ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​រាត្រី​ខណ្ឌមានជ័យ​មាន​អ្នក​កើត​កូ​វី​ដ​យ៉ាង​ហោច​៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​តាំងពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦ មិ​នា ឆ្នាំ​២០២១ រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃទី១៧ ខែ​ឆ្នាំ​ដដែល​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់…

រាជធានី​ភ្នំពេញ ៖ គិត​តាំងពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦ មិ​នា ឆ្នាំ​២០២១ រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃទី១៧ ខែ​ឆ្នាំ​ដដែល​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ទាំងមូល ។

អ្នកជម្ងឺ​ទាំង​៧​នាក់ មាន​ស្រី​៣​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន បើករថយន្ត​ពេទ្យ​ចុះ​ទៅ​ដល់​តាម​លំនៅ​ឋាន​នីមួយ​ៗ​របស់​ពួក​គេ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​កាលពី​ពេល​កន្លង​ទៅ ហើយ​តេ​ស្តិ៍​ឃើញ​ថា មាន​ផ្ទុះ​នូវ​វីរុស​កូ​វី​ដ​១៩ ។

សូម​បញ្ជាក់​ថា អ្នកជម្ងឺ​ទាំង​៧​នាក់ ត្រូវ​ក្រុម​គ្រូពេទ្យ ចុះ​ទៅ​យក​នៅ​ទីតាំង​ផ្សេង​ៗ​គ្នា ក្នុង​នោះ​រួ​មាន ៖ គោលដៅ​ទី​១ ៖ នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ អ្នកជម្ងឺ​២​នាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ម្នាក់ និង​៧២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទទួល​ដើម្បី​យក នៅ​ចំណុច​ភូមិ​ថ្មី និង​ភូមិ​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

គោលដៅ​ទី​២ ៖ នៅ​វេលា​ម៉ោង​២១ យប់​ថ្ងៃខែ​ខាងលើ អ្នកជម្ងឺ​ភេទ​ប្រុស វ័យ​៣០​ឆ្នាំ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទទួល​ដើម្បី​យក នៅ​ចំណុច​ផ្ទះ​លេខ​9B ផ្លូវ​31BT ( ក្បែរ​វត្ត​សន្សំ​កុសល ) ក្នុងភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ។ គោលដៅ​ទី​៣ ៖ វេលា​ម៉ោង​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​ឆ្នាំ​ដដែល អ្នកជម្ងឺ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទទួល​ដើម្បី​យក នៅ​ចំណុច​ផ្ទះ​លេខ​៣៥០ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ។

គោលដៅ​ទី​៤ ៖ នៅ​វេលា​ម៉ោង ១ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​ឆ្នាំ​ដដែល អ្នកជម្ងឺ​ភេទ​ស្រី​៣​នាក់ ជា​សិស្ស ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទទួល​ដើម្បី​យក នៅ​ចំណុច​ផ្ទះ​លេខ 1NZ ផ្លូវ​លេខ​៣ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

គួរ​បញ្ជាក់​ថា អ្នកជម្ងឺ​ទាំង​៧​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ ប​ញ្ចូ​ន​ទៅ​ព្យាបាល នៅ​សណ្ឋាគារ The Great Duke ( អតីត​សណ្ឋាគារ អ៊ី​ន​ធើ​រ ) ។ ដោយឡែក​ចំពោះ​សមាជិកគ្រួសារ​ដែល​រស់នៅ​ជាមួយ ឬ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជម្ងឺ ក្រុម​គ្រូពេទ្យ​តម្រូវ​អោយ​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ដោយ​ចាំបាច់​មាន​កងកម្លាំង​សាធារណៈ​ចូលរួម​ការពារ​ពង្រឹង​សន្តិសុខ នៅ​តាម​លំនៅ​ឋាន ឬ​បន្ទប់​ផ្ទះ​ជួល​របស់​អ្នកជម្ងឺ​នីមួយ​ៗ​ផង​ដែរ ។

សូម​បញ្ជាក់​បន្ថែម​ថា គិត​ចាប់តាំងពី​កើត​មាននូវ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​មក សម្រាប់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ទាំងមូល គឺ​មាន​អ្នក​កើត​នូវ​ជម្ងឺ​កូ​វី​ដ​១៩ សរុប​៣០​នាក់​ហើយ នេះ​បើ​បូក​បញ្ចូល​ទាំង​អ្នកជម្ងឺ​៧​នាក់​ខាងលើ​ដែរ ។

ក្នុង​៣០​នាក់​នោះ ក៏​មាន​អ្នកជម្ងឺ​ម្នាក់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បាន​ស្លាប់​ផង​ដែរ កាលពី​ថ្ងៃ​១១ ខែ​មិ​នា ឆ្នាំ​២០២១​កន្លង​ទៅ ដែល​គាត់​រស់នៅ​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ៕