ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង​ទទួល​ពលករ​ត្រឡប់​មក​ពី​ថៃ​១៣៨​នាក់ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១២ ខែ​មិ​នា ២០២១​នេះ រថយន្ត​ដឹក​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ចំនួន​១៣៨​នាក់ មក​ដល់​ខេត្តស្វាយរៀង​ហើយ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ក្រោយ​ទទួល​បាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១២ ខែ​មិ​នា ២០២១​នេះ រថយន្ត​ដឹក​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ​ចំនួន​១៣៨​នាក់ មក​ដល់​ខេត្តស្វាយរៀង​ហើយ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ក្រោយ​ទទួល​បាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រេច​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត ចាត់តាំង​ក្រុមការងា​ទៅ​ទទួល​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ ដើម្បី​យក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​រាជធានី​-​ខេត្ត​នីមួយ​ៗ​រៀងខ្លួន​សម្រាប់​ខេត្តស្វាយរៀង​គិត​ចាប់ពី​ថ្ងៃ​ទី​០៨ ខែមីនា ដល់​រសៀល ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ពលករ​ចំណាកស្រុក​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន​១៣៨​នាក់ ត្រូវ​អាជ្ញាធរ​ដឹក​ដល់​ខេត្តស្វាយរៀង​ហើយ ដើម្បី​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ។

លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​ខេត្ត​បាន​រៀបចំ​ក្រុមការងារ​ជួរ​មុខ​ដែល​ទទួល​ភារកិច្ច​សម្របសម្រួល​ទទួល​ពលករ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ទិស​ដៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ រួម​មាន ៖ ខេត្ត​ឧត្ដម​មាន​ជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ប៉ៃលិន និង​ខេត្តកោះកុង ។

លោក​បាន​បន្ថែម​ថា ទន្ទឹម​នោះ​ក៏​បាន​រៀបចំ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ របស់​ក្រុង ស្រុក​ទាំង​៨ ក្នុង​មូលដ្ឋាន​ខេត្តស្វាយរៀង ក្នុង​ការ​រង់ចាំ​ទទួល​ពលករ​ដែល​បញ្ជូន​មក​ពី​ខេត្ត​គោលដៅ​ដើម្បី​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្នាក់​ខេត្ត ថ្នាក់​ក្រុង ស្រុក និង​ឃុំ សង្កាត់ ជាទី​កន្លែង​កំណើត​របស់​ពលករ​ផង​ដែរ ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខេត្តស្វាយរៀង បាន​រក​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម​២​នាក់ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​មាន​ជំងឺ Covid១៩ ហើយ​ត្រូវ​បាន​អាជ្ញាធរ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​ផង​ដែរ ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ចេញ​សេចក្តី​ប្រកាស​ឱ្យ​ផ្អាក​នូវ​ការ​រៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីបុណ្យ​ទាន និង​ជួបជុំ​ផ្សេង​ៗ ចាប់ពី​ថ្ងៃ​ទី​១២ មិ​នា​នេះ​តទៅ​ផង​ដែរ ដើម្បី​ចូលរួម​ក្នុង​ការ​បង្ការ​ទប់ស្កាត់​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ covid-១៩ ដល់​សហគមន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ