រាជធានីភ្នំពេញ ៖ បុរសជាជាងដែកម្នាក់ខណៈឡើងទៅផ្សាដំបូលឃ្លាំងដែលកំពុងសាងសង់មួយកន្លែងមានកម្ពស់ប្រមាណជាង៥ម៉ទែត្រ ហើយពេលលើកដែកទៅដាក់ផ្សាបានប៉ះជាមួយខ្សែកាប្លិ៍ភ្លើងដែលមានតង់ស្យុងខ្ពស់ បណ្ដាលឲ្យឆ.ក់ធ្លា.ក់ពីលើដំបូលឃ្លាំងនោះចំដែកនៅខាងក្រោមបែកក្បាលនិងបាក់កបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងចោលប្រពន្ធនិងកូនយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ខាងលើនេះបានកើតឡើងបង្កឲ្យមានការភ្ញសក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្នុងការដ្ឋានសំណងឃ្លាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិដីថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត័មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើនោះឈ្មោះ ហ៊ាម ស៊ីដាន អាយុ៤១ឆ្នាំ មុខរបរជាងដែក និងស្នាក់នៅភូមិកណ្ដាល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តតាកែវ ។
តាមប្រភពព័៧ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះរួមជាមួយជាងដែកម្នាក់ទៀតបានឡើងទៅឈរលើគ្រោងដែកដំបូលដើម្បីផ្សាដំបូលដោយឈរនៅជ្រុងម្ខាងម្នាក់ ។ ចំណែកបុរសម្នាក់ទៀតអាយុ៥០ឆ្នាំត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ ឈ្មោះហ៊ាម ស៊ីថា នៅខាងក្រោមចាំហុចដែកពីដីឲ្យពួកគាត់ដែលកំពុងនៅផ្សាខាងលើនោះ។
តាមប្រភពដដែលបានបន្តទៀតថា លុះដល់វេលាម៉ោងកើតហេតុ ខណៈដែលបុរសជាបងប្រុសហុចដែក១ដើមឲ្យបុរសរងគ្រោះបានទទួលយកនិងបានលើកដែកនោះឡើងទៅលើដើម្បីដាក់តម្រៀបផ្សាសាងសងដំបូលឃ្លាំង ប៉ុន្តែដោយសារតែឃ្លាំងនោះស្ថិតនៅជិតខ្សែកាប្លិ៍ភ្លើង ខណៈលើកទៅស្រាប់តែប៉ះជាមួយខ្សែកាប្លិ៍ភ្លើង បណ្ដាលឲ្យឆ្លងចរន្តបែកផ្កាភ្លើងខ្ចាយនិងឆក់ជនរងគ្រោះឆេះពេញខ្លួនធ្លា.ក់ពីលើដំបូលឃ្លាំងកម្ពស់ប្រហែលជាង៥ម៉ែត្រចំដែកនៅខាងក្រោមបណ្ដាលឲ្យបែកក្បាល និងបាក់កបាត់បង់ជីវិតភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកម្លាំងនគរបាលប៉ុស្តិ៍ង្កោនិងនគរបាលខណ្ឌដង្កោបានចុះទៅកាន់ទីនោះហើយធ្វើការពិនិត្យនិងប្រគល់ស.ពជនរងគ្រោះជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕













ចែករំលែកព័តមាននេះ