ការស្វែងរកសេចក្តីសុខដែលត្រឹមត្រូវតាមទ្រឹស្តីព្រះពុទ្ធសាសនាគប្បីប្រព្រឹត្តទៅតាមផ្លូវព្រះធម៌ និងបទបញ្ជារបស់សង្គម គួរហ្វឹកហាត់៤ចំណុចឱ្យបានត្រឹមត្រូវ នោះជីវិតនឹងបានសុខក្សេមក្សាន្ត ។
១- ចូរធ្វើជាមនុស្សធម្មតាៗទៅបានហើយ ចូរកុំប្រកាន់ថា អញជាមនុស្សសំខាន់យ៉ាងនេះយ៉ាងនោះឱ្យសោះក្នុងគ្រាដ៏លំបាកនេះ ។
២-រៀនអប់រំបន្ទុំចិត្តឲ្យខ្លួនឯងជាអ្នកចេះសន្សំ គឺសន្សំសេចក្ដីល្អសន្សំភាពស្មោះត្រង់នោះឯង ។
៣-ហ្វឹកហាត់ឲ្យខ្លួនឯងជាមនុស្សសប្បាយៗ គឺសប្បាយនឹងការនៅក្នុងទីស្ងាត់ ។
៤-ហ្វឹកហាត់ឲ្យខ្លួនឯងឱ្យស្គាល់ច្បាប់ធម្មជាតិថា អ្វីៗក្នុងលោកនេះសុទ្ធតែកើតឡើងនិងកន្លងទៅជាធម្មតាកុំសោមនស្ស កុំទោមនស្សអ្វីឡើយ ។
សូមសាធុជនរៀនហ្វឹកហាត់ឲ្យខ្លួនឯងគេចផុតអំពីទីកន្លែងដែលប្រជុំទៅដោយការសប្បាយក្អាក់ក្អាយទាំងឡាយ គឺត្រូវហ្វឹកហាត់ឲ្យចេះល្មមជាមួយនឹងទីឋានដែលស្ងប់ស្ងាត់ នោះនឹងបានសុខហើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ