គ្រូ Dinamo Zagreb លាលែងពីតំណែងក្រោយត្រូវកាត់ទោសជាប់ពន្ធនាគារជិត៥ឆ្នាំ
ក្រូអាត ៖ លោក Zoran Mamic សម្រេចលាលែងពីតំណែងគ្រូបង្វឹកក្រុម Dinamo Zagreb មុនពេលប៉ះក្រុម Tottenham…
ក្រូអាត ៖ លោក Zoran Mamic សម្រេចលាលែងពីតំណែងគ្រូបង្វឹកក្រុម Dinamo Zagreb មុនពេលប៉ះក្រុម Tottenham…
ក្រូអាត ៖ លោក Zoran Mamic សម្រេចលាលែងពីតំណែងគ្រូបង្វឹកក្រុម Dinamo Zagreb មុនពេលប៉ះក្រុម Tottenham Hotspur ក្នុងពានរង្វាន់ Europa League បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជិត៥ឆ្នាំ ដោយតុលាការកំពូលរបស់ប្រទេសក្រូអាតពីបទឆបោក។

Dinamo Zagreb នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur សម្រាប់ជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ ខណៈកាលពីជើងទី១លេងនៅអង់គ្លេស ពួកគេចាញ់ម្ចាស់ផ្ទះ Spurs ដោយលទ្ធផល ២-០។

លោក Zoran Mamic អាយុ ៤៩ឆ្នាំត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររួមជាមួយបងប្រុសរបស់គាត់គឹលោក Zdravko Mamic កាលពីឆ្នាំ ២០១៨ នៅទីក្រុង Osijek ។

តុលាការកំពូលក្រូអាតបានសម្រេចកាត់បន្ថយការផ្តន្ទាទោសលោក Zoran រយៈពេល ៣ខែ ប៉ុន្តែគ្រូបង្វឹករូបនេះ នៅតែត្រូវជាប់ពន្ធនាគារ ៤ឆ្នាំ និង ៨ខែ ដដែល។ ខណៈលោក Zdravko អតីតអនុប្រធានសហព័ន្ធបាល់ទាត់ក្រូអាត ដែលបានភៀសខ្លួនទៅកាន់ប្រទេសបូស្នី និងហឺហ្សីហ្គូវីណា ត្រូវជាប់ពន្ធនាគារ៦ឆ្នាំ។
សូមបញ្ជាក់ថា បងប្អូនទាំង២នាក់ខាងលើ់ត្រូវបានចោទប្រកាន់ពីបទ កិបកេងប្រាក់ចំនួន ១៨លានដុល្លារពីក្លិប Dinamo Zagreb លើការផ្ទេរកីឡាករ និងការគេចពន្ធដែលមានតម្លៃ ២លានដុល្លារ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ