ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo កំពុង​រង​ថ្ម​បាក់​ចំពោះ​កំហុស​នាំ​ឱ្យ Juventus ធ្លាក់​ពី UCL

5 ឆ្នាំ មុន

អ៊ី​តា​លី ៖ កីឡាករ Cristiano Ronaldo កំពុង​ក្លាយជា​ប្រធាន​ដ៏​ក្តៅ​បំផុត​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​សារព័ត៌មាន​ធំ​ៗ​ជុំវិញ​ពិភពលោក បន្ទាប់​ពី​ក្រុម​សេះបង្កង់ Juventus ធ្លាក់​ចេញពី​ពានរង្វាន់…

អ៊ី​តា​លី ៖ កីឡាករ Cristiano Ronaldo កំពុង​ក្លាយជា​ប្រធាន​ដ៏​ក្តៅ​បំផុត​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​សារព័ត៌មាន​ធំ​ៗ​ជុំវិញ​ពិភពលោក បន្ទាប់​ពី​ក្រុម​សេះបង្កង់ Juventus ធ្លាក់​ចេញពី​ពានរង្វាន់ UEFA Champions League ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រោម​ថ្វី​ជើង​ក្រុម FC Porto ។

ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៦​ឆ្នាំ​រូប​នេះ ទទួល​បានការ​ស្តីបន្ទោស​ចំពោះ​ការ​ឈរ​ជា​រនាំង​ការពារ ការ​ស៊ុត​បាល់ Free-Kick របស់​កីឡាករ Sergio Oliveira ប៉ុន្តែ Ronaldo បែរជា​បែរខ្នង និង​លើកជើង​ធ្វើ​ឱ្យ​បាល់​ចូល​ទី​យ៉ាង​ងាយស្រួល​។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មានការ​រិះគន់​ដូច​ៗ​គ្នា​ជា​ច្រើន​លើ​បណ្តាញ​សង្គម​, សារព័ត៌មាន​, អ្នកវិភាគ​បាល់ទាត់​, អ្នកគាំទ្រ និង​ជា​ពិសេស​អតីត​ថ្នាក់ដឹកនាំ​របស់​ក្លិប Juventus ផ្ទាល់​តែ​ម្តង​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​កាសែត Corriere dello Sport របស់​អ៊ី​តា​លី​បាន​ចេញផ្សាយ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា Cristiano Ronaldo បាន​ក្បត់​ក្លិប Juventus និង​មិត្ត​រួម​ក្រុម​របស់​គេ ដោយ​លើកយក​ខាងលើ​មក​ធ្វើការ​បកស្រាយ​។

ជា​បន្តបន្ទាប់ Ronaldo ក៏​ត្រូវ​ទទួល​បានការ​រិះគន់​ធ្ងន់​ៗ​ថែម​ទៀត ពី​សំណាក់​អ្នកវិភាគ​បាល់ទាត់ និង​អ្នកគាំទ្រ​។ រហូត​ដល់​ចុង​ក្រោយ​គឺ​លោក Giovanni Cobolli អតីត​ប្រធាន​ក្លិប Juventus ក៏​បាន​ចេញ​មុខ​មក​និយាយ​ថា ក្លិប​បាន​ធ្វើ​ខុស​តាំងពី​ដំបូង ដែល​ហ៊ាន​ចំណាយ​ប្រាក់ ១០០​លាន​អឺ​រ៉ូ​ផ្ទេរ Ronaldo ពី​ក្លិប Real Madrid​។

ហើយ​លោក​ថែម​ទាំង​ផ្តល់​យោបល់​សម្រាប់​ក្លិប Juventus គួរតែ​លៃលក​បញ្ចេញ​កីឡាក​រូប​នេះ ដើម្បី​ចៀសវាង​បញ្ហា​ទៅ​ថ្ងៃក្រោយ ជា​ពិសេស​គឺ​បញ្ហា​សេដ្ឋកិច្ច​របស់​ក្លិប ដែល​បច្ចុប្បន្ន​កំពុង​ចំណាយ​យ៉ាងច្រើន​លើសលប់​លើ​ប្រាក់​ឈ្នួល​របស់ Ronaldo រហូត​ដល់ ៣០​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ