ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ខ្ទឹមបារាំង​នៅ​សហគមន៍​បន្លែ​បៃតង​ពង្រ​កង​វ៉ា​លក់ដាច់​ខ្លះ​ៗ​វិញ​ហើយ

5 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ខ្ទឹមបារាំង​ដែល​អត់​ទីផ្សារ​កន្លង​មក​នៅ​សហគមន៍​បន្លែ​បៃតង​ពង្រ​កង​វ៉ា ស្ថិត​នៅ​ភូមិ​ពង្រ​និង​ភូមិ​កង​វ៉ា​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ឥឡូវនេះ​មានការ​ទិញ​បោះ​ដុំ ជា​បណ្តើរ​ៗ​ហើយ ។ លោក​ដុំ…

ខេត្តបន្ទាយមានជ័យ ៖ ខ្ទឹមបារាំង​ដែល​អត់​ទីផ្សារ​កន្លង​មក​នៅ​សហគមន៍​បន្លែ​បៃតង​ពង្រ​កង​វ៉ា ស្ថិត​នៅ​ភូមិ​ពង្រ​និង​ភូមិ​កង​វ៉ា​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ឥឡូវនេះ​មានការ​ទិញ​បោះ​ដុំ ជា​បណ្តើរ​ៗ​ហើយ ។

លោក​ដុំ វណ្ណ​ឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ប្រាប់​ឲ្យ​ដឹង​ថា ៖ បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ ខ្ទឹមបារាំង​នៅ​សហគមន៍​បន្លែ​បៃតង​ពង្រ កង​វ៉ា ជួប​ការ​លំបាក​ឬ​អត់​ទីផ្សារ​លោក និង​មន្ត្រី​បាន​សហការ​នឹង​ម្ចាស់​ផ្សារ និង​អាជីវករ​ដើម្បី​ទៅ​ជួយ​ទិញ​ដុំ​ពី​កសិករ ហើយ​លក់រាយ និង​លក់​បោះ​ដុំ​បន្ត ។

ចំណែក​លោក ហ៊ុ​ល សា​វេ​ត ប្រធាន​សហគមន៍​បន្លែ​បៃតង​ពង្រ កង​វ៉ា​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៦ ខែមីនា​នេះ​ថា ៖ មើម​ខ្ទឹមបារាំង​របស់​លោក​មាន​ចំនួន​ជាង​១០​តោន មក​ទល់​ថ្ងៃនេះ​លក់ដុំ​បាន​១​តោន​ដែរ ។ ឯ​កសិករ​ផ្សេង​ទៀត​ក្នុង​សហគមន៍​លក់​បោះ​ដុំ សរុប​បាន​ប្រមាណ​៦​ទៅ​៧​តោន​ដែរ​ក្នុង​ចំណោម​មើម​ខ្ទឹមបារាំង​នៅ​សល់​ចាក់​ធារ​ក្រោមផ្ទះ​សរុប​ជាង​១០០​តោន ។

លោក​បាន​បន្ត​ថា ៖ ចំពោះ​ការ​លក់ គឺ​ចុះថោក​ជា​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០​កន្លង​មក ។ គឺ​កាលពី​ឆ្នាំ​២០២០ លក់ដុំ​បាន​១​ដុល្លា​ឬ​៤.០០០​រៀល​/១​គ​ក្រ ។ តែ​ពេល​អត់​ទីផ្សា​រនះ​លក់​បាន​តែ​ពី​១.២០០​ទៅ​១.៥០០​រៀល​/១​គ​ក្រ​ប៉ុណ្ណោះ ។ ហើយ​បើ​ជ្រាវ​រើស​យក​តែ​ខ្ទឹម​ណា​ល្អ​បំផុត អាច​លក់​បាន​ពី​១.៥០០​រៀល​ទៅ​២.៥០០​រៀល​/​គ​ក្រ​ដែរ ប៉ុន្តែ​មាន​ចំនួន​សរុប​ជ្រើសរើស​បាន​ត្រឹមតែ​ខ្ទង់រយ​គីឡូក្រាម​ប៉ុណ្ណោះ ក្នុង​ចំណោម​សរុប​១០០​ប្លាយ​តោន​នោះ ។ លោក​បន្ត​ថា ៖ ទោះ​យ៉ាងណា​តម្លៃ​ប៉ុណ្ណា​ក៏​លក់​ដែរ ធ្វើ​ម៉េច​កុំអោយ​តែ​ត្រូវ​ខូច​គ្រវាត់​ចោល​ទាំងស្រុង ។

លោក​និយាយ​ដែរ​ថា ៖ សម្រាប់​អ្នកស្រី សុ​ភក្តិ នៃ​ទីផ្សារ​បន្លែ​ធម្មជាតិ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែល​បាន​ទិញ​មុន​២០០​គ​ក្រ បាន​ទូរ​ទាត់​លុយ​ហើយ ។ ឥឡូវ​បាន​យក​២០០​គ​.​ក្រ​ទៀត ក្នុង​តម្លៃ​២.៥០០​រៀល​/​គ​ក្រ ។ ប៉ុន្តែ​កសិករ​ត្រូវ​បង់ថ្លៃ​ដឹក​ជញ្ជូន​ពី​បន្ទាយ​មាន​ជ័យ​ទៅ​ភ្នំពេញ ។

លោក​ហ៊ុ​ល សា​វេ​ត បាន​បញ្ជាក់​ថា ៖ ក្នុង​នោះ លោក និង​កសិករ​ក្នុង​សហគមន៍​នេះ​ក៏​ត្រូវ​បាន​សម្អាត និង​បក​ស្រទាប់​និង​រើស​ចេញ​ខ្ទឹម​ណា​មិនល្អ ឬ​ខូចខាត​ដោយសារ​ទុក​យូរ​ពេក អត់​ទីផ្សារ​នោះ​ក្នុង​ចំនួន​ច្រើន​តោន​ដែរ ហើយ​យក​ទៅ​បោះចោល​នៅ​ក្នុង​ដីចម្ការ ។ ទោះ​យ៉ាងណា កសិករ​នៃ​សហគមន៍​ខាងលើ​បាន​ថ្លែង​អំណ​គុណ​មន្ត្រី​ដែល​ជួយ​អន្តរាគមន៍​អរគុណ​ទីផ្សារ​ប​ន្លៃ​សុវត្ថិ​ភព​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​ជា​ពិសេស​ផ្សារ​ហ៊ុយ ឡេ​ង ដែល​ជា​ផ្សា​របោះ​ដុំ​បន្លែ ផ្លែ​ឈើ ម្ហូបអាហារ ដែល​បានអោយ​ឈ្មួញ​ទៅ​ជួយ​ទិញ​លើក​ដុំ ។ ហេតុនេះ​ចំពោះ​មុខ ត្រូវ​រក​លុយ​សងបំណុល​ចាស់​ដែល​ជំពាក់​គេ​ក្នុង​ការ​ដាំ​ខ្ទឹមបារាំង​ដែល​មាន​បញ្ហា​ទីផ្សារ​នេះ​សិន ។

សូម​បញ្ជាក់​ថា ៖ សហគមន៍​បន្លែ​បៃតង​ពង្រ កង​វ៉ា​នៅ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរី​សោភ័ណ​នេះ​មាន​កសិករ​២០​គ្រួសារ ដែល​បាន​អនុវត្ត​កម្មវិធី​អាស​ស្ព៉ា​យ (ASPIRE) ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​អាយ​ហ្វា​ដ​(IFAD) ។ ក្នុង​នោះ កសិករ​បាន​ដាំ​បន្លែ​ធម្មតា​ដូច​ជា ស្ពៃចង្កឹះ ស្ពៃ​ក្រ​ញ៉ា​ញ់ ស្ពៃ​ផ្ល​ក់​ច​យ ត្រសក់ ខាត់ណា​ផ្កា ម្ទេសដៃនាង ប៉េងប៉ោះ ប៉េងប៉ោះ​ឆឺ​រី ត្រឡាច ត្រប់ស្រួយ ប៉ិក​គក់ ខ្តឹ​ម​ស្លឹក​……​ជាដើម ។ ប៉ុន្តែ​កសិករ នៅ​បាន​ពុះពារ​ដាំ​ដំណាំ​បន្លែ​ដែល​ពិបាក​ដាំ ដែល​កន្លង​មក ខ្មែរ​យើង​កម្រ​នឹង​ដាំ​ដុះ ដូច​ជា​ខ្លឺ​ម​បារាំង ខ្ទឹមស ដាំ​លើ​ផ្ទៃដី​ប្រមាណ​៧,៥​ហិច​តា ។ ដាំ​ការ៉ុត ,​ដាំ​លមើ ចំនួន​ជាង​២​ហិច​តា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ