ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្គាល់គ្នា​​ត្រឹម​​១​អាទិត្យ​ ពិធី​​មង្គល​ការ​​​ក៏​កើតមាន​​ដល់​កូន​​កំលោះ​ពិការ​និង​កូន​ក្រមុំ​១៩​​ឆ្នាំ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​​ អាចចាត់ទុ​ក​ជារឿង​ល្បី​មួយ ​​នៅ​ចុង​ឆ្នាំ​២០២០នេះ សម្រាប់​គូស្នេហ៍​មួយ១គូ​ បានរៀបការក្លាយជាប្តីប្រពន្ធ​និងគ្នា​ ក្រោយពី​បាន​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ត្រឹម​តែ​មួយ​អាទិត្យប៉ុណ្ណោះ ​ ។​…

ខេត្តតាកែវ ៖ ​​ អាចចាត់ទុ​ក​ជារឿង​ល្បី​មួយ ​​នៅ​ចុង​ឆ្នាំ​២០២០នេះ សម្រាប់​គូស្នេហ៍​មួយ១គូ​ បានរៀបការក្លាយជាប្តីប្រពន្ធ​និងគ្នា​ ក្រោយពី​បាន​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ត្រឹម​តែ​មួយ​អាទិត្យប៉ុណ្ណោះ ​ ។​ អ្វី​ដែល​ប្លែក​​និង​ចាប់អារម្មណ៍បំផុតហើយក៏គួរឱ្យ​អាណិត​ដែរ​​នោះ គឺ​​បានឃើញ​​កូន​កំលោះ​ជា​មនុស្ស​ពិការនិងមានមាឌ​តូច​ល្អិត​ ប៉ុន្តែ​គាត់​​មានសមត្ថ​​ភាព​អាច​ចង​ចិត្ត​​​​​បេះ​ដូង​​របស់​​កូន​ក្រមុំមាន​​អាយុ​១៩​ឆ្នាំ​​ មកលង់​​ស្រឡាញ់បាន រហូត​បាន​​នាំ​ឪពុក​ម្តាយ​មក​ចូល​ស្តី​ដណ្តឹង​​​ និង​រៀប​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី​ខ្មែរ​​ ដែល​ពិធីរៀបការធ្វើឡើង​នៅ​គេហដ្ឋានខាងប្រុស​ នៅ​ថ្ងៃទី​២៤ ធ្នូ ២០២០ ស្ថិតនៅភូមិ​ជ្រោយ​ស្លែង ឃុំគិរីចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ​។

កោះសន្តិភាព​បានសុំការអនុញ្ញាត​ជួប​ផ្ទាល់ ដោយសុំការសម្ភាសន៍ និងចង់​ដឹងពី​​ប្រវត្តិខ្លះៗពី​ចំណងស្នេហ៍នេះ ។ ​​​កូន​ក​ម្លោះ​បានរៀបរាប់​ប្រាប់​​ថា ​រូប​គាត់មាន​ឈ្មោះ ភឿន ចាន់​រឹទ្ធ អាយុ​៣០​ឆ្នាំ ​រស់នៅ​ភូមិ​ជ្រោយ​ស្លែង ឃុំ​គី​រី​ចុង​កោះ ស្រុក​គី​រី​វង់ ខេត្តតា​កែវ​ ។ ​ ​លោក​ជា​ជន​ពិការ​ ដោយសា​តែ​កើតមក គឺ​តែងតែ​ឈឺ​មិន​ឈប់​ ទើប​ក្លាយជា​ជន​ពិការ​បែបនេះ ​​មាន​ឪពុក​ឈ្មោះ សា វន​សុខ អាយុ​៥៩​ឆ្នាំ និងម្ដាយ​ឈ្មោះ ភោគ សុផល អាយុ​៥២​ឆ្នាំ​ លោក​មាន​បងប្អូន​៥​នាក់ ​(លោក​ជា​កូន​ទី​៣​​)​​ ។

កូនកំលោះបានបន្តទៀត​ថា ​ចំពោះ​​រឿងរ៉ាវ​ដែល​ឈាន​ដល់​មានការ​រៀប​ការ​​នេះ​ លោក​បញ្ជាក់​ថា លោក​បាន​ប្រើ​រយៈពេល​ខ្លី​ទេ គឺ​តាម​លេខ​ទូរ​សព្ទ័​តេ​ទំនាក់ទំនង​ជាមួយ​នារី​ដែល​ជា​កូនក្រមុំ​ ឈ្មោះ ហយ មួយ អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ចក​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល ដែលជាក​ម្មការ​នី​រោងចក្រ​។

លោក​ថា លោក​បាន​ទំនាក់ទំនង​សាសង​ស្នេហា​ជាមួយ​កូនក្រមុំ​តាម​លេខ​ទូរ​សព្ទ័​រយៈ​ពេល​តែ​មួ​យស​ប្ដា​ហ៍​​​ទេ ​ធ្វើ​ឱ្យ​កូនក្រមុំ​ក៏​មក​បង្ហាញ​ខ្លូ​ន​ដល់​ផ្ទះ​របស់​លោក ហើយ​ក្រោយ​ពី​ឃើញ​មុខមាត់​គ្នា គឺ​ពួក​យើង​រឹតតែ​ស្រលាញ់​គ្នា​កាន់តែ​ខ្លាំង​ៗ​ឡើង និង​បាន​ឲ្យ​ឪពុក​ម្ដាយ​ទាំង​សងខាង​រៀបចំ​ពិធី​មង្គលកា​ភ្លាម​ៗ ​ក្នុង​រយៈពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​។

សម្រាប់កូន​​ក្រមុំ​វិញ ​ក៏បាន​​ប្រាប់កោះសន្តិភាពដែរថា​ ​នាង​បាន​ស្រលាញ់​គ្នា​តាម​ទូរ​សព្ទ័ រួច​ក៏​បង្ខំ​ម្ដាយនិង​អ៊ុំ​សុំ​មក​ផ្ទះ​កូន​ក​ម្លោះ ព្រោះ​គាត់​ពិការ​ ចឹ​ង​មិន​អាច​មក​ដល់​ផ្ទះ​នាង​បាន​​នោះ​ទេ​។ នាង​បាន​បញ្ជាក់​ថា នាង​មាន​និស្ស័យ​ជាមួយ​ប្ដី​នាង​ដោយ​មិន​បាន​គិត​ក្រ​មាន ឬ​ពិការ​នោះ​ទេ ហើយ​ថា ក្រោយ​ពី​រៀប​ការ​រួច នាង​មិន​ទៅ​ធ្វើការ​រោងចក្រ​ចោល​ប្ដី​នាង​ទេ គឺ​សុខចិត្ត​ស៊ី​អត់​ស៊ី​ឃ្លាន​មើលថែ​ប្ដី​របស់​នាង ព្រោះ​ប្ដី​របស់​នា​ង​ធ្វើ​អ្វី​ៗ​មិនកើត​នោះ​ទេ​។

បើតាម​​ការ​ឲ្យ​ដឹង​ពី​ឪពុក​ម្ដាយ​ខាង​កូនកំលោះ​បានប្រាប់​​ថា គ្រាន់តែ​ដឹង​ថា​ កូន​ស្រលាញ់​គ្នា ពួក​គាត់​ចាប់ផ្ដើម​រៀបចំ​ពិធី​មង្គលការ ​តែ​ក្នុង​រយៈពេល​១​ខែ​នោះ​ទេ ដោយ​រៀបចំ​ទទួលភ្ញៀវ​ចំនួន​៦០​តុ ហើយ​ភ្ញៀវ​ដែល​បាន​ចូលរួម ​គឺ​លើស​ពី​ការ​ប្រៀ​ង​ទុក​ហើយ​ចំណងដៃ​លោក​ទទួល​បាន គឺ​ជិត​២០​លាន​រៀល​ ។

ពិធីមង្គលការ​របស់គូស្វាមី​ភរិយា​១គូនេះ ​កំពុងត្រូវបាន​​​ល្បីនៅ​​លើ​បណ្តាញសង្គម​យ៉ាង​ខ្លាំង​ បន្ទាប់ពីឃើញវីដេអូត្រូវបានបង្ហោះ ។ ​វីដេអូ​រៀបការរបស់គាត់​ ត្រូវបាន​​គេ​ស៊ែរ​តៗគ្នា​ជាច្រើន​​ ដោយ​​មាន​អ្នក​ខមមិន​ថា ពិតជា​​​រំភើប​​និងអាណិតខ្លាំងណាស់ និង​បាន​​ជូន​ពរ​​​​ឱ្យគូ​ស្វាមី​ភរិយា​​ថ្មី​​នេះ សូម​ស្រឡាញ់​គ្នា​​ជា​រៀងរហូត​ទៀតផង ។ ​

សូមប្រិយមិត្តទស្សនាវីដេអូ​ទាំងអស់គ្នា​ ៖

អត្ថបទសរសេរ ដោយ