រាជធានីភ្នំពេញ ៖ តារាកំប្លែងនាងអ៊ីត បានចេញមុខបញ្ជាក់ជាលើកដំបូងចំពោះបញ្ហាសុខភាព បន្ទាប់ពីនាងបានចូលខ្លួនសម្រាកព្យាបាលដោយសារជំងឺកូវីដ១៩។ រហូតមកទល់ពេលនេះ ការសម្រាកព្យាបាលរបស់តារាកំប្លែងបានប្រហែលមួយសប្តាហ៍៍ហើយ ខណៈពេលតារារូបនេះបញ្ជាក់ថា សុខភាពរបស់នាងបានល្អប្រសើរច្រើនហើយ ។

នៅលើគណនេយ្យហ្វេសប៊ុកនាងអ៊ីត បានបង្ហោះសារនៅថ្ងៃនេះថា ជំរាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះអាការះ របស់នាងខ្ញុំសេន ចិន្ដា ហៅស្រីអ៊ីតបានធូរស្រាលច្រើនហើយ ក្រោយពីមកសំរាកព្យាបាលអស់រយះពេល5.6 ថ្ងៃមកនេះ នៅអ៊ីនធើរខន់ ចាស់ជិតផ្សារដើមគ ជាន់ទី12 ។
នាងខ្ញុំក៏សូមអរគុណទៅដល់ពុកម៉ែប្អូនដែលតែងតែព្រួយបារម្ភពីសុខទុកនឹងសុខភាពរបស់នាងខ្ញុំកន្លងមកនេះ អ្វីដែលពិសេសនោះគឺនាងខ្ញុំអរគុណទៅដល់សម្ដេចពុកសម្ដេចម៉ែ ដែលលោកតែងតែខំប្រឹងប្រែងជួយជ្រុំជ្រែងដោយយកចិត្តទុកចំពោះកូនចៅ ទាំងអស់គ្នា ក៏ដូចជាអ្នកគ្រូលោកគ្រូពេទ្រទាំងអស់គ្នា ដែលគាត់តែងតែខំមើលថែទ្រាំអ្នកជំងឺគ្មានពេលសំរាក មិនថាយប់រឺក៏ថ្ងៃអោយពួកយើងឆាប់ជាសះស្បើយពីជំងឺ នាងខ្ញុំសូមអរគុណណាស់។

ជាចុងក្រោយ នាងខ្ញុំជូនពរពុកម៉ែបងប្អូនជួបតែសេចក្ដីសុខ ចៀសផុតពីជំងឺផ្សេងៗ មួយទៀតសូមពុកម៉ែបងប្អូនទាំងចូលរួមទប់ស្កាត់ការពារជំងឺកូវិត19ទាំងអស់គ្នា ក៍ដូចជាស្ដាប់តាមកាណែនាំរបស់ក្រសួងសុខាភិបាល នឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចពុក ៣កុំ ៣ការពារ បើមិនចាំបាច់កុំចេញក្រៅផ្ទះ ដោយការគោរពពីនាងខ្ញុំ។
ជាការកត់សម្គាល់ បន្ទាប់ពីនាង អុីត ត្រូបានគេរកឃើញថា បានឆ្លងជំងឺកូវីដ១៩នោះ នៅប៉ុន្មានថ្ងៃបន្ទាប់ក្រុមគ្រួសាររបស់នាង ដោយក្នុងនោះមានតារាចម្រៀងនាយ ចឺម ផងដែរ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនយកមកធ្វើចត្តាឡីស័ក នៅទីកន្លែងមួយនាខេត្តកំពង់ស្ពឺ៕



ចែករំលែកព័តមាននេះ