ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ជា​ច្បាប់​ក្នុង​វត្ត​«រាជ​បូ​ណ៌​»ពេលខុស​ត្រូវ​ដាក់​​ពិន័យ​វាយ​ម្ដងម្នាក់​ៗ១០០​រំពាត់​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ​រឿងរ៉ាវ​​​ហិង្សា​នៅក្នុង​វត្ត«រាជ​បូ​ណ៌»ខណៈវីដេអូបានបង្ហោះចែកចាយ​​ក្នុង​បណ្ដាញ​សង្គមហ្វេស​បុក ក្នុងនោះ​ ​មហាជន​​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ចៅ​អធិការ​ដែលគ្មាន​ក្តី​មេត្តា​នោះ គឺត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​មក​អង្កេត​នៅក្នុងវត្តផ្ទាល់​លើ​​​​ហិង្សា​​​រវាង​ព្រះសង្ឃ​និង​ចៅ​អធិការ​វត្ត​នៅ​វត្ត​រាជ​បូ​ណ៌​នៅថ្ងៃទី១៥ មីនា ២០២១ ។ សូមរំលឹកថា៖…

ខេត្តសៀមរាប​ ៖​ ​រឿងរ៉ាវ​​​ហិង្សា​នៅក្នុង​វត្ត«រាជ​បូ​ណ៌»ខណៈវីដេអូបានបង្ហោះចែកចាយ​​ក្នុង​បណ្ដាញ​សង្គមហ្វេស​បុក ក្នុងនោះ​ ​មហាជន​​នាំ​គ្នា​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ចៅ​អធិការ​ដែលគ្មាន​ក្តី​មេត្តា​នោះ គឺត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​មក​អង្កេត​នៅក្នុងវត្តផ្ទាល់​លើ​​​​ហិង្សា​​​រវាង​ព្រះសង្ឃ​និង​ចៅ​អធិការ​វត្ត​នៅ​វត្ត​រាជ​បូ​ណ៌​នៅថ្ងៃទី១៥ មីនា ២០២១ ។ សូមរំលឹកថា៖ ចៅអធិការ​វត្ត​រាជ​បូ​ណ៌ សន្យា​ឈប់​ប្រើ​ហិ​.​ង្សា​លើ​ភិក្ខុ​និង​សាមណេរ ចាប់ពី​ថ្ងៃនេះ​តទៅ

ទាក់ទិនករណី​ខាងលើ​​ លោកវណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាបបានឱ្យ​ដឹងដែរ​​ថា បន្ទាប់​ពី​មានរឿង​ហិង្សា​នៅ​ក្នុង​បរិវេណ​វត្ត​រាជ​បូ​ណ៌​បែប​នេះ អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​មក​ដល់​វត្ត​ដើម្បី​សួរនាំ​ឱ្យ​ដឹង​ពី​សាច់​រឿង​ទាំង​សងខាង ហើយ​ ក្នុង​​នោះ​​អាជ្ញាធរ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ព្រះ​ចៅអធិការ​វត្តថា​ មិន​ឱ្យ​មាន​ករណី​ហិង្សា​ទៅ​លើ​បែប​នេះ​តទៅ​ទៀតនោះ​ទេ​។

បើ​តាម​ការ​បញ្ជាក់​ពី​លោកតា​ព្រឹទ្ធាចារ្យ​នៅ​វត្ត​រាជ​បូ​ណ៌​ម្នាក់ដែល​សុំ​មិន​ប​ញេ្ច​ញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ចំពោះ​ករណី​នេះ​តាម​ការ​សួរនាំ​ គឺមកពីសាមណេរទាំងនោះ​បាន​ធ្វើ​ខុស​នឹង​វិន័យ​ជា​ច្រើន​ដង​ហើយ​ច្បាប់​ក្នុង​វត្ត​រាជ​បូ​ណ៌​បាន​ដាក់​ពិន័យ ដោយ​ឱ្យ​ព្រះ​សង្ឃ​ដែល​មាន​កំហុស​ទាំងនោះ​​វាយ​ម្ដងម្នាក់​ៗ១០០រំពាត់​​ អុីចឹង​ហើយ​បានជា​មាន​អាការៈរាង​ធ្ងន់​បន្តិច ​។

លោកតា​បាន​ប្រៀប​ធៀប​ថា ជា​ទូទៅ​សត្វ​ជើង​បួន​តែងតែ​ត្រូវ​បាន​គេ​យក​មក​ប្រលែង​ចោល​នៅ​ក្នុង​វត្ត​ ដោយ​មិន​ទុក​នៅ​ក្នុង
ផ្ទះ​ទេ​ខ្លាច​ចង្រៃ ទើប​យក​មក​ឱ្យ​ព្រះសង្ឃ​មើលថែ​និង​ប្រៀនប្រដៅ​ ។ ​ចឹ​ង​ហើយ​សិស្ស​ក្នុង​វត្ត​ផ្សេង​ៗ​មួយ​ចំនួន​តូច​ ក៏​អាច​មាន​បញ្ហា​ខ្លះ​ដែរ​ តែ​ក្នុង​វត្ត​រាជ​បូ​ណ៌មាន​វិន័យ​តឹងតែង​មិន​អាច​ឱ្យ​សិស្ស​ណា​ម្នាក់​ធ្វើ​ខុសច្បាប់ទម្លាប់​បាន​ឡើយ ទើប​នៅ​ក្នុង​វត្ត​រាជ​បូ​ណ៌​មិន​មាន​ករណី​ក្មេង​ទំនើង​នៅ​ក្នុង​វត្ត​ឡើយ​។

ចំណែក​ព្រះ​មហាវិមលធម្ម ពិន​ សែ​ម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់ទោ គណៈមហានិកាយ ជា​ឧត្ដម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​សមាជិក​ថេរ សភា​ព្រះពុទ្ធ​សាសនា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ដ​រាជ​បូ​ណ៌ ក្រុង​/​ខេត្ដ​សៀមរាបបាន​មាន​សង្ឃដីកា​ថា តាំងពី​ដើម​មក​ក្នុង​វត្ត​រាជ​បូព៌​តែង តែ​មាន​វិន័យ​តឹងតែង​ហើយ​ការ​ដាក់​វិន័យ​តឹងតែង​នេះ​គឺ​ចង់ឱ្យ​ភិក្ខុ​និង​សាមណេ​រទាំង​នោះ មាន​ភាព​រីក​ចម្រើន​និង​បាន​យល់​ដឹង​ពី​ផ្លូវ​ព្រះធម៌​បាន​ល្អ​។​ដូច្នេះ​ហើយ​សូម​ញាតិ​ញោម​ពុទ្ធបរិស័ទ នានា​តាមដាន​ករណី​នេះ​ផង​ថា អាត្មា​ធ្វើ​ត្រូវ​ឬ​ខុស​ព្រោះ​អាត្មា​មិន​មាន​បំណង​អ្វី​ចង់​ធ្វើ បាប​លោក​នោះ​ទេ​គឺ​ចង់ឱ្យ​លោក​មានការ​រីក​ចម្រើន​តែ​ប៉ុណ្ណោះ​។

សូម​រំលឹក​ថា ករណី​ផ្ទុះ​អំពើ​ហិង្សា​នៅ​វត្ត​រាជ​បូ​ណ៌​ក្នុង​បណ្ដាញ​សង្គមហ្វេសបុកនេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​​​ទី១៤ ​មីនា​ ​ស្ថិត​ក្នុង​បរិវេណ​វត្ត​រាជ​បូ​ណ៌ ​​ភូមិ​វត្ត​បូ​ណ៌ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។ ជុំវិញ​សាច់​រឿង​ករណី​ចៅអធិការ​វត្ត​ និង​ជា​មេគណៈខេត្តសៀមរាប​នេះ​ដែរ ​មហាជន​ខ្លះ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ព្រះ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ទៅ​លើ​ព្រះសង្ឃ​ដែល​មិន​គោរព វិន័យ​។​ រីឯ​មហាជន​ខ្លះ​ទៀត​ក៏​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា ក្នុង​នាម​ជា​ព្រះសង្ឃ​មិន​គួរ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ធ្ងន់ធ្ងរ​ទៅ​លើ​នេនដូច្នេះ​ទេ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ