ប្រទេសបារាំង ៖ ចាប់តាំងពីលេចពាក្យវីរុសកូវីដ-១៩ ហៅទម្រង់ VARIANT BRETON ដែលត្រូវបានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងតាមបណ្ដាញសង្គមមក មានពាក្យចចាមអារ៉ាមមួយពីការបិទរដ្ឋធានីបារាំងក្រុងប៉ារីស។
ការពិតពីរឿងវីរុសទម្រង់ថ្មីនោះ ពិតជាគួរឲ្យតក់ស្លុតមែន។ វីរុស VARIANT BRETON នេះ រកឃើញនៅមជ្ឈមណ្ឌលមន្ទីរពេទ្យមួយនាទីក្រុង LANNION ក្នុងខេត្ត COTES D’ARMOR ហើយវីរុសបំប្លែងរូបថ្មីនេះ បណ្ដាលឲ្យមនុស្សបាត់បង់ជីវិត៨នាក់រួចហើយ។ តើវីរុសទម្រង់ថ្មីទើបរកឃើញនោះ ពិតជាគ្រោះថ្នាក់ខ្លាំងមែនឬយ៉ាងណា?
មកដល់ដំណាក់កាលនេះ ទីភ្នាក់ងារសុខភាពតំបន់អះអាងថា មិនមែនបែបនេះទេ។ អ្នកជំងឺទាំងនោះបានចូលមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរស្រាប់ទៅហើយ។ ប៉ុន្តែទោះបីយ៉ាងណា ក៏មិនអាចបដិសេធពីភាពសាហាវនៃវីរុសទម្រង់ថ្មីនោះដែរ។ នេះជាការអះអាងរបស់លោកSTEPHANE MULLIZ នាយកមន្ទីរពេទ្យនោះ។ មនុស្សទាំងអស់នេះ ដែលឆ្លងវីរុសទម្រង់ថ្មី សុទ្ធតែជាមនុស្សចាស់ ហើយមានរោគសញ្ញានានា។
មានឈ្មោះវិទ្យាសាស្ត្រថា 20C វីរុសទម្រង់ថ្មីនេះ ជាកម្មវត្ថុនៃការប្រុងប្រយ័ត្ន កាន់តែខ្លាំងពីសំណាក់អាជ្ញាធរ ព្រោះវីរុសទម្រង់ថ្មីនេះក្នុងចំណោមអ្នកជំងឹ៨នាក់ ដែលធ្វើតេស្ត៧នាក់រកឃើញលទ្ធផលអវិជ្ជមាន។ មានន័យថា វីរុសបែបថ្មីពិបាកចាប់រក។ វីរុសទម្រង់ថ្មីពិបាកធ្វើតេស្តរកឃើញ ក៏មានសេចក្ដីរាយការថា មាននៅអង់គ្លេសដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ