ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន ស្លុតចិត្តក្រោយ​ឃើញ​វី​ដេ​អូ​ឧកញ៉ាដួង ឆាយ ប្រើ​ហិ​.​ង្សា​លើ​ភរិយា

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​យប់​ម៉ោង​៨ ថ្ងៃ​ទី​១៥ មីនា ២០២១​នេះ មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ប្រទេស​កម្ពុជា មានការ​ស្លុតចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​ឃើញ​លោកស្រី ដេ​ត…

រាជធានី​ភ្នំពេញ ៖ នា​យប់​ម៉ោង​៨ ថ្ងៃ​ទី​១៥ មីនា ២០២១​នេះ មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុង​ប្រទេស​កម្ពុជា មានការ​ស្លុតចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​ឃើញ​លោកស្រី ដេ​ត ម៉ា​លី​ណា អតីត​ភរិយា​ឧកញ៉ា ឌួ​ង ឆាយ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ ស្តី​ពី​សកម្មភាព​ជេ​.​រ​គំរាមរបស់​ឧកញ៉ា ឌួ​ង ឆាយ និង​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​តប់​លើ​ស្ត្រី ជាមួយនឹង​សម្រែក​កូន​ៗ​យំ​ពេញ​ផ្ទះ ។

តាម​រយៈ​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព ដែល​មហាជន​ធ្លាប់តែ​គាំទ្រ​ឧកញ៉ា ដួង ឆាយ កន្លង​មក បែរជាមានការ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​វិញ ព្រោះ​មិន​នឹក​ស្មាន​ដល់​ថា ឧកញ៉ា ដួង ឆាយ ប្រើ​កម្លាំងបាយ វា​.​យ​តប់ ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​នឹង​ភ្នែក ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស សម្តែង​ការ​អាណិត​ជា​ពន់ពេក​ដល់​លោកស្រី ដេ​ត ម៉ា​លី​ណា និង​កូន​តូច​ៗ ៕ (​កោះសន្តិភាព​នឹង​ផ្សាយ​ជូន​ជា​បន្ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ