កូវីដសហគមន៍ ៖ ពលរដ្ឋត្អូញត្អែរបាត់ចំណូល តែកើនចំណាយ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ផលប៉ះពាល់សេដ្ឋកិច្ច ជីវភាពពលរដ្ឋដោយសារជំងឺកូវីដ ១៩ ហាក់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ ពលរដ្ឋបាត់ចំណូល តែការចំណាយនៅតែមាន ហើយកើនឡើងទៀតផង…
រាជធានីភ្នំពេញ ៖ ផលប៉ះពាល់សេដ្ឋកិច្ច ជីវភាពពលរដ្ឋដោយសារជំងឺកូវីដ ១៩ ហាក់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ ពលរដ្ឋបាត់ចំណូល តែការចំណាយនៅតែមាន ហើយកើនឡើងទៀតផង…
រាជធានីភ្នំពេញ ៖ ផលប៉ះពាល់សេដ្ឋកិច្ច ជីវភាពពលរដ្ឋដោយសារជំងឺកូវីដ ១៩ ហាក់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ ពលរដ្ឋបាត់ចំណូល តែការចំណាយនៅតែមាន ហើយកើនឡើងទៀតផង ដោយសារទំនិញជាច្រើននៅលើទីផ្សារបានឡើងថ្លៃជាលំដាប់ ។ កញ្ញា មុន្នី អ្នកធ្វើការក្នុងហាងអាហារមួយនិយាយថា ដោយសារបាត់អតិថជនមកទទួលទានអាហារនៅកន្លែងនាងធ្វើការ ថៅកែរបស់កញ្ញាបានតម្រូវឲ្យបុគ្គលិកម្នាក់ធ្វើការតែកន្លះខែប៉ុណ្ណោះក្នុងមួយខែ គឺត្រូវឆ្លាស់វេនគ្នាធ្វើការ ។
កញ្ញាបន្ថែមថា បើមិនដូច្នេះមានតែត្រូវកាត់បន្ថយបុគ្គលិកតែម្តង ។ «វាមិនមែនជាលើកទី ១ ទេដែលយើងអនុវត្តការបំពេញការងារឆ្លាស់គ្នានេះ កាលពេលផ្ទុះព្រឹត្តិការណ៍សហគមន៍នៅចុងឆ្នាំ ២០២០ យើងបានធ្វើដូច្នេះម្តងហើយ ។ យើងសុខចិត្តបាត់ប្រាក់ខែពាក់កណ្តាល តែយើងនៅតែមានការងារធ្វើការគ្រប់គ្នា» ។

មុន្នី ទទួលបានប្រាក់ខែ ៣០០ដុល្លារ ពីការងារជាលក់អាហារអឺរ៉ុប ។ ការកាត់ប្រាក់ខែ៥០% ដោយត្រូវបំពេញការងារតែ ១៥ថ្ងៃក្នុងមួយខែ បានអនុវត្តចាប់ពីថ្ងៃទី ១០មីនាមក ។ «បាត់ចំណូល ប៉ុន្តែការចំណាយមិនអាចកាត់បានទេ ។ នៅពេលកូវីដ ១៩ ផ្ទុះបែបនេះ សមាជិកគ្រួសារខ្ញុំនៅផ្ទះមិនចេញទៅណាកាន់តែច្រើនគ្នា ធ្វើឲ្យការចំណាយថ្លៃទឹកភ្លើង កាន់តែកើនឡើង ។ ចំណែកទំនិញចេះតែឡើងថ្លៃបន្តបន្ទាប់ ជាងស្តែងកាលពីម្សិលមិញបានឡើងថ្លៃទៀតហើយ ។ ឥឡូវសំាងមួយលីត្រជាង ៤ពាន់រៀលហើយ» ។
កញ្ញា ចន្ថា ធ្វើការជាមួយនិង មុន្នី ដែរ កញ្ញានិយាយថា នៅពេលគ្មានភ្ញៀវបែបនេះហាងរបស់ពួកនាងធ្វើការបានធ្លាក់ចំណូលពីមួយថ្ងៃ ៦០០ដុល្លារ មកនៅត្រឹម ២០០ដុល្លារប៉ុណ្ណោះ ។ កញ្ញាថា មនុស្សគ្រប់គ្នាបានជួបបញ្ហាជីវភាពដូចៗគ្នា ពេលនេះគ្មាននរណាគេចផុតឡើយ ។«យើងរកចំណូលលំបាកប៉ុន្តែថ្លៃទឹក ថ្លៃភ្លើង ថ្លៃផ្ទះជួលមិនចុះថ្លៃទេ ។ នៅពេលយើងធ្លាក់ចំណូល ហើយការចំណាយមានតែឡើងនោះ តើរស់បែបណា ?» ។

ជាមួយសំណួរបែបនេះ នារីដែលមានសម្បុរសម្នាក់នេះនិយាយបន្ថែមថា ទំនិញលើទីផ្សារឡើងថ្លៃជានិច្ចកាលពីមុនត្រីងៀតថ្លៃតែ ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឥឡូវ ៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម ។ ត្រីសាច់ គ្រឿងទេសឡើងថ្លៃទំាងអស់ «ចន្ថា រៀបរាប់» ។
លោក ង៉ែត ជូ អ្នកឃ្លំាមើលបញ្ហាសេដ្ឋកិច្ច បានមើលឃើញថា ផលប៉ះពាល់សេដ្ឋកិច្ច ជីវភាពពលរដ្ឋពិតជាមាននៅពេលកូវីដ ១៩ នេះ ។ លោកបានសង្កេតឃើញថា ភោជនីយដ្ឋាន អាហារដ្ឋាន រហូតដល់មានកន្លែងព្យាបាលមួយចំនួនបានបិទទ្វារ ។ លោកថា នៅពេលកន្លែងធ្វើការផ្អាកដំណើរបែបនេះ ធ្វើឲ្យមនុស្សបាត់បង់ការងារ បាត់បងចំណូលហើយប៉ះពាល់ដល់ជីវភាពរស់នៅ ។

តាមសន្ទស្សន៍ថ្លៃទំនិញដែលស្រង់ដោយក្រសួងពាណិជ្ជកម្ម ដែលផ្សាយនៅថ្ងៃទី ១៧ខែមីនា មានទំនិញលក់លើទីផ្សារខ្លះឡើងថ្លៃ ទំនិញមួយចំនួនមិនឡើងថ្លៃនោះទេ ទំនិញឡើងថ្លៃភាគច្រើនជារបស់នាំចូល មានដូចជាប្រេងសំាង ហ្គាស ចំណែកកសិផលជាច្រើនមានស្ពៃ ខ្ទឹម គ្រាប់ស្វាយចន្ទី សាច់មាន់ ត្រី បានធ្លាក់ថ្លៃ ។ ចំណែកសាច់ជ្រូក សាច់គោ បន្តឡើងថ្លៃ ៕

ចែករំលែកព័តមាននេះ