UCL ៖ Real Madrid និង Man City ដឹកដៃគ្នាឡើងទៅវគ្គ៨ក្រុមចុងក្រោយ
អន្តរជាតិ ៖ ក្រុមអធិរាជស Real Madrid និងក្រុមមេឃខៀវ Manchester City ដឹកដៃគ្នាបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់…
អន្តរជាតិ ៖ ក្រុមអធិរាជស Real Madrid និងក្រុមមេឃខៀវ Manchester City ដឹកដៃគ្នាបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់…
អន្តរជាតិ ៖ ក្រុមអធិរាជស Real Madrid និងក្រុមមេឃខៀវ Manchester City ដឹកដៃគ្នាបន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League កាលពីយប់មិញ ក្រោយយកឈ្នះគូប្រកួតសម្រាប់ជំនួបជើងទី២យ៉ាងងាយស្រួល។

Real Madrid បានបំបាក់ក្រុមភ្ញៀវ Atalanta ក្នុងលទ្ធផល ៣-១។ ដែល៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Karim Benzema, Sergio Ramos និងកីឡាករ Marco Asensio ខណៈ១គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ Luis Muriel។ សរុបទាំង២ Real Madrid យកឈ្នះដោយលទ្ធផល ៤-១។

ដោយឡែក Man City ក៏បានយកឈ្នះលើក្រុមភ្ញៀវ Borussia Monchengladbach ផងដែរ ក្នុងលទ្ធផល ២-០ ដែល២គ្រាប់នេះ សម្រេចបានដោយកីឡាករ Kevin De Bruyne និងកីឡាករ Ilkay Gundogan។ ហើយសរុបលទ្ធផលទាំង២ជើងគឺ Man City ឈ្នះ ៤-០។

ជម្រាបជូនថា គិតមកទល់ពេលនេះ មាន៦ក្រុមហើយដែលកក់កៅអីសម្រាប់វគ្គ៨ក្រុមចុងក្រោយ ដោយក្នុងនោះរួមមាន៖ Liverpool, Manchester City, Real Madrid, Paris Saint-Germain, Borussia Dortmund និង Porto៕

ចែករំលែកព័តមាននេះ