Lamela ដាក់១ក្បាច់កក្រើកលីគ ខណៈ Arsenal វាយបកយកឈ្នះ Spurs
អង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal វាយបកយកឈ្នះដោយលទ្ធផល ២-១ ដើម្បីបំផ្លាញក្តីសង្ឃឹមប្រជែងតំណែង Top 4 របស់ក្រុមមាន់ខ្នាយមាស…
អង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal វាយបកយកឈ្នះដោយលទ្ធផល ២-១ ដើម្បីបំផ្លាញក្តីសង្ឃឹមប្រជែងតំណែង Top 4 របស់ក្រុមមាន់ខ្នាយមាស…
អង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal វាយបកយកឈ្នះដោយលទ្ធផល ២-១ ដើម្បីបំផ្លាញក្តីសង្ឃឹមប្រជែងតំណែង Top 4 របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលសល់គ្នាត្រឹម១០នាក់។

ក្នុងការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន Emirates ក្រុមភ្ញៀវមានឱកាសបើកការនាំមុខមុន បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Erik Lamela ប្រើក្បាច់ Rabona ទាត់បាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅនាទី ៣៣។ មុនពេលក្រុមម្ចាស់ផ្ទះតាមស្មើមកវិញនៅនាទី ៤៤ ដោយកីឡាករ Martin Ødegaard ។

ការប្រកួតឈានដល់នាទី ៦៤ កីឡាករ Alexandre Lacazette បានបន្ថែម១គ្រាប់ទៀត ដែលជាគ្រាប់ជ័យជម្នះសម្រាប់ជំនួបនេះ ដោយបានពិន័យប៉េណាល់ទី។ ខណៈការប្រកួតជិតបញ្ចប់ទៅហើយ Spurs ត្រូវនៅសល់គ្នាត្រឹម១០នាក់ ក្រោយកីឡាករ Lamela ដែលរកគ្រាប់បើកឆាកទទួលបានកាតលឿង២ដង ស្មើនឹងកាតក្រហម។

បរាជ័យយប់មិញ ធ្វើឱ្យក្រុមលោក José Mourinho បាត់បង់ឱកាសប្រជែងតំណែង Top 4 ក្រោយមាន ៤៥ពិន្ទុឈរនៅលេខ ៧ តាមពីក្រោយក្រុម Chelsea ដែលនៅលេខ ៤ ចំនួន ៦ពិន្ទុ និងមានគម្លាតពីក្រុមកំពូលតារាង Manchester City រហូតដល់ ២៦ពិន្ទុ។ ខណៈដែល Arsenal បន្តឈរនៅលេខ ១០ ក្រោយមាន ៤១ពិន្ទុ៕

ចែករំលែកព័តមាននេះ