កូនក្រមុំ​បីកូន​កំលោះ​ក្នុង​ថ្ងៃ​មង្គលការ ក្រោយ​ស្គាល់គ្នា​ត្រឹម​១​អាទិត្យ ទទួល​អំណោយ (​វី​ដេ​អូ​) – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំ​បីកូន​កំលោះ​ក្នុង​ថ្ងៃ​មង្គលការ ក្រោយ​ស្គាល់គ្នា​ត្រឹម​១​អាទិត្យ ទទួល​អំណោយ (​វី​ដេ​អូ​)

1 ខែ មុន
  • Takéo

ខេត្តតាកែវ ៖ កូនក្រមុំ​ដែល​បីកូន​កំលោះ​ក្នុង​ថ្ងៃ​មង្គលការ​ដែល​កោះសន្តិភាព​បាន​ចេញផ្សាយ​កន្លង​មក ពេល​នេះ​ទទួល​បាន​អំណោយ​ពី​សប្បុរសជន​តាម​រយៈ​កាសែត​កោះសន្តិភាព​បាន​យក​ទៅ​ប្រគល់​ជូន​ដល់​ផ្ទះ​រួច​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ ថ្មី​ៗ​នេះ ដោយ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ និង​នគរបាល​ប៉ុស្តិ៍​ផង​ដែរ…

ខេត្តតាកែវ ៖ កូនក្រមុំ​ដែល​បីកូន​កំលោះ​ក្នុង​ថ្ងៃ​មង្គលការ​ដែល​កោះសន្តិភាព​បាន​ចេញផ្សាយ​កន្លង​មក ពេល​នេះ​ទទួល​បាន​អំណោយ​ពី​សប្បុរសជន​តាម​រយៈ​កាសែត​កោះសន្តិភាព​បាន​យក​ទៅ​ប្រគល់​ជូន​ដល់​ផ្ទះ​រួច​ហើយ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ ថ្មី​ៗ​នេះ ដោយ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ឃុំ និង​នគរបាល​ប៉ុស្តិ៍​ផង​ដែរ ។

Picture

ក្រោយ​ពេល​រៀប​ការ​រួច បច្ចុប្បន្ន​កូនក្រមុំ​ត្រូវជា​ប្រពន្ធ​របស់​បុរស​ពិការ​កំពុង​មាន​ផ្ទៃពោះ​២​ខែ​ហើយ​។ ចំណែក​សប្បុរ​ជន​ជា​ម្ចាស់​អំណោយ​មាន ៖ ១- លោកស្រី មាស ភា​រ៉ា ជនជាតិ​ខ្មែរ​រស់​នៅ​ប្រទេស​ជប៉ុន និង​ក្រុម​គ្រួ​សារបាន​ជួយ​បរិ​ច្ឆា​គ​ចំនួន​១០០​ដុល្លារ ។ ២- សប្បុរ​ជន​មួយ​រូប​នៅ​ភ្នំពេញ សូម​មិន​បញ្ចេញ​ឈ្មោះ​ចំនួន​២០​ដុល្លារ ។

Picture

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ វា​បាន​ក្លាយទៅជា​រឿង​ល្បី​នៅ​ចុងឆ្នាំ​២០២០ ដោយ​ក្រមុំ រូប​ស្អាត​អាយុ​១៩​ឆ្នាំ បាន​សុខចិត្ត​រៀប​ការ​ជាមួយ​កំលោះ​ពិការ​ជើង​ទាំង​ពីរ​អាយុ​៣០​ឆ្នាំ ក្រោយ​ពីសា​សង​ស្នេហា​គ្នា​ត្រឹមតែ​រយៈពេល​១​ស​ប្តា​ហ៍​។

Picture

បើ​តាម​ការ​រៀបរាប់​របស់​កូនកំលោះ​ឈ្មោះ ភឿន ចាន់​រឹទ្ធ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ស្លែង ឃុំ​គី​រី​ចុង​កោះ ស្រុក​គី​រី​វង់ ខេត្តតាកែវ​ថា រូប​លោក​បាន​ពិការ​ជើងតាំង​តែ​ពី​កើតមក​ម្ល៉េះ ដោយ​សារ​តែ​លោក​តែងតែ​ឈឺ​មិន​ឈប់​, ចំណែក​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​លោក​ល្បី​នៅ​លើ​បណ្តាញ​សង្គម ព្រោះតែ​លោក​ជា​ជន​ពិការ​បាន​រៀប​ការ​ជាមួយ​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​អាយុ​១៩​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ។

Picture

លោក​បាន​រៀបរាប់​ថា រឿងរ៉ាវ​ស្នេហា​របស់​លោក គឺ​កើតឡើង​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ តាម​រយៈ​ការ​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នារី​ដែល​ជា​កូនក្រមុំ​ឈ្មោះ ហយ មួយ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ចក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជា​កម្មការិនី​រោងចក្រ​។

Picture

លោក​ថា លោក​បាន​ទំនាក់ទំនង​សាសង​ស្នេហា​ជាមួយ​កូនក្រមុំ​តាម​លេខ​ទូរស័ព្ទ​តែ​រយៈពេល​តែ​មួ​យស​ប្ដា​ហ៍​ប៉ុណ្ណោះ ស្រាប់តែ​កូនក្រមុំ​មក​បង្ហាញខ្លួន​ដល់​ផ្ទះ​របស់​លោក​, ហើយ​ក្រោយ​ពី​ឃើញ​មុខមាត់​គ្នា គឺ​ពួក​យើង​រឹតតែ​ស្រលាញ់​គ្នា​កាន់តែ​ខ្លាំង​ៗ​ឡើង និង​បាន​ឲ្យ ឪពុក​ម្ដាយ​ទាំង​សង​ខាង​រៀបចំ​ពិធី​មង្គលកា​ភ្លាម​ៗ​ក្នុង​រយៈពេល​តែ​មួយ​ខែ​។

សម្រាប់​ភាគី​ខាង​កូនក្រមុំ​វិញ បាន​និយាយ​ថា រូប​នាង​បាន​ស្រលាញ់​គ្នា​ជាមួយ​កូនកំលោះ​តាម​ទូរស័ព្ទ ព្រោះតែ​សម្តី​ដ៏​ផ្អែមល្ហែម រួច​ក៏​បង្ខំ​ម្ដាយ និ​សុំ​មក​ផ្ទះ​កូនកំលោះ ហើយ​ព្រោះតែ​គាត់​ពិការ​ចឹ​ង មិន​អាច​មក​ដល់​ផ្ទះ​នាង​បាន​នោះ​ទេ​។

Picture

នាង​បាន​បញ្ជាក់​ថា នាង​មាន​និស្ស័យ​ជាមួយ​ប្ដី​នាង ដោយ​មិន​បាន​គិត​ក្រ មាន ឬ​ពិការ​នោះ​ទេ ហើយ​ថា ក្រោយ​ពី​រៀប​ការ​រួច នាង​មិន​ទៅ​ធ្វើការ​រោងចក្រ​ចោល​ប្ដី​នាង​ទេ គឺ​សុខចិត្ត​ស៊ី​អត់​ស៊ី​ឃ្លាន​មើលថែ​ប្ដី​របស់​នាង ព្រោះ​ប្ដី​របស់​នាង​ធ្វើ​អ្វី​ៗ​មិនកើត​នោះ​ទេ​។

Picture

តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ម្ដាយ​ខាង​កូនកំលោះ​បានឱ្យ​ថា គ្រាន់តែ​ដឹង​ថា​កូន​ស្រលាញ់​គ្នា ពួក​គាត់​ក៏​ចាប់ផ្ដើម​រៀបចំ​ពិធី​មង្គលការ​តែ​ក្នុង​រយៈពេល​១​ខែ​នោះ​ទេ ដោយ​រៀបចំ​ទទួលភ្ញៀវ​ចំនួន​៦០​តុ ហើយ​ភ្ញៀវ​ដែល​បាន​ចូលរួម គឺ​លើស​ពី​ការ​ប្រៀ​ង​ទុក ហើយ​ចំណងដៃ​លោក​ទទួល​បាន គឺ​ជិត​២០​លាន​រៀល​ឯណោះ​។

គួរ​បញ្ជាក់​ទៀត​ថា ៖ ស្គាល់គ្នា​ត្រឹម​១​អាទិត្យ ពិធី​មង្គលការ​ក៏​កើត​មាន​ដល់​កូនកំលោះ​ពិការ​និង​កូនក្រមុំ​១៩​ឆ្នាំ

Picture
Picture
Picture