ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគ​រ​បាល​៧​រូប​ពាក់​ព័​ន្ធស្ត្រី​វៀតណាម​​កើត​កូ​វី​ដ​បាន​បញ្ចប់​ច​ត្តា​ឡី​ស័ក​ ក្រោយ​អវិជ្ជមាន​(វីដេអូ)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​មន្ត្រី​នគ​បាល​៧​រូប​ដែល​ពាក់​ព​ន្ធ័​ស្ត្រី​ជនជាតិ​វៀតណាម​២នាក់​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័័ក​រយៈពេល​១៤​ថ្ងៃ​​ដោយជោគជ័យ ​​បន្ទាប់ពី​​យក​សំណាករបស់​មន្ត្រី​នគរបាលទាំងនោះ​​ទៅ​ពិនិត្យ គឺ​​លទ្ធផល​​អវិជ្ជមាន​ទាំង២លើក ។​ មន្ត្រី​នគ​រ​បាល​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ដែល​បាន​ពាក់​ព័ន្ធ​ប៉ះពាល់​ជាមួយ​ស្ត្រី​ជនជាតិ​វៀតណាម​២​នាក់​ដែល​ព្យាយាម​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​ ក្រុង​បា​វិត​ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​សួរនាំ​…

ខេត្តស្វាយរៀង ​៖ ​មន្ត្រី​នគ​បាល​៧​រូប​ដែល​ពាក់​ព​ន្ធ័​ស្ត្រី​ជនជាតិ​វៀតណាម​២នាក់​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័័ក​រយៈពេល​១៤​ថ្ងៃ​​ដោយជោគជ័យ ​​បន្ទាប់ពី​​យក​សំណាករបស់​មន្ត្រី​នគរបាលទាំងនោះ​​ទៅ​ពិនិត្យ គឺ​​លទ្ធផល​​អវិជ្ជមាន​ទាំង២លើក ។​

មន្ត្រី​នគ​រ​បាល​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ដែល​បាន​ពាក់​ព័ន្ធ​ប៉ះពាល់​ជាមួយ​ស្ត្រី​ជនជាតិ​វៀតណាម​២​នាក់​ដែល​ព្យាយាម​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បា​វិត​ ក្រុង​បា​វិត​ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​សួរនាំ​ រួច​បញ្ជូន​​ទៅ​​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅ​ពិនិត្យ​ រក​ឃើញ​ស្ត្រីទាំង២នាក់នោះ​​វិជ្ជមាន​កូ​វី​ដ​១៩ ​ចំណែក​អ្នក​ពាក់​ព​ន្ធ័​ផ្ទាល់​​ចំនួន​២៣​នាក់​ត្រូវ​បាន​ដាក់ឱ្យ​​ធ្វើ​ច​ត្តា​ឡី​ស័័ក ​និង​យក​សំណាក​ទៅ​ពិនិត្យ ​លទ្ធផល​គឺ​អវិជ្ជមាន​ទាំង​ពី​រ​លើក​ដូច្នេះ មន្ត្រី​ពាក់​ព​ន្ធ័​ទាំងអស់​គឺ​អវិជ្ជមាន​ទាំងអស់ ហើយ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​​ចំនួន​១៤​ថ្ងៃ​ដោយ​ជោគជ័យ​។​

លោក​វេជ្ជបណ្ឌិត​រស់ វី​រ៉ា មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ និង​ជា​ក្រុមការងារ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូ​វី​ដ​១៩​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ មិ​នា​ ​ឆ្នាំ​២០២១ នេះ មន្ត្រី​នគ​បាល​៧​រូប​ដែល​ពាក់​ព​ន្ធ័​ជាមួយ​ស្ត្រី​ជនជាតិ​វៀតណាម​វិជ្ជមាន​កូ​វី​ដ​១៩ នោះ​គឺបាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៤​ថ្ងៃ​ដោយ​ជោគជ័យ ហើយ​កា​រយក​សំណាក​ទៅ​ពិនិត្យ​ លទ្ធផល​រក​ឃើញ​ថា​ ពួក​គាត់​អវិជ្ជមាន​កូ​វី​ដ​១៩ ហើយ​នា​ព្រឹក​នេះ​ដែរ ក្រុមការងារ​មន្ទីរ​សុខាភិបាល​បាន​ចុះ​មក​សំណេះសំណាល​ និងណែនាំ​​ឲ្យ​ពួក​គាត់​ពេល​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​ក្រុមគ្រួសារ​ និង​អង្គភាព​វិញ ត្រូវ​បន្ត​អនុវត្ត​​តាម​គោល​ការណ៍​​របស់​ក្រសួងសុខាភិបាល​ជា​ប្រចាំ​ និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ ៣​ការពារ​និង​៣​កុំ ដើម្បី​សុវត្ថិភាព​គ្រួសារ​និង​សង្គម​ជាតិ​។

លោកវេជ្ជបណ្ឌិតបានបន្ត​ថា នាព្រឹកនេះដែរ ក្រុមការងារ​ក៏​បាន​បាញ់ថ្នាំ​ស.ម្លា.ប់​មេរោគ​ និង​សំអាត​ផ្ទះសំណាក់​ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស​ក័​រួច​​រាល់ផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ