ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសត់ម្ល៉េះ! ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ ដល់ដីខ្មែរ​ងើបលែងរួចនាំទៅសង្គ្រោះភ្លាមៗ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ខ្មែរ​២​នាក់​ចូល​តាម​ច្រកព្រំដែន​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ ក្នុងនោះ ​ម្នាក់​បាន​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ​ហើយបានដើរដួលសន្លប់លើដីខ្មែរ ហើយត្រូវកម្លាំងនាំគ្នាជួយ​សង្គ្រោះ​នៅ​ថ្ងៃ​ទី​១៦ ​មីនា ឆ្នាំ​២០២១ ​​នៅមន្ទី​ពេទ្យ​ខេត្តបន្ទាយមានជ័យ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ខ្មែរ​២​នាក់​ចូល​តាម​ច្រកព្រំដែន​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ ក្នុងនោះ ​ម្នាក់​បាន​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ​ហើយបានដើរដួលសន្លប់លើដីខ្មែរ ហើយត្រូវកម្លាំងនាំគ្នាជួយ​សង្គ្រោះ​នៅ​ថ្ងៃ​ទី​១៦ ​មីនា ឆ្នាំ​២០២១ ​​នៅមន្ទី​ពេទ្យ​ខេត្តបន្ទាយមានជ័យ ​។

លោក​វរសេនីយ៍ឯក បេន សំអាត អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា ​​ពលករ​ខ្មែរ​២​នាក់​មានបុរស​ម្នាក់​ រង​បួស​គ្រោះថ្នាក់
​ចរា​ចរណ៍​នោះ​ឈ្មោះ ម៉ៅ មាស អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ទក្សិណ សង្កាត់​គោក​ចក​ ​ខេត្តសៀមរាប​ ។

លោក​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៨ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​មីនា នៅ​ចំណុច​ប៉ុស្តិ៍​ចំ​ប៉ក់ ស្រុក​ម៉ា​ឡៃ មាន​ពលករ​ខ្មែរ​២​នាក់ ប្រុស​ម្នាក់​ឈ្មោះ ម៉ៅ មាស ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុ​ជា​វិញមាន​អាកា​រៈ​ដើរ​មិន​រួច​ត្រូវ​បាន​រថយន្ត​ថៃ​ ដឹក​មក​ទំលាក់​ទុក​ព្រំដែន ហើយ​ក្រុមការងារ​បាន​យក​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន​មង្គល​បូ​រី ដើម្បី​យក​សម្រាក​ព្យាបាល​។​​

លោក​វរសេនីយ៍ឯក បេន សំ​អាន បាន​បញ្ជាក់​ថា ​ពលករ​ខ្មែរ​​២​នាក់​ជាស្ត្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ចត្ត​ឡី​ស័ក និង​បុរស​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាក់ឆ្អឹង​ជំនី​រ កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១​ នៅ​ប្រទេស​ថៃ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​អាការៈ​ធ្ងន់ធ្ងរ​ដើរ​មិន​រួច ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ