ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! បុគ្គល​ឆ្នើម​២​រូបក្នុង​វិស័យ​កីឡា​​ទទួលមរណភាព​ថ្ងៃ​តែ១​

5 ឆ្នាំ មុន

អន្តរជាតិ ៖ ​នេះ​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​ និង​សោកស្តាយបំផុត​​ ខណៈ​បុគ្គល​ឆ្នើម​ដ៏​ល្បីល្បាញ​២​រូប​ក្នុង​វិស័យ​កីឡាបាន​ទទួលមរណភាព​​​ក្នុងថ្ងៃ​តែ​​១ ​ពោល​គឺ​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២១ ។ អតីត​ម្ចាស់​ខ្សែក្រវាត់…

អន្តរជាតិ ៖ ​នេះ​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​ និង​សោកស្តាយបំផុត​​ ខណៈ​បុគ្គល​ឆ្នើម​ដ៏​ល្បីល្បាញ​២​រូប​ក្នុង​វិស័យ​កីឡាបាន​ទទួលមរណភាព​​​ក្នុងថ្ងៃ​តែ​​១ ​ពោល​គឺ​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២១ ។

លោក Marvelous Marvin Hagler

អតីត​ម្ចាស់​ខ្សែក្រវាត់ WBA ពិភពលោក​ប្រភេទ​ទម្ងន់​មធ្យម Marvelous Marvin Hagler បាន​ទទួលមរណភាព​ហើយ​ក្នុង​អាយុ ៦៦​ឆ្នាំ​។ ពុំ​មានការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​កំពូល​អ្នក​ប្រដាល់​អា​មេ​រិ​ក​រូប​នេះ​ឡើយ​។ ដោយ​ភរិយា​លោក​គ្រាន់តែ​ប្រកាស​ថា ស្វាមី​លោកស្រី​បាន​ទទួលមរណភាព​ដោយ​មិន​នឹក​ស្មាន​ដល់​នៅ​ឯ​ផ្ទះ​របស់​ពួក​គាត់​ក្នុង​រដ្ឋ New Hampshire​។

ក្នុង​អាជីព​រយៈពេល​១៤​ឆ្នាំ​របស់​លោក Hagler ធា្ល​ប់​ឡើង​សង្វៀន​ប្រកួត ៦៧​លើក ឈ្នះ​៦២ ស្មើ​២ និង​ចាញ់​៣ ដោយ​បាន​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ និង​បោះបង់​ការ​ប្រកួត​ចំនួន​៥២​លើក​។

លោក Murray Walker

ដោយឡែក​ដំណឹង​ដ៏​ក្រៀមក្រំ​មួយទៀត​គឺ អតីត​អ្នក​អត្ថាធិប្បាយ​ការ​ប្រកួតប្រណាំង​រថយន្ត Formula 1 ដ៏​ល្បីល្បាញ​បំផុត​របស់​ចក្រភព​អង់គ្លេស​គឺ​លោក Murray Walker ក៏​បាន​ទទួលមរណភាព​ផង​ដែរ ក្នុង​អាយុ​៩៧​ឆ្នាំ​។

លោក Murray Walker

លោក Walker បាន​ចាប់ផ្តើម​អាជីព​ជា​អ្នក​អត្ថាធិប្បាយ​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៤៩ ហើយ​បាន​ក្លាយជា​អ្នក​អត្ថាធិប្បាយ​ពេញ​ម៉ោង​សម្រាប់​ការ​ប្រកួតប្រណាំង​រថយន្ត Formula 1 នៅ​ឆ្នាំ ១៩៧៨ និង​សាង​កេរ្តិ៍ឈ្មោះ​បោះ​សំលេង រហូត​ដល់​ពេល​លោក​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០០១​។

លោក Murray Walker

មរណភាព​លោក​ទាំង​២ បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​​សម្តែង​ការ​ចូលរួម​សោកស្តាយ​ជាទី​បំផុត ចំពោះ​ការ​បាត់បង់​បុគ្គល​ឆ្នើម​ដ៏​មាន​ទេព​កោសល្យ ដែល​គ្រប់​គ្នា​បាន​កោត​ស្ងាប់​ស្ងែ​ង​កន្លង​មក​៕ (​ដកស្រង់​ចេញពី BBC)

លោក Marvelous Marvin Hagler

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ