ខណ្ឌឫស្សីកែវអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ឆ្លងពីតារាកំប្លែងស្រីនាងអ៊ីត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អភិបាល ខណ្ឌឫស្សីកែវ លោក ជា ពិសី បានឲ្យដឹងថា អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១៧…
រាជធានីភ្នំពេញ ៖ អភិបាល ខណ្ឌឫស្សីកែវ លោក ជា ពិសី បានឲ្យដឹងថា អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១៧…
រាជធានីភ្នំពេញ ៖ អភិបាល ខណ្ឌឫស្សីកែវ លោក ជា ពិសី បានឲ្យដឹងថា អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ០៨ និង៥០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលបុរសរូបនេះ គឺឆ្លងពីតារាកំប្លែងស្រីនាង សេង ចិន្តា ហៅអ៊ីត ។

លោកអភិបាលខណ្ឌរូបនេះបានឲ្យដឹងបន្ថែមទៀតថា បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ បុរស អាយុ ៤១ ឆ្នាំ ដែលពាក់ព័ន្ធជាមួយអ្នកជម្ងឺ សេង ចិន្តា ហៅអ៊ីត ជាតារាកំប្លែងនៅ CTN ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។

លោក ជា ពិសី ក៏បានបញ្ជាក់បន្ថែមថា ចំពោះអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ មានចំនួន ០៣ នាក់ (ស្រី ០៣ នាក់) បន្តទៀត មន្ត្រីសុខាភិបាលនឹងត្រៀមយកសំណាកទៅពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ជាបន្តទៀតនៅទីតាំងខាងលើ ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន ៕


ចែករំលែកព័តមាននេះ