ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ចិន​នៅ​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​ឲ្យ​មាន​ចំណាត់ការ​ករណី​ដុត​បំផ្លាញ​រោងចក្រ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​មី​យ៉ា​ន់​ម៉ា អំពាវនាវ​ឱ្យ​មាន​ចំណាត់ការ និង​ស៊ើបអង្កេត​លើ​ករណី​រោងចក្រ​សហគ្រាស​ចិន នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ត្រូវ​ដុត​បំផ្លាញ និង​វាយ​កម្ទេច​ចោល ។ ការ​អំពាវនាវ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​មី​យ៉ា​ន់​ម៉ា អំពាវនាវ​ឱ្យ​មាន​ចំណាត់ការ និង​ស៊ើបអង្កេត​លើ​ករណី​រោងចក្រ​សហគ្រាស​ចិន នៅ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ត្រូវ​ដុត​បំផ្លាញ និង​វាយ​កម្ទេច​ចោល ។

ការ​អំពាវនាវ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា រោងចក្រ​ជាង​២០ នៅ​ក្នុង​សួន​ឧស្សាហកម្ម​នៃ​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​ដុត​បំផ្លាញ និង​វាយ​កម្ទេច ហើយ​សហគ្រាស​ដែល​ពាក់ព័ន្ធ​សុទ្ធ​សឹង​ជា​សហគ្រាស​ចិន​ឬ​សហគ្រាស​វិនិយោគ​រួម​គ្នា រវាង​ចិន​មី​យ៉ា​ន់​ម៉ា​ភាគច្រើន​ជា​រោងចក្រ​កែ​ច្នៃ​សំលៀក​បំពាក់​រោងចក្រ​ផ្គត់ផ្គង់​សំភារៈ​សំលៀក​បំពាក់ និង​រោងចក្រ​ផលិត​គ្រឿង​បរិក្ខារ​សំលៀក​បំពាក់ ។

អ្នក​ដុត​ភ្លើង​ភាគច្រើន​ជិះ​ម៉ូតូ​មាន​អាវុធ​ជា​ដំបង​ដែក ពូថៅ និង​ធុងសាំង បាន​សំរុកចូល​រោងចក្រ​វាយ​កម្ទេច​សំភារៈ និង​គំរាម​ដល់​ក្រុមការងារ​រួច​បាន​ចាក់​សាំង​ដុត​បំផ្លាញ​តែ​ម្តង ។ បច្ចុប្បន្ន​ពុំ​ទាន់​អាច​កំណត់​បាន​អត្តសញ្ញាណ​អ្នក​ដុត​ភ្លើង​នោះ​ឡើយ ហើយ​មាន​ក្រុមការងារ​ជា​ជនជាតិ​ចិន​មួយ​ចំនួន​ក្រោយ​ហេតុការណ៍​នេះ​ហើយ​បាន​បាត់​ខ្លួន ហើយ​គ្រប់​មជ្ឈដ្ឋាន​កំពុង​តែ​ធ្វើការ​ស្វែងរក ។

មក​ទល់​បច្ចុប្បន្ន​រោង​សិប្បកម្ម ឃ្លាំង បន្ទប់​ស្នាក់​នៅ និង​រថយន្ត​របស់​រោងចក្រ​ជាង​២០​ត្រូវ​បាន​ដុត​បំផ្លាញ​ហើយ​ហាង​ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​ក៏​ត្រូវ​បាន​វាយ​កម្ទេច និង​ក្រុមការងារ​ជា​ច្រើន​អ្នក​រង​របួសស្រាល ហើយ​រោងចក្រ​មួយ​ត្រូវ​បាន​អ្នក​ដុត​ភ្លើង​កាន់កាប់ ។​ដោយហេតុ​អ្នក​ដុត​ភ្លើង​មាន​អាវុធ​ក្នុង​ដៃ ហើយ​តាម​បណ្តោយ​ផ្លូវ​ចូល​ក៏​មាន​មនុស្ស​បាន​រៀបចំ​របាំង​ផ្លូវ ធ្វើ​ឱ្យ​ក្រុម​ពន្លត់អគ្គីភ័យ​ក្នុងស្រុក​មិន​អាច​ធ្វើការ​ចូល​ជួយ​សង្គ្រោះ​បាន ។

បច្ចុប្បន្ន អ្នក​សង្គ្រោះ​សុទ្ធសឹងតែ​ជា​ក្រុមការងារ​របស់​រោងចក្រ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា​ដដែល​នោះ រោងចក្រ​ចិន នៅ​ក្នុង​សួន​ឧស្សាហកម្ម​ឡាយ ដា​យ៉ា ទីក្រុង​យ៉ាំ​ង​ហ្គោ​ន​ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​គប់​វាយ​កម្ទេច និង​ដុត​បំផ្លាញ បណ្តាល​ឱ្យ​មាន​ជនជាតិ​ចិន​ជា​ច្រើន​រង​របួស និង​ត្រូវ​ជាប់​នៅ​ក្នុង​នោះ ។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ទំនាក់ទំនង​ជាមួយ​សភាពាណិជ្ជកម្ម​ចិន នៅ​មី​យ៉ា​ន់​ម៉ា និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ព្រមទាំង​សំណូមពរ​ដល់​សមត្ថកិច្ច​ក្នុង​តំបន់​ចាត់វិធានការ ដើម្បី​រក្សា​សុវត្ថិភាព​និង សុខ​សន្តិភាព របស់​សហគ្រាស​ក្រុមហ៊ុន​ចិន និង​ប្រជាជន​ចិន​ផង​ដែរ ។ ហើយ​ស្ថានទូត​ក៏​បាន​ចេញ​សេចក្តី​ក្រើនរំលឹក​អំពី​សុវត្ថិភាព​ដល់​សហគ្រាស និង​បងប្អូន​ជនជាតិ​ចិន​ដែល​កំពុង​ប្រកប​របរ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ស្ថានទូត​បានឱ្យ​ដឹង​ថា គោលនយោបាយ​មិត្តភាព​ចំពោះ​មី​យ៉ា​ន់​ម៉ា​របស់​ចិន គឺ​ផ្តោត​សំខាន់​លើ​ប្រជាជន​មី​យ៉ា​ន់​ម៉ា ។ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​មី​យ៉ា​ន់​ម៉ា​តែងតែ​ឈរ​លើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ដោយ​សង្កត់ធ្ងន់​ជា​ពិសេស​ទៅ​លើ​ផលប្រយោជន៍​ប្រជាជន​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ហើយ​រង​គ្រោះ​ភាគច្រើន​សុទ្ធ​សឹង​ជា​សហគ្រាស​ក្នុង​វិស័យ​វាយនភ័ណ្ឌ ។

ក្នុង​វិស័យ​នេះ សហគ្រាស​ចិន​បាន​បង្កើត​ឳ​កាស​ការងារ​ជាង​៤០​ម៉ឺន​ដល់​ប្រជាជន​មី​យ៉ា​ន់​ម៉ា ។ ហើយ​អំពើ​របស់​ជនល្មើស​ច្បាប់​ធ្វើ​ឱ្យ​ខូចខាត​ដល់​អត្ថប្រយោជន៍​របស់​ប្រជាន​ជន​មី​យ៉ា​ន់​ម៉ា ។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​លើក​ឡើង​ថា ករណី​ដុត​បំផ្លាញ និង​វាយ​កម្ទេច​លើក​នេះ ជា​ករណី​ដែល​អា​ក្រ់​បំផុត ភាគី​ចិន​សំណូមពរ​ដល់​ភាគី​មី​យ៉ា​ន់​ម៉ា​ត្រូវ​មាន​ចំណាត់ការ​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​ករណី​នេះ ដើម្បី​ទប់ស្កាត់​អំពី​ហិង្សា​នានា​កើតឡើង និង​បើក​ការ​ស៊ើបអង្កេត​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ដើម្បី​ធានា​បាន​នូវ​សុ​វត្តិភាព​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​សហគ្រាស​ចិន និង​ប្រជាជន​ចិន​ដែល​កំពុង​ប្រកប​របរ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

យើង​សូម​អំពាវនាវ​ដល់​ប្រជាន​ជន​មី​យ៉ា​ន់​ម៉ា​ត្រូវ​សម្តែង​នូវ​ការ​ទាមទារ​ដោយ​វិធាន​ស្របច្បាប់ មិន​ត្រូវ​ញុះញង់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង​ចិន និង​មី​យ៉ា​ន់​ម៉ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ