ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡីស័កតាម​បណ្តា​ស្រុកចំនួន៤​​និង​កំពុង​ទទួល​អ្នក​ដែល​បាន​ពាក់​ព័ន្ធ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មក​ដល់​ពេល​នេះ បើ​ទោះជា​ស្ថានភាព​ក្នុង​ខេត្តកំពង់ឆ្នាំងនៅមិន​ទាន់​មានអ្នក​វិជ្ជមានកូ​វីត​១៩ក៏​ពិតមែន ក៏​ប៉ុន្តែ​សម្រាប់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំងបាន​យកចិត្តទុកដាក់ ដោយ​បាន​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡីស័កតាម​បណ្តា​ស្រុកចំនួន៤​កន្លែង និង​កំពុង​ទទួល​អ្នក ដែល​ពាក់​ព័ន្ធមក​ពី​ប្រទេស​ថៃនិង​អ្នក​ពាក់ព័ន្ធ​សហគមន៍ 20 កុម្ភៈ…

ខេត្តកំពង់ឆ្នាំង ៖ មក​ដល់​ពេល​នេះ បើ​ទោះជា​ស្ថានភាព​ក្នុង​ខេត្តកំពង់ឆ្នាំងនៅមិន​ទាន់​មានអ្នក​វិជ្ជមានកូ​វីត​១៩ក៏​ពិតមែន ក៏​ប៉ុន្តែ​សម្រាប់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំងបាន​យកចិត្តទុកដាក់ ដោយ​បាន​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡីស័កតាម​បណ្តា​ស្រុកចំនួន៤​កន្លែង និង​កំពុង​ទទួល​អ្នក ដែល​ពាក់​ព័ន្ធមក​ពី​ប្រទេស​ថៃនិង​អ្នក​ពាក់ព័ន្ធ​សហគមន៍ 20 កុម្ភៈ ចូល​មក​ស្នាក់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័កជា​បណ្តើ​រហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​សុខាភិបាលខេត្តកំពង់ឆ្នាំង ដែល​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង នៅ​រសៀល​ថ្ងៃ​ទី១៦ ខែមីនា​ឆ្នាំ ២០២១ នេះ ។

លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ កន្លង​ទៅ​ យើង​បាន​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលា​គំរូ​ក្រុង​កំពង់ឆ្នាំង ។ ប៉ុន្តែ​ក្រោយមក​សាលា​មាន​សិស្ស​ចូល​រៀន ទើប​យើង​រៀបចំ​កន្លែង​ធ្វើច​ត្តា​ឡី​ស័ក​នៅ​តាម​បណ្ដា​ស្រុក​ចំនួន៤កន្លែង គឺ​មាននៅ​ស្រុក​ទឹកផុស​, ស្រុក​បរិបូណ៌​, ស្រុក​កំពង់ត្រឡាច​, និង​ស្រុក​រលាប្អៀរ ។ កន្លែង​ដែល​ត្រូវធ្វើ​មណ្ឌល​ច​ត្តា​ឡីស័ក​ទាំង នេះ​គឺ​យក​សាលារៀន ដែល​មិន​ពាក់ព័ន្ធ មាន​សិស្ស​ចូល​រៀន ដូច​ជា​សាលា​ទើប​សាងសង់​ហើយ​ជាដើម ។ លោក ប្រាក់ វ៉ុ​ន បាន​បញ្ជាក់​ទៀត​ថា​គ្រប់កន្លែង ទាំង​៤ ដែល​កំណត់​ធ្វើ​មណ្ឌល​ច​ត្តា​ឡី​ស័ក គឺ​សុទ្ធតែ​បាន​រៀបចំ​បំពាក់​នូវ​ប្រព័ន្ធ​ទឹក និង​ភ្លើង​អគ្គី​ស​នី បន្ទប់ទឹក រួម​ផ្សំ​នឹង​កន្លែងដេក​យ៉ាង​ត្រឹមត្រូវ ដោយ​មាន​ឃី​តរបស់​ក្រសួង​មាន កន្ទេល មុង និង​ខ្នើយ ជាដើម ។

បើ​គិត​មក​ដល់​ពេល​នេះ មណ្ឌល​ទាំង​៤ ដែល​រៀបចំ​ធ្វើ ច​ត្តា​ឡី​ស័ក​គឺ​បាន​ទទួល​អ្នក​ដែល ពាក់ព័ន្ធ​ទាំង​២​ប្រភេទ​គឺ​សហគមន៍ ២០ កុម្ភៈ និង​ពលករ​មក​ពី​ប្រទេស​ថៃ​សរុប​មាន ចំនួន​១៨០ នាក់ ។ ដោយឡែក​សម្រាប់​ការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វី​ដ​-១៩ នេះ​ផង​ដែរ ត្រូវ​បាន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង បញ្ជាក់​ថា​៖​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ១៥ ខែ​មិ​នា ការ​ចាក់​វ៉ាក់សាំង​សរុប ទាំង​៣​មណ្ឌល គឺ មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង , ស្រុក​បរិបូរ​ណ៌ និង​ស្រុក​កំពង់ត្រឡាច បាន​ចំនួន ៤២៥៦ នាក់​ហើយ​។ បើ​តាម​ផែនការ​នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​១ នៅ​ថ្ងៃ​ទី ១៧ ខែ​មិ​នា​ស្អែក​នេះ ព្រោះ​អាច​នឹង​គ្រប់​៥ ពាន់​នាក់ ស្មើនឹង​៥​ពាន់​ដុស៍ ដែល​បាន​កំណត់ ។

ជាមួយនឹង​ការ​ព្រួយបារម្ភ​ណ៍ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​ដែរ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ក៏​បាន​ចេញ​លិខិត​ជូនដំណឹង ដល់​តាម​បណ្ដា​ស្រុក ក្រុង ទាំងអស់ សូម​បិទ​កម្មវិធី​ជួបជុំ ដូច​ជា​ពិធី​មង្គលការ​, ពិធីបុណ្យ​ទាន និង​ជប់លៀង​ផ្សេង​ៗ ហើយ​ជាង​នេះ​ទៀត អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​រៀប ចំ​វត្ត ក្នុងស្រុក ចំនួន ៤ កន្លែង សម្រាប់​ធ្វើ​ពិធី​បូជាសព បើសិន​មាន​អ្នក​ស្លាប់​ដោយសារ covid-19 ។

សូម​បញ្ជាក់​ដែរ​ថា​ នៅ​តាម​មណ្ឌល​ធ្វើ ច​ត្តា​ឡី​ស័ក ក៏​មាន​សប្បុរសជន អាជ្ញាធរ​មូលដ្ឋាន ពិសេស ព្រះសង្ឃ​ក៏​បាន​យក​អំណោយ​មាន​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ផ្ដល់​ជូន​តាម​បងប្អូន​ដែល​កំពុង​ធ្វើ​ច​តា​ឡី​ស័ក​នៅ​តា​មណ្ឌល​ទាំង 4 នេះ​ផង​ដែរ យ៉ាងនេះ​ក្តី​គិត​មក​ដល់​ពេល​នេះ សម្រាប់​ខេត្តកំពង់ឆ្នាំង មិន​ទាន់​មាន​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​19 នៅឡើយ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ