ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​ ជា ខេង ស៊ុយ សែម ថ្ងៃនេះ​កំពុង​ជួយ​កសាង «ផ្ទះទេវតា» ជួយចាស់​ជរាអត់ទីពឹង

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម ក្នុង​នាម​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្តពោធិ៍សាត់ ថ្ងៃនេះ​ទី​៥ កញ្ញា ២០១៥ កំពុង​តែ​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​ភូមិ​បឹង​ចក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​ យ៉ាង​សកម្ម​នៅ​ឡើយ។

ខេត្តពោធិ៍សាត់ ៖ លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម ក្នុង​នាម​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្តពោធិ៍សាត់ ថ្ងៃនេះ​ទី​៥ កញ្ញា ២០១៥ កំពុង​តែ​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​ភូមិ​បឹង​ចក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​ យ៉ាង​សកម្ម​នៅ​ឡើយ។

ក្នុង​ឱកាស​ចុះ​ទៅ​ដល់​ភូមិ​បឹង​ចក លោក​ជំទាវ​បាន​មើលឃើញ និង​ជួប​ជាមួយ​លោកយាយ​ចាស់ជរា​ម្នាក់ ​អត់​មាន​ទីពឹង​ឈ្មោះ​យាយ​ចាប អាយ​យុ​៨៩​ឆ្នាំ ដែល​មាន​លំនៅ​ឋាន​ទ្រេត​ស្ទើរ​រលំ ដែល​អាច​រលំ​ដោយសារ​ខ្យល់​នៅ​ថ្ងៃ​ណាមួយ​នោះ ។ ឃើញ​ជាក់​ស្តែង​​បែប​​នេះ លោក​ជំទាវ​ក្នុង​នាម​ក្រុមការងារបាន​សម្រេច​ភ្លាម​ៗ​ នៅ​ចំពោះ​មុខ​រដ្ឋអំណាច​មូលដ្ឋាន​ បាន​នាំ​គ្នា​រុះផ្ទះ​ចាស់​នេះ​ចេញ​ភ្លាម​ៗ​ នា​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ។

លោក​ជំទាវ​ជា ខេ​ង ស៊ុ​យ សែ​ម ប្រកាស​ថា ពេល​រុះផ្ទះ​ឈើ​ចាស់​នេះ​រួច លោក​ជំទាវ​ប្រគល់​ភារកិច្ច​ឱ្យ​ក្រុម​ជាងសំណង់​សង់ផ្ទះ​ថ្មី​មួយ​អំពី​បេតុង​មានឈ្មោះ​ថា «​ផ្ទះ​ទេវតា​» ជូន​លោកយាយ​ចាប បាន​ស្នាក់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ព្រួយ ។

ទន្ទឹម​នឹង​ការ​សង់ផ្ទះ​ទេវតា​ជូន​នេះ លោក​ជំទាវ ​ជា ខេ​ង ស៊ុ​យ សែ​ម បាន​ប្រកាស​ថា នឹង​ផ្តល់​ការ​ឧ​បត​ម្ថ​នូវ​អង្ករ និង​ថវិកា​ចាប់ពី​ពេល​នេះ​តទៅ ក្នុង​១​ខែ​អង្ករ​៥០​គីឡូក្រាម និង​ប្រាក់​១០​ម៉ឺន​រៀល ជួយ​ចិញ្ចឹម​រហូត​ដល់​អស់​មួយ​ជីវិត​របស់​លោកយាយ​ចាប ។ ទឹក​ចិត្ត​សប្បុរសធម៌​ខ្ពស់​បំផុត​នេះ ធ្វើ​ឱ្យ​រដ្ឋអំណាច​មូលដ្ឋាន ព្រមទាំង​អ្នក​ភូមិ​បឹង​ចក ឃុំ​ស្យា ទាំងមូល​អបអរសាទរ​ក្រៃ​លែង​ថា បាន​ជួយ​ចំ​គោលដៅ​ល្អ​ណាស់ ។

ក្នុង​ករណី​មនុស្សធម៌ តាម​គោលនយោបាយ «​វប្បធម៌​ចែករំលែក​» នេះ​ដែរ លោក​ជំទាវ​ជា ខេ​ង ស៊ុ​យ សែ​ម បាន​សម្រេច​យក​ឈើ​ពី​ផ្ទះ​ចាស់​របស់​លោកយាយ​ចាប ដែល​បាន​រុះ​ចេញ​នេះ យក​ទៅ​កសាង​ជា​ផ្ទះ​ថ្មី​មួយទៀត បើ​ខ្វះ​ឈើ​ទិញ​ថែម គឺ​សង់ផ្ទះ​រឹង​មាំ​ឡើង​វិញ ជូន​ទៅ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​យាយ​ណា​ង អាយុ​៥៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​អត់​ទីពឹង ។

យាយណាងរស់នៅ​សព្វថ្ងៃ ដោយសារ​ដើរ​ធ្វើ​កម្មករ​សំណង់​ទាំង​សុខភាព​ត្រដាបត្រដួស អត់​មាន​លំនៅ​ឋាន​សមរម្យ​ស្នាក់​នៅ​
ទេ ។ ពេល​នេះ បាន​ផ្ទះ​មួយ​រឹង​មាំ​ជាទី​ជម្រក​ដែល​លោកយាយ​ណា​ង​និយាយ​ថា ជីវិត​ចុង​ក្រោយ​នេះ បាន​ផ្ទះ​នៅ​នឹង​គេ​ហើយ ។

គួរ​កត់​សម្គាល់ថា លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម ដែល​មាន​ដើម​កំណើត​នៅ​ខេត្តពោធិ៍សាត់ ជាមួយ​ស្វាមី គឺ​លោក​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម បាន​ជួយ​ការងារ​មនុស្សធម៌​ក្នុង​នាម​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្តពោធិ៍សាត់ បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់​ខ្លួន​ដល់​ជន​ក្រីក្រ ចាស់ជរា ជន​ពិការ ក្មេង​កំព្រា​រាល់​ៗ​ថ្នាំ ។

លោក​ជំទាវ​ជួយ​ទាំង​ខាង​អាណាចក្រ និង​ពុទ្ធចក្រ ដែល​ក្នុង​ខេត្តពោធិ៍សាត់​ទាំងមូល​ទីណា​ក៏​ស្គាល់​លោក​ជំទាវ​ជា ខេ​ង ស៊ុ​យ
សែ​ម គ្មាន​ចន្លោះ ។