ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់ប្រហារ​​តាម​​សា​ឡុ​ង​ម៉ាស្សា​​​៣កន្លែង​​បន្ត​បន្ទាប់​ ឆក់​យក​ជីវិត​មនុស្ស​​៨​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បើតាម​ប៉ូលិស​បាន​​រាយការណ៍​ឱ្យ​ដឹង​​ថា មនុស្ស​៨​នាក់ ​ក្នុង​នោះ​មាន​នារីដើម​កំណើត​អា​ស៊ី​៦​នាក់ បាន​ត្រូវ​​បាត់​បង់​ជីវិត​ដោយ​សារ​​គ្រាប់កាំភ្លើង កាលពី​ថ្ងៃ​ទី​១៦ ខែ​​មីនា​ ឆ្នាំ២០២១ នៅ​តាម​សា​ឡុ​ង​ម៉ាស្សា​ចំនួន​៣​កន្លែង…

សហរដ្ឋអាមេរិក ៖ បើតាម​ប៉ូលិស​បាន​​រាយការណ៍​ឱ្យ​ដឹង​​ថា មនុស្ស​៨​នាក់ ​ក្នុង​នោះ​មាន​នារីដើម​កំណើត​អា​ស៊ី​៦​នាក់ បាន​ត្រូវ​​បាត់​បង់​ជីវិត​ដោយ​សារ​​គ្រាប់កាំភ្លើង កាលពី​ថ្ងៃ​ទី​១៦ ខែ​​មីនា​ ឆ្នាំ២០២១ នៅ​តាម​សា​ឡុ​ង​ម៉ាស្សា​ចំនួន​៣​កន្លែង នៃ​តំបន់​ទីក្រុង​អា​ត្ល​ង់​តា ​សហរដ្ឋអាមេ​រិក។

ប៉ូលិស​ប្រកាស​ពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​។ គេ​មិន​ទាន់​ដឹង​នៅឡើយ​ថា តើ​ការ​វាយប្រហារ​ទាំងនេះ​មាន​លក្ខណៈ​ប្រកាន់ពូជសាសន៍​ឬ​យ៉ាងណា? តែ​វា​កើត​មាន​ក្នុង​កាលៈទេសៈ ដែល​មានការ​កើនឡើង​ខ្ពស់​នៃ​អំពើ​ប្រឆាំង​ពួក​អា​ស៊ី​នៅ​សហរដ្ឋអាមេរិក​។

ក្រោយ​ការ​ពិនិត្យ​បណ្ដា​រូបភាព​នៃ​កាមេរ៉ា​ត្រួតពិនិត្យ មាន​លទ្ធភាព​ខ្ពស់​បំផុត​ដែល ខ្មាន់កាំភ្លើង​តែ​ម្នាក់​ជា​អ្នក​វាយប្រហារ​សា​ឡុ​ង​ម៉ាស្សា​ទាំង​៣​​កន្លែង​នោះ​។ តាម​អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ថា ការ​វាយប្រហារ​ដំបូង​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​៤​នាក់ និង​របួស​២​នាក់​កើត​មាន​នា​ថ្ងៃ​ទី​១៦​ មីនា វេលា​ម៉ោង​ប្រមាណ​ជា​១៧​ម៉ោង​ក្នុងស្រុក ក្នុង​ហាង​ម៉ាស្សា​មួយ ​ស្ថិត​នៅ​ចម្ងាយ​ជិត​៥០​គីឡូម៉ែត្រ ពី​ទីក្រុង​អា​ត្ល​ង់​តា​ ជាទី​ក្រុង​ធំ​ជាងគេ​នៃ​រដ្ឋ​ច​ច​ជៀរ ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក​។

បន្ទាប់​មក​មានការ​បាញ់ប្រហារ​២​ថ្មី​ទៀត ​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​៤​នាក់ ក្នុង​សា​ឡុ​ង​ម៉ាស្សា​២​ ដែល​នៅ​ជិតខាង​គ្នា​នៃ​ទីក្រុង​អា​ត្ល​ង់​តា​។ ពេល​លើក​មក​ដល់​ប៉ូលិស​បាន​រក​ឃើញ​នារី​៣​នាក់​បាន​បាត់​បង់​ជីវិត នៅ​ខាងក្នុង​សា​ឡុ​ង​ម៉ាស្សា ដោយ​សារ​​គ្រាប់កាំភ្លើង​។ នៅ​នឹង​កន្លែង​ប៉ូលិស​ទទួល​សេចក្ដីរាយការណ៍ ពី​ការ​បាញ់បោះ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ដង​វិ​ថី ដោយនៅ​ទីនោះ​គេ​បាន​រក​ឃើញ​នារី​ម្នាក់​ទៀត​​បាត់​បង់​ជីវិត​​។ ចំណែក​ជនសង្ស័យ​ក៏​​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ចាប់តាំងពី​យប់​ថ្ងៃ​ទី​១៦ ខែ​​មីនា​នេះ ​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ