រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានសម្តែងការខកចិត្តចំពោះសភាអឺរ៉ុបស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ មីនា ២០២១ បានលើកឡើងថា« រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់ សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០០១ ស្តីពីការជំនុំជម្រះក្តីប្រឆាំងនឹងជនល្មើសច្បាប់នៅនៅកម្ពុជា ។
រដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ២០២១/២៥៧៩(RGP) និងសូមធ្វើសេចក្តីថ្លែងការណ៍ដូចជា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេប្រទេសកម្ពុជាមានសិទ្ធិអនុវត្តនូវគោលនយោបាយស្វ័យសម្រេចរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ រួមទាំងសន្តិភាព ស្ថិភាព និងវិបុលភាពរបស់ប្រទេស ។
សភាបានបញ្ជាក់ថា«យើងខ្ញុំមិនអាចអត់អោនបានឡើយ ចំពោះចេតនា និង សកម្មភាពទាំងឡាយណា ដែលមានបំណងបង្កការរំខានដល់សុខសន្តិភាព និងស្ថេរភាពដែលខិតខំរកបានដោយលំបាករបស់កម្ពុជា » ។
សភាកម្ពុជាបានលើកឡើងថា ការជំនុំជម្រះក្តីជនល្មើសដែលជាប់ពាក់ព័ន្ធនឹង «ផែនការក្បត់ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ » គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេសដែលសម្រាប់ពង្រឹងនីតិរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
រាល់ការប៉ុនប៉ងរៀបចំផែនការបះបោរ តាមរយៈការប្រើប្រាស់ភាសារ ឬបរទេសកេរ្តិ៍ ញុះញង់ឱ្យមានអំពើហិង្សាក៏ដូចជា ការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឈរដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់ និងត្រូវតែធ្វើការថ្កោលទោសជាដាច់ខាត ។
សភាបន្តថា បន្ទាប់ពីមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនៅក្នុងសោកនាដកម្មកាលពីអតីត កាលរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ការគាំទ្រដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម និងការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលមួយ ដែលបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបប ប្រល័យពូជសាសន៍ មានប្រទេសជាច្រើនក្នុងសហគមន៍អន្តរជាតិ រួមមាន សហគមន៍អឺរ៉ុបផងដែរ បានជួយ ឬនៅសុខសន្តិភាពលទ្ធិប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ចដល់ព្រះ វាជាណាចក្រកម្ពុជា ។
កិច្ចខិតខំប្រឹងប្រែង ទាំងនេះ គួរតែត្រូវបានធ្វើឱ្យប្រសើរថែមទៀតជាជាងវិល ត្រឡប់ទៅរកកំហុសដដែលៗ ដូចពីសម័យអតីតកាល ។ ជាមួយគ្នានោះដែរសភាក៏បានលើកឡើងថា ប្រជាធិបតេយ្យរូបរីយកម្មនៅកម្ពុជាកំពុងរីកចម្រើនទៅមុខជាលំដាប់ រហើយមិនអាចវិលត្រឡប់ថយ ក្រោយបានឡើយ ដូចដែលបានចុះបញ្ចាំងនៅក្នុងទិដ្ឋភាពប្រជាធិបតេយ្យដែលកំពុងវិវត្តទៅមុខជានិច្ច ដែលបានគ្របដណ្តប់លើគ្រប់គណបក្សនយោបាយទាំងអស់ ដែលមាននិន្នាការ និងគោរពគោលដៅផ្សេងៗគ្នា សង្គមស៊ីវិលរីកចម្រើនមួយរសហជីពពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ។
ដូច្នេះយើងខ្ញុំសូមជំរុញឱ្យសភាអឺរ៉ុប មេត្តាវាយតម្លៃប្រកបដោយសត្យមនុម័តចំពោះការវិវត្តន៍នយោបាយ នៅកម្ពុជា និងសូមបន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើ គោលការណ៍នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក៕
ចែករំលែកព័តមាននេះ