ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក​! កម្មករ​កម្មការិនី​៨៥​នាក់​ជួប​គ្រោះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​(វីដេអូ)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សោកនាដកម្ម​ត្រឹម​មួយប៉ប្រិចភ្នែក ដោយសារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ​ដូច​គ្នា ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូថ​រថយន្ត​នៅ​ខាង​មុខ ហើយ​ក៏​ក្រឡាប់​ផ្ងារជើង​ឡើង​លើ រួច​ចាក់ចោល​កម្មករ កម្មការិនី​ទៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ដួល​សង្កត់​លើ​គ្នា របួសធ្ងន់​-​ស្រាល​សន្លប់​ពេញ​ផ្លូវ​ចំនួន​៦៤​នាក់…

ខេត្តស្វាយរៀង ៖ សោកនាដកម្ម​ត្រឹម​មួយប៉ប្រិចភ្នែក ដោយសារ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ​ដូច​គ្នា ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូថ​រថយន្ត​នៅ​ខាង​មុខ ហើយ​ក៏​ក្រឡាប់​ផ្ងារជើង​ឡើង​លើ រួច​ចាក់ចោល​កម្មករ កម្មការិនី​ទៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ដួល​សង្កត់​លើ​គ្នា របួសធ្ងន់​-​ស្រាល​សន្លប់​ពេញ​ផ្លូវ​ចំនួន​៦៤​នាក់ និង​ស្រាល​២១​នាក់​។ ករណី​នេះ​បាន​កើតឡើង​នៅ​កាលពី​ម៉ោង​៦​និង​៤០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១២ ខែមីនា​ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ 3Q-0976 បើកបរ​ពី​លិចទៅ​កើត យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ​ដូច​គ្នា​បី​ទៅ​បួន​គ្រឿង រួច​ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ដឹក​កម្មករ​ដូច​គ្នា​ពីក្រោយ បន្ទាប់​មក​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងា​ជើង​ឡើង​លើ​តែ​ម្តង បណ្តាល​ឱ្យ​កម្មករ​កម្មការិនី​ដែល​ជិះ​នៅ​លើ​រថយន្ត​នោះ ដួល​សង្កត់ពីលើ​គ្នា ធ្វើ​ឱ្យ​រង​របួសធ្ងន់​-​ស្រាល និង​សន្លប់​ដេក​រដូករណែល​ពេញ​ផ្លូវ​តែ​ម្តង​។

ប្រភ​ព​ដដែល​បន្ត​ថា បន្ទាប់​ពី​កើតហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​កម្មករ​ជិះ​រថយន្ត​ផ្សេង​ទៀត បាន​នាំ​គ្នា​ចុះ​មក​ជួយ​លើក និង​គាស់​រថយន្ត រួច​សែង​អ្នក​របួស​ចេញ មាន​ទាំង​អ្នកមាន​ផ្ទៃពោះ​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​ម្នាក់​ផង​ដែរ​។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ហៅរ​ថយ​ន្យ​សា​មុ​យ និង​រថយន្ត​ដឹក​កម្មករ​ដូច​គ្នា ឲ្យ​មក​ជួយ​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ពន្លឺ​បូព៌ា ចំនួន​១១​នាក់ ក្នុង​នោះ​ស្រី​១០​នាក់ មាន​ទាំង​ស្ត្រី​ពោះធំ​ម្នាក់​ផង​ដែរ​។ ចំណែក​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ មានកម្ម​ករ​រង​គ្រោះ​ចំនួន​៦០​នាក់ ក្នុង​នោះ​ស្រី​៣៤​នាក់​, នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង មាន​កម្មករ​ចំនួន​១៤​នាក់ (​ស្រី​) ដែល​មាន​ចំនួន​សរុប​ទាំងអស់​៨៥​នាក់ ប្រុស​៣០​នាក់ ហើយ​របួសធ្ងន់​៦៥​នាក់ និង​ស្រាល​២០​នាក់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុម​កម្មករ កម្មការិនី​រង​គ្រោះ​ទាំង​៨៥​នាក់ គឺ មក​ពី​ព្រៃ​រំដួល ភូមិ​អង្គ​ស្វាយ ភូមិ​អង្គ​តា​មោក និង​ភូមិ​ពោធិ​វង្ស ក្នុង​ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។

ក្រោយ​ពេល​កើតហេតុ លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​, លោក​ជំទាវ ដួង វ​ណ្ណា តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង​, លោក​ជំទាវ ពៅ សភាព តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង និង​មន្ត្រីរាជការ បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តស្វាយរៀង ទៅ​ចែក​ជូន​កម្មករ កម្មការិនី​ដែល​រង​គ្រោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន ថែម​ទាំង​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ទៀត បណ្តាល​ឱ្យ​ជួប​គ្រោះ​ក្រឡាប់​រថយន្ត​តែ​ម្តង​។

ក្រោយ​កើតហេតុ​នោះ អ្នកបើកបរ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ផង​ដែរ ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រាប់​ថា បាន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ហើយ និង​កំពុង​តាម​ចាប់ខ្លួន​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។ ចំណែក​រថយន្ត​វិញ ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​មក​រក្សា​ទុក​នៅ​ការិយា​ល័យ​​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។

សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​នេះ គឺ​មាន​ចំណុះ​២​តោន​កន្លះ ប៉ុន្តែ​បាន​កែ​ទ្រុង​៣​តោន ដែល​ដាក់​កម្មករ​៧៥​នាក់ ក៏​ប៉ុន្តែ​ជាក់ស្តែង​រថយន្ត​នេះ គឺ​ដឹក​មនុស្ស​ដល់​៨៥​នាក់​ដែល​នាំ​គ្នា​ឈរ​ច្រូងច្រាង ចង្អៀត​ណែន ទើប​មាន​គ្រោះថ្នាក់​ក្រឡាប់​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ