ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងការ១​​បំពាន​បំរាម ​ត្រូវ​អាជ្ញាធរ​ចុះណែនាំ​​ឱ្យ​​រុះរើ​ជា​បន្ទាន់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រោងការ​មួយ​កន្លែង​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ចុះណែនាំ​ឱ្យ​​រុះរើ​ជា​បន្ទាន់ ខ​ណៈបំពាន​​សេចក្តី​​ជូនដំណឹង​របស់​សាលាខេត្ត​កំពង់ឆ្នាំង ​ស្ដី​អំពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19 ហេតុការណ៍​នេះ​បាន​កើត​​កាលពី​​រសៀល​ថ្ងៃ​ទី​16 ខែមីនា​ឆ្នាំ 2021 នៅ​ភូមិ​ចុង​កោះ ​សង្កាត់​ផ្សារឆ្នាំង​…

ខេត្តកំពង់ឆ្នាំង ៖ រោងការ​មួយ​កន្លែង​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ចុះណែនាំ​ឱ្យ​​រុះរើ​ជា​បន្ទាន់ ខ​ណៈបំពាន​​សេចក្តី​​ជូនដំណឹង​របស់​សាលាខេត្ត​កំពង់ឆ្នាំង ​ស្ដី​អំពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19 ហេតុការណ៍​នេះ​បាន​កើត​​កាលពី​​រសៀល​ថ្ងៃ​ទី​16 ខែមីនា​ឆ្នាំ 2021 នៅ​ភូមិ​ចុង​កោះ ​សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

លោក យិ​ន សា​វ៉េ​ន​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា​ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​19 ក៏​ដូច​ជា​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​ស្តី​អំពី​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​19 ដោយ​ផ្អាក​ការ​រៀបចំ​ពិធី​ជួបជុំ មាន​ដូច​ជា​ពិធី​​រៀប​អាពាហ៍ពិពាហ៍​ ឬពិធី​​ជប់លៀង និង​ពិធីបុណ្យ​តាមបែបសាសនា​ផ្សេង​ៗ​ ។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​បញ្ឈប់​និង​រុះរើ​រោងការ​មួយកន្លែង​​នៅ​ភូមិ​ចុង​កោះ ​សង្កាត់​ផ្សារឆ្នាំង​ជា​បន្ទាន់ ព្រោះ​បាន​បំពាន​ទៅ​នឹង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​ផង​ដែរ​។​

បើ​តាម​លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ពិធី​មង្គលការ​​មួយកន្លែង​នៅ​ភូមិ​ចុង​កោះ​នេះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី16 មីនា ​និង​គ្រោង​ទទួលភ្ញៀវ​ពិសារ​ភោជនា​ហារ​​នា​រសៀល​ថ្ងៃ​ទី17 មិនា​នេះ​ ​ប៉ុន្តែ​ក្រោយ​ពី​ទទួលបញ្ជា​ពី​ថ្នាក់លើ ​សមត្ថកិច្ចបាន​​ចុះ​ទៅ​ឃាត់​ ដោយ​បានឱ្យ​​ម្ចាស់​ដើមការ​បញ្ឈប់​ជា​បន្ទាន់​ ចំណែក​ម្ហូបអាហារ​ដែល​គ្រោង​នឹង​ទទួលភ្ញៀវ​នា​​ថ្ងៃ​ទី17 មិ​នា​នេះ គឺ​ខាង​លោក​បាន​​ណែនាំ​ទៅ​ម្ចាស់​ដើមការ​ថា បើ​​មាន​ភ្ញៀវ​មក គឺ​សូម​រៀបចំ​វេច​ខ្ចប់​ម្ហូបអាហារ​ឱ្យ​ភ្ញៀវ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ​គ្នា​ឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ