Di Maria បង្ខំចិត្តប្តូរចេញពីការប្រកួតប្រញាប់ទៅផ្ទះ ព្រោះរឿងបន្ទាន់មួយ
បារាំង ៖ កីឡាករ Angel Di Maria ត្រូវបង្ខំចិត្តប្តូរចេញអំឡុងការប្រកួតដែលក្រុម PSG ចាញ់ក្រុមភ្ញៀវ Nantes…
បារាំង ៖ កីឡាករ Angel Di Maria ត្រូវបង្ខំចិត្តប្តូរចេញអំឡុងការប្រកួតដែលក្រុម PSG ចាញ់ក្រុមភ្ញៀវ Nantes…
បារាំង ៖ កីឡាករ Angel Di Maria ត្រូវបង្ខំចិត្តប្តូរចេញអំឡុងការប្រកួតដែលក្រុម PSG ចាញ់ក្រុមភ្ញៀវ Nantes ក្នុងលទ្ធផល ២-១ កាលពីយប់មិញ ដើម្បីត្រឡប់ទៅផ្ទះភ្លាមៗ បន្ទាប់ពីចោរបានចូលលួចផ្ទះរបស់គេ ។

ខ្សែបម្រើអាហង្ស់ទីនវ័យ៣៣ឆ្នាំរូបនេះ ត្រូវប្តូរចេញនៅនាទី ៦២ ជំនួសដោយកីឡាករ Leandro Paredes។ ហើយអំឡុងពេលនៃការប្តូរចេញនោះ គ្រូបង្វឹក PSG គឺលោក Mauricio Pochettino បានប្រាប់ Di Maria ថាផ្ទះរបស់គេត្រូវចោរចូលលួច។ ភ្លាមៗនោះ រូបគេបានរត់ទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់ និងចាកចេញមុនការប្រកួតបញ្ចប់ ដើម្បីប្រញាប់ទៅមើលថែទាំគ្រួសារ។

របាយការណ៍ពីកាសែត La Parisien បានឱ្យដឹងថា គ្រួសាររបស់ Di Maria ក៏ស្ថិតក្នុងផ្ទះអំឡុងពេលកើតហេតុផងដែរ ប៉ុន្តែពួកគេពុំបានឮសំលេងនែការចូលលួចរបស់ចោរនោះទេ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀតនោះគឺ អំឡុងពេលតែមួយ ផ្ទះឪពុកម្ដាយមិត្តរួមក្រុមរបស់ Di Maria គឺកីឡាករ Marquinhos ក៏ត្រូវបានចោរចូលលួចផងដែរ។ ប៉ុន្តែខ្សែការពារប្រេស៊ីលរូបនេះ មិនបានចាកចេញឡើយ គឺលេងរហូតដល់ចប់ការប្រកួត៕ (ដកស្រង់ចេញពី Dailymail)

ចែករំលែកព័តមាននេះ