ខេត្តតាកែវ ៖ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី មួយរូបមានអាយុ៣២ឆ្នាំ ត្រូវបានរកឃើញថា វិជ្ជមានកូវីដ ១៩ ហើយអ្នកជំងឺរូបនេះមុនរកឃើញថា កើតវីរុសមួយនេះ គឺធ្លាប់បានទៅស្នាក់នៅភូមិមួយនៅស្រុកសំរោង ។

បើតាមការឲ្យដឹងពី លោកកេត ម៉ៅ អភិបាលស្រុកសំរោង បានប្រកាសនៅព្រឹកថ្ងៃទី១៧ ខែមីនា ប្រាប់ពលរដ្ឋសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះបុរសឈ្មោះ ស.អ អាយុ៣២ឆ្នាំ ភេទប្រុស ធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី ដែលមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ មីនា សមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកំដៅឡើងខ្ពស់ ព្រឹកឡើងថ្ងៃ ១៤ មីនា បុសរូបនេះ និងគ្រួសារ (ប្រពន្ធ និងកូនចំនួន២នាក់) រដ្ឋបាលស្រុក និងមន្ទីពេទ្យបង្អែកបាទី បានដឹកយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ ។

លោកអភិបាលបានបន្តទៀតថា មកដល់រាត្រីថ្ងៃទី១៦ មីនាថា «លទ្ធផលសំណាកបុរសម្នាក់នេះ មានរោគសញ្ញាវិជ្ជមានកូវិត១៩ ។ បច្ចុប្បន្នបុរសម្នាក់នេះ កំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯភរិយា និងកូនរបស់គាត់កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាសេវេនដេ ក្នុងខេត្តតាកែវដដែល» ។
លោកកេត ម៉ៅ អភិបាលស្រុកសំរោង ក៏បានសំណូមពរ សូមបងប្អូនដែលមានការពាក់ព័ន្ធ សូមមេត្តាកុំចេញទៅណា សមត្ថកិច្ចកំពុងបន្តធ្វើការងារនេះ ៕
ចែករំលែកព័តមាននេះ