ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​មកពីទិញសាច់ក្លែម ជួបគ្រោះ​ត្រឹម​មួយប៉ប្រិចភ្នែក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​​បោក​ក្បាលនឹងបង្គោលភ្លើង​​ បណ្តាល​ឱ្យ​បាត់បង់ជីវិតភ្លាម​ៗ​​នៅ​កន្លែង ​ខ​ណៈពេល​​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​មក​ដល់ត្រង់​ចំណុច​ផ្លូវ​កោងក៏​​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​នឹង​បង្គោល​ភ្លើង​មួយ​ដើម​​បោក​ក្បាលយ៉ាង​​ពេញទំហឹង ។ ​ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០២១ នៅ​ចំណុចផ្លូវ​កោង…

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​​បោក​ក្បាលនឹងបង្គោលភ្លើង​​ បណ្តាល​ឱ្យ​បាត់បង់ជីវិតភ្លាម​ៗ​​នៅ​កន្លែង ​ខ​ណៈពេល​​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​មក​ដល់ត្រង់​ចំណុច​ផ្លូវ​កោងក៏​​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​នឹង​បង្គោល​ភ្លើង​មួយ​ដើម​​បោក​ក្បាលយ៉ាង​​ពេញទំហឹង ។

​ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០២១ នៅ​ចំណុចផ្លូវ​កោង លេខ ១៩៥៦​ក្នុងភូមិ​ទំនប់​ទី​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បុរស​រងគ្រោះ​ត្រូវ​បាន​នគរបាល​ស្គាល់​តាម​រយៈ​អត្តសញ្ញាណប័ណ្ណ​មួយសន្លឹកដែល​មានឈ្មោះ​ទួន សុផល ​អាយុ២៨​ឆ្នាំ មាន​លំនៅ​ភូមិ បឹង​ធំ​ខាងកើត​ ឃុំ​អង្គ​សុ​ភើ ស្រុក​កំពង់ត្រាច ខេត្តកំពត ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ ពណ៌​ខ្មៅ ពាក​ស្លាក​លេខ ភ្នំពេញ​១GD-៤៧២៨ ។

​តាម​ប្រភពពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើ​បុរស​រងគ្រោះរូប​នោះ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​លេខ​១៩៥៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។​ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​​ចំណុច​​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ដោយសារ​តែ​ល្បឿន​លឿន ក៍បាន​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម ​បណ្តាល​អោយ​បោក​ក្បាល​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។​ ដោយឡែក​នៅ​លើ​ម៉ូតូ​របស់ជនរងគ្រោះ​ សមត្ថកិច្ច​ឃើញ​មាន​សាច់​គោមួយ​កូន​ថង់​ ទំនងជា​បុរស​រូប​នោះ ផឹក​ស្រវឹង​ហើយ​ធ្វើ​ដំណើរ​ទៅ​ទិញ​សាច់​ក្លែម លុះ​​ត្រឡប់​​មក​វិញ​ក៏បាន​ជួប​គ្រោះថ្នាក់​តែ​ម្តង ។​ បុរសរងគ្រោះ​​រូប​នោះ​អាច​ស្នាក់​នៅ​ក្បែរ​នោះ ។

ក្រោយពេលកើតហេតុ ​ស.ព​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ចាត់ចែង​លើកដាក់​រថយន្ត ដើម្បី​រង់ចាំ​បងប្អូន​សាច់ញាតិ​​មក​​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​ម៉ូតូ​ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន ​ដើម្បី​​រង់ចាំ​អោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​នៅពេលក្រោយទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ