​អាកាសធាតុ​ក្តៅ​ផង​សន្លប់​ជា​បន្តបន្ទាប់ អាច​នេះ​ជា​មូលហេតុ​សិស្ស​វិទ្យាល័យ​ភ្នំ​ធំ​សន្លប់​ជា​បន្តបន្ទាប់ ។

លោក ឆែម ម៉ូ​ដែល នាយក​វិទ្យាល័យ​ភ្នំ​ធំ​បាន​ប្រាប់​ថា នៅ​វិទ្យាល័យ​ភ្នំ​ធំ​មាន​២​លើក មក​ហើយ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ មាន​សិស្ស​ស្ត្រី​ម្នាក់​ដែល​មាន​សុខភាព​ខ្វះ​ជាតិ​ស្ករ ហើយ​មិន​ស្រួលខ្លួន​ត្រូវ​បាន​ប្រាប់​អាណាព្យាបាល​ទទួលយក​ទៅ​ផ្ទះ ហើយ​ដល់​ពាក់​កណ្តាលផ្លូវ​ថា ស្រួលខ្លួន​អោយ​ឪពុក​ជូន​មក​រៀន​ពេល​អង្គុយ​រៀន​សន្លប់​ហើយ​មិត្តភក្តិ​ដែល​សុខភាព​សូវ​ល្អ​សន្លប់​ទាំងអស់​៣​នាក់​ត្រូវ​បាន​សង្គ្រោះ ហើយ​ភ្លាម​ៗ​សាលា​ត្រូវ​បាន​បិទ​ហើយ​អោយ​សិស្ស​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ស្រាប់​សិស្ស​ម៉ោង​ចេញលេង ស្រាប់តែ​សន្លប់​ជា​បន្តបន្ទាប់​ត្រូវ​បាន​លោកគ្រូ​.​អ្នកគ្រូ មាន​រថយន្ត និង​សិស្ស​រួម​ថ្នាក់​បាន​ដឹក​តាម​ម៉ូតូ និង​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​ជួយ​ដឹក​ទៅ​មណ្ឌល​សុខភាព​ភ្នំ​តូច និង​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​កងរទេះ (​អូរ​ស្ងួត​)​ត្រូវ​បាន​សិស្ស​ខ្លះ​ដាក់​អ៊ុ​ក​ស៊ី​សែន និង​ខ្លៈ​ទៀត​ដាក់​សេរ៉ូម​ចាក់​ថ្នាំ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ ឃើញ​សិស្ស​ចំនួន​២១​នាក់ ប្រុស​១​នាក់​ឃើញ​អាកា​រៈ​មិន​ស្រួលខ្លួន តែ​នៅ​២​ទៅ​៣​នាក់​ដែល​ដកដង្ហើម​មិន​ទាន់​ស្រួលខ្លួន ដែល​កំពុង​មើលថែ​ពី​អាណាព្យាបាល ។

ក្រុម​គ្រូពេទ្យ​ចុះ​ពិនិត្យ​បាន​បញ្ជាក់​ថា ៖ ក្រោយ​ពិនិត្យ​សុខភាព​សិស្ស និង​សាកសួរ គឺ​មូលហេតុ​ដែល​ក្មេង​សន្លប់​ការ​សន្និដ្ឋាន​ដំបូង​អាច​រន្ធត់​ត​គ្នា នៅ​ពេល​ដែល​មាន​សិស្ស​ម្នាក់​ណាមួយ​សន្លប់ ដោយ​ជម្ងឺ​ណាមួយ​ឃើញ​ហើយ​រន្ធត់​ទើប​បណ្តាល​សន្លប់​ជា​បន្តបន្ទាប់​ដោយ​អាកាសធាតុ​ក្តៅ​មាន​ក្លិន​ខ្លះ​ផង ទើប​បណ្តាល​សិស្ស​សន្លប់​ជា​បន្តបន្ទាប់ រហូត​ពេល​នេះ​សិស្ស​បាន​ស្រួលខ្លួន​មួយ​ចំនួន​ធំ​ហើយ អាច​ជាង​ឡើង​វិញ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ