ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane សារភាព​ថា Real កំពុង​ព្យាយាម​នាំ​យក Ronaldo ត្រឡប់​មក​វិញ

5 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid បាន​និយាយ​ថា​ពាក្យ​ចចាមអារ៉ាម​ដែល​ថា Real…

អេ​ស្ប៉ា​ញ ៖ លោក Zinedine Zidane គ្រូបង្វឹក​ក្រុម Real Madrid បាន​និយាយ​ថា​ពាក្យ​ចចាមអារ៉ាម​ដែល​ថា Real Madrid កំពុង​ព្យាយាម​នាំ​យក​កីឡាករ Cristiano Ronaldo ត្រឡប់​មក​កាន់​រដ្ឋធានី​ម៉ា​ឌ្រី​ដ​វិញ «​អាច​ជា​ការ​ពិត​»​។

Ronaldo បាន​ចាក​ចេញពី Real Madrid កាលពី​ឆ្នាំ ២០១៨ សម្រាប់​ក្លិប​សេះបង្កង់ Juventus ក្នុង​តម្លៃ ១០០​លាន​អឺ​រ៉ូ​។ ខណៈ​ដែល​របាយការណ៍​ពី​អ៊ី​តា​លី​ន​បានឱ្យ​ដឹង​ថា Juventus កំពុង​អស់សង្ឃឹម បន្ទាប់​ពី​នាំ​យក Ronaldo មក​កាន់​ទីក្រុង Turin ដើម្បី​ស្វែងរក​ភាព​ជោគជ័យ​សម្រាប់​ពានរង្វាន់ Champions League ក្រោយ​ខកខាន ២៥​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ក្រុម​ម្ចាស់​ជើងឯក​អ៊ី​តា​លី​មួយ​នេះ មិន​សមបំណង​ឡើយ​។ ដោយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ពួក​គេ​ទើបតែ​ត្រូវ​ក្រុម Porto ទម្លាក់​ចេញ​ត្រឹម​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​។

នៅ​ពេល​ត្រូវ​អ្នក​សារព័ត៌មាន​សួរ​អំពី​ពាក្យ​ចចាមអារ៉ាម ដែល​ទាក់ទង​នឹង Ronaldo ជាមួយនឹង​ការ​វិល​ត្រឡប់​មក​កាន់ Real Madrid វិញ Zidane និយាយ​ថា «​ត្រូវ​ហើយ​វា​អាច​ជា​ការ​ពិត​។ យើង​ស្គាល់​ច្បាស់​ពី Cristiano និង​អ្វី​គ្រប់យ៉ាង​ដែល​គេ​បាន​ធ្វើ​នៅ​ទី​នេះ​។ ប៉ុន្តែ​ពេល​នេះ គេ​ជា​កីឡាករ​របស់ Juventus ដូច្នេះ​យើង​ត្រូវ​មានការ​គោរព​។ ហើយ​ឥឡូវនេះ យើង​ត្រូវ​មើល​ថា​តើ​អនាគត​នឹង​ទៅ​ជា​យ៉ាងណា? »៕ (​ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ