ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លើង​ឆេះ​​​ព្រៃអស់ជាច្រើន​ហិកតា សង្ស័យ​​​មាន​​គេ​លួច​​​​ដុត

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ព្រៃឈើ​ជា​ច្រើន​ហិកតានៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប ស្ថិតក្នុងស្រុក​ឆែប ខេត្តព្រះវិហារ រង​ការ​ឆាបឆេះ​អស់​ជា​ច្រើន សង្ស័យ​មាន​ជនខិលខូច​លួច​ដុត កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១​…

ខេត្តព្រះវិហារ ៖ ព្រៃឈើ​ជា​ច្រើន​ហិកតានៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប ស្ថិតក្នុងស្រុក​ឆែប ខេត្តព្រះវិហារ រង​ការ​ឆាបឆេះ​អស់​ជា​ច្រើន សង្ស័យ​មាន​ជនខិលខូច​លួច​ដុត កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២១​ ។

ជុំវិញ​ការ​ឆាបឆេះ​នេះ​ដែរ លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្តព្រះវិហារ បាន​មាន​ប្រសាសន៍​ប្រាប់ ​តាម​ទូរស័ព្ទ​ថា ករណី​នេះ លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប​សម្តេច​តេ​ជោ និង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​ព្រៃឈើ​អស់​ជា​ច្រើន បែប​នេះ ។

​លោក​បន្ថែម​ថា មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​របាយការណ៍​អំពី​ការ​ឆាបឆេះ​ព្រៃឈើ​ទាំងនេះ អស់​ប៉ុន្មាន ហិកតា​នៅឡើយ​ទេ ។ ដោយឡែក ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​តាម​ផេ​ក​ហ្វេ​ស​បុក​ដែល​មានឈ្មោះ​ថា ឧទ្យាន ឬ​ស្សី​ត្រឹប​-Russey Treb Park បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១​ នេះ​ថា «ព្រៃ​ក្នុង​តំបន់​ឧទ្យាន និង​កូន​ឈើ ​ដែល​បាន​ដាំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​​ ​កាលពី​ឆ្នាំ​២០១៨ ត្រូវ​បាន​ជនខិលខូច​ដុត​ក្នុង​ពេល​ថ្មី​ៗ​នេះ ។ ផ្ទះ​ឆេះ​អាច​សង់​ឡើង​វិញ​បាន តែព្រៃ​ឈើ​ដែល​ឆេះ​មិន​អាច​ដាំ​ឡើង​វិញ​ភ្លាម​បាន​ទេ មាន​តែ​ពាក្យ​សោកស្តា​យ​តែ
ប៉ុណ្ណោះ»។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ