ប្លែកម្ល៉េះ! Pele ផ្ញើសារអបអរ Ronaldo ក្រោយធ្វើបាន៣គ្រាប់យប់មិញ
អន្តរជាតិ ៖ វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele អបអរសាទរចំពោះកីឡាករ Cristiano Ronaldo បន្ទាប់ពីរូបគេរកបាន ៣គ្រាប់ម្នាក់ឯងកាលពីយប់មិញ…
អន្តរជាតិ ៖ វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele អបអរសាទរចំពោះកីឡាករ Cristiano Ronaldo បន្ទាប់ពីរូបគេរកបាន ៣គ្រាប់ម្នាក់ឯងកាលពីយប់មិញ…
អន្តរជាតិ ៖ វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele អបអរសាទរចំពោះកីឡាករ Cristiano Ronaldo បន្ទាប់ពីរូបគេរកបាន ៣គ្រាប់ម្នាក់ឯងកាលពីយប់មិញ ជួយក្រុមសេះបង្គង់ Juventus យកឈ្នះម្ចាស់ផ្ទះ Cagliari ដោយលទ្ធផល ៣-១។

៣គ្រាប់បន្ថែមកាលពីយប់មិញ បានធ្វើឱ្យ Ronaldo មានគ្រាប់បាល់ស៊ុតបញ្ចូលទីសម្រាប់ការប្រកួតផ្លូវការសរុបចំនួន ៧៧០គ្រាប់ក្នុងអាជីពរបស់គេ។ ដែលចំនួននេះ ច្រើនជាងវីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele ដែលធ្វើបាន ៧៦៧គ្រាប់។

ជាមួយលទ្ធផលនេះ លោក Pele បានបង្ហោះសារមួយលើបណ្តាញសង្គម Instagram ផ្លូវការរបស់លោក ដោយចូលរួមអបអរសាទរ និងកោតសរសើរអំពីសមត្ថភាពដ៏អស្ចារ្យរបស់ Ronaldo។ ហើយលោកថែមទាំងប្រាប់ថា លោកពិតជាចូលចិត្តមើលការលេងរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះខ្លាំងណាស់។

ទោះយ៉ាងណា សមាគមន៍បាល់ទាត់ប្រទេសឆែកធ្លាប់បានអះអាងថា លោក Josef Bican អតីតខ្សែប្រយុទ្ធជម្រើសជាតិអូទ្រីស និងឆេកូស្លូវ៉ាគី ទើបជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ដោយមាន ៨២១គ្រាប់។

ប៉ុន្តែទន្ទឹមនឹងនេះ ទិន្នន័យពី Rec.Sport.Soccer (RSSSF) អះអាងថាមានចំនួនតែ ៨០៥គ្រាប់ប៉ុណ្ណោះ។ ហើយក្នុងចំណោមនោះ ២៧គ្រាប់ បានមកពីការប្រកួតក្រៅផ្លូវការជាមួយក្រុមបម្រុង Rapid Vienna។ ដូច្នេះមានន័យថា Bican មានតែ ៧៥៩គ្រាប់ប៉ុណ្ណោះ ក្នុងអាជីពរបស់គាត់៕ (ដកស្រង់ចេញពី BBC)

ចែករំលែកព័តមាននេះ