បង្ហោះសារអត់ពិត«រឿងចាក់វ៉ាក់សាំងចិន» ពេលនេះមីងបញ្ជូនមកតុលាការសាកសួរហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២១ បានឲ្យដឹងថា…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២១ បានឲ្យដឹងថា…
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ឆាយ ហុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការសាកសួរលើសំណុំរឿងស្ត្រីម្នាក់ ដែលពាក់ព័ន្ធការបង្ហោះសារមិនពិតតាមបណ្ដាញសង្គមហ្វេសប៊ុកថា «ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ចិន គឺធ្វើឲ្យមានអ្នកស្លា.ប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លា.ប់» ។

ស្ដ្រីខាងលើ ឈ្មោះ ថត គឹមសាន អាយុ៥១ឆ្នាំ ជាអ្នកកែច្នៃម្ហូប មានស្រុកកំណើតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម នឹងមានទីលំនៅសព្វថ្ងៃស្នាក់នៅផ្ទះលេខ៥A ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង បានប្រើប្រាស់គណនី Facebook ឈ្មោះ «គឹមសាន អូក្រា» ។ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២ ០២១ ។
ក្រោយឃាត់ខ្លួនសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយមានការចោទប្រកាន់ស្ដ្រីរូបនោះ ករណីបង្ហោះខ្លឹមសារដែលមានលក្ខណៈញុះញង់ បង្កចលាចល ថា អ្នកទទួលការចាក់វ៉ាក់សាំងការពារកូវីដ.១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លា.ប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់ ។
លោក គុជ គឹមឡុង បន្តថា ជនសង្ស័យត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ ពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ នឹង៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោយតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការហើយនោះ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ នឹងបានស្ថិតនៅលោក វ៉ាន់ សែនវិសុទ្ធ ទើបនារសៀលថ្ងៃទី១៦ ខែមីនា លោកចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន ជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕

ចែករំលែកព័តមាននេះ