ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរចាញ់កម្លាំងប្រាក់យ៉េនជប៉ុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០២១នេះឱ្យដឹងថា ១០០…

រាជធានីភ្នំពេញ ៖ ប្រាក់រៀលខ្មែរខ្សោយកម្លាំងជាងប្រាក់យ៉េនជប៉ុនបន្តិចនៅថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០២១នេះឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូល ៣៧១២ រៀល និងលក់ចេញរហូតដល់ ៣៧៤៩ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៧០៩ រៀល ហើយលក់ចេញតែ ៣៧៤៦ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥០ រៀល ហើយ ១ អឺរ៉ូ ទិញចូល ៤៨១៩ រៀល លក់ចេញ ៤៨៦៧ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៣៣ រៀល លក់ចេញ ៣១៦៤ រៀល ។

ជាមួយគ្នានេះដែរ ១ យន់ចិន ទិញចូល ៦២៣ រៀល លក់ចេញ ៦២៩ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៥៨ រៀល លក់ចេញ ៣៦១ រៀល ខណៈ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០៨ រៀល លក់ចេញ ៣០៣៨ រៀល ។ ដោយឡែក ១ បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ