ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​រាប់​ពាន់​នាក់​កំពុង​ភៀសខ្លួនខណៈ​យោធា​កំពុង​បិទផ្លូវ​ចេញ​-​ចូល​

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​ភៀសខ្លួន​ចេញពី​តំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម​ដ៏​ធំ​របស់​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ អង្គារ៍ នេះ​ក៏​ព្រោះថា​មានការ​ភ័យ​ខ្លាច នៃ​ការ​បង្ហូរឈាម​កាន់តែ​ច្រើន​ឡើង​ៗ បន្ទាប់​ពី​មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​ភៀសខ្លួន​ចេញពី​តំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម​ដ៏​ធំ​របស់​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ អង្គារ៍ នេះ​ក៏​ព្រោះថា​មានការ​ភ័យ​ខ្លាច នៃ​ការ​បង្ហូរឈាម​កាន់តែ​ច្រើន​ឡើង​ៗ បន្ទាប់​ពី​មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់ ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ ដែល​របប​យោធា​នេះ បាន​ប្រកាស​ច្បាប់អាជ្ញាសឹក​។
កម្លាំង​សន្តិសុខ​បាន​ដាក់​ពង្រាយ នៅ​តំបន់ឧស្សាហកម្ម Hlaing Tharyar ដែល​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​ធំ នៅ​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ដែល​ជា​កន្លែង​បាញ់​សម្លាប់​ហ្វូង​បាតុករ ប្រមាណ​ជា​ជាង ៤០ នាក់​ត្រូ​វា​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ និង​មាន​រោងចក្រ ៣ ទៅ ៤ ត្រូវ​បាន​ដុត​បំផ្លាញ​។

ហើយ​បន្ទាប់​ពី​មានការ​ឆាបឆេះ និង​មាន​ហិង្សា​កើតឡើង ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត តាម​ទូរស័ព្ទ​ចល័ត ត្រូវ​បាន​បិទ​ទូ​ទាំង​ប្រទេស ដោយ​មាន​មនុស្ស​តិចតួច​ណាស់​អាច​ប្រើ​បាន និង​អ្នក​ក៏​ព្យាយាម​ប្រើ​បណ្តាញ​ភ្ជាប់​ផ្សេង​ទៀត​ផង​ដែរ ហើយ​វា​បាន​ធ្វើ​ឱ្យ​មានការ​ពិបាក​ក្នុង ការ​ផ្ទៀងផ្ទាត់​ឬ​ទទួល​បាន​ព័ត៌មាន​។
អ្នក​រៀបចំ​ផ្នែក​កិច្ច​ការងារ​ម្នាក់ ដែល​នៅ​តំបន់​នោះ បាន​ប្រា​ប់រ័យ​ទ័​រថា​៖ «​ទី​នេះ ប្រៀប​បាន​ដូច​ជា​តំបន់​សង្គ្រាម​មួយ ពួក​គេ​កំពុង​បាញ់​រះ​ទៅ​គ្រប់​ទីកន្លែង​»​។ លោក​បន្ថែម​ថា អ្នកស្រុក​ដែល​នៅ​ជាយក្រុង​នឹង បាន​ព្យាយាម​ប្រយុទ្ធ​តបត​ដើម្បី​បាន​ចេញ​ទៅ​ក្រៅ​។

ប្រជាជន​ជា​ច្រើន​នៅ​ជាយក្រុង​ដែល​ក្រីក្រ នៃ​តំបន់ឧស្សាហកម្ម Hlaing Tharyar មួយ​ដែល​ជា​កន្លែង​រស់នៅ​របស់​អ្នក​ចំណាកស្រុក និង​កម្មករ​រោងចក្រ បាន​ភៀសខ្លួន កាលពី​ថ្ងៃ អង្គារិ៍ ដោយ​បាន​ប្រមូល​របស់របរ​របស់​ខ្លួន ហើយ​ដឹក​តាម​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ ដើម្បី​ចេញពី​តំបន់​នោះ បន្ទាប់​ពី​កងទ័ព​ឬ​ក្រុម​សន្តិសុខ បាន​ដាក់​ច្បាប់អាជ្ញាសឹក នៅ​ក្នុង​សង្កាត់​ចំនួន ៥ នៅ​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ដែល​តំបន់​ទាំងនេះ​មាន​អំពើ​ហិង្សា​កាល​ចុង​ស​ប្តា​ហ៍​នេះ​។ នេះ​បើ​យោង​តាម​កាសែត Frontier Myanmar ត្រូវ​បាន​រាយការណ៍​។

វេជ្ជបណ្ឌិត​ពីរ​នាក់​បាន​ប្រា​ប់រ័យ​ទ័​រថា ឥឡូវ​កំពុង​មាន​មនុស្ស​រង​របួស​ជា​ច្រើន ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ផ្នែក​វេជ្ជសាស្ត្រ នៅ​ក្នុង​តំបន់​នេះ ប៉ុន្តែ​កងទ័ព​ឬ​ក្រុម​សន្តិសុខ បាន​បិទ​ច្រកចូល​ចេញ អស់ហើយ​។

ក្នុង​ចំណោម​វេជ្ជបណ្ឌិត​ពីរ​នាក់ ម្នាក់​បាន​បន្ត​ថា ៖ «​របប​យោធា​កំពុង​បិទ គ្រប់​មធ្យោបាយ​ទាំង​ក្នុង​និង​ក្រៅ​»​។
លោក Matthew Smith ប្រធាន​ក្រុម​សិទ្ធិ​មនុស្ស Fortify Rights បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​៖ «​យើង​ត្រូវ​បាន​គេ​ប្រាប់​ថា ប្រហែលជា​មាន​មនុស្ស​រាប់​សិប​នាក់​ទៀត ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Hlaing TharYar ថ្ងៃនេះ​។ រថយន្ត​សង្គ្រោះ​បន្ទាន់​មិន​អាច​ចូល ទៅ​កាន់​តំបន់​នោះ​បាន​ទេ ដោយសារ​ការ​បិទផ្លូវ​របស់​ពួក​យោធា​»​។

សរុប​មក​ដល់​ឥឡូវនេះ ក្រុម​បាតុករ​ជាង ១៨០ នាក់ ត្រូវ​បាន​សម្លាប់ នៅ​ពេល​ដែល​កងកំលាំង​សន្តិសុខ​ព្យាយាម បង្ក្រាប​ក្រុមប្រឆាំង​នឹង​ឧត្តមសេនីយ៍​នោះ ដែល​បាន​បណ្តេញ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី និង​គណៈរដ្ឋមន្ត្រី​របស់​លោកស្រី នៅ​ក្នុង​រដ្ឋប្រហារ​យោធា​មួយ កាលពី​ថ្ងៃ​ទី ១ ខែ កុម្ភៈ​៕

អត្ថបទសរសេរ ដោយ