ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ៖ គ្រាន់តែ​ដូរ​ពី​ការ​លក់​មក​ឌី​ជី​ថ​ល​ភ្លាម ក្រុមហ៊ុន​មួយ​នេះ​ត្រូវប៉ាន់​ខ្លាំង និង​មាន​ឪពុក​ម្តាយ​ជា​ច្រើន​កំពុង​ចាប់អារម្មណ៍

3 ឆ្នាំ មុន

នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​មួយ​រូប (The Danish toymaker) បាន​និយាយ​ថា ក្រុមហ៊ុន Lego​ បាន​វិល​ត្រឡប់​វិញ​ជាមួយនឹង​ការ​កើនឡើង​ទ្វេ​ដង​នៃ​ការ​លក់​របស់​ពួក​គេ កាលពី​ឆ្នាំ​មុន ខណៈ​ដែល​កូ​វី​ដ​…

នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​មួយ​រូប (The Danish toymaker) បាន​និយាយ​ថា ក្រុមហ៊ុន Lego​ បាន​វិល​ត្រឡប់​វិញ​ជាមួយនឹង​ការ​កើនឡើង​ទ្វេ​ដង​នៃ​ការ​លក់​របស់​ពួក​គេ កាលពី​ឆ្នាំ​មុន ខណៈ​ដែល​កូ​វី​ដ​ ១៩ បាន​ចាក់សោរ​ទ្វា​ផ្ទះ​របស់​មនុស្ស​គ្រប់​គ្នា ស្ទើរតែ​ពាសពេញ​ពិភពលោក មិន​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ ។ ដូចនេះ​ឪពុក​ម្តាយ​មួយ​ចំនួន​បាន​បញ្ជា​ទិញ​ឧបករណ៍​សង់ផ្ទះ​ជាដើម​នេះ ដើម្បី​បាន​តំរៀប​លេង​ជាមួយ​កូន​ៗ​របស់​ពួក​គាត់​ ។
លោក Niels B. Christianen បាន​បន្ត​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​បញ្ចប់​ភ្លាម​ៗ នៅ​ពេល​ដែល​ជំងឺ​រាតត្បាត​បាន​ចូល​មក​ដល់ ​។ ប៉ុន្តែ​យើង​ក៏​នៅ​តែ​មាន​ដំ​ដោះស្រាយ ដោយ​យើង​បាន​ងាក​មក​ចាប់​យក​ប្រព័ន្ធ​លក់​តាម​អ៊ិ​ន​ធើ​ណេ​ត​វិញ និង​ការ​ត្រឡប់​មក​ជាមួយនឹង​ការ​ច្នៃប្រឌិត​ថ្មី ដែល​គ្រប់​គ្នា​អាច​សាងសង់​រូប​ផ្សេង​ៗ​ពី​ឥដ្ឋ​ប្លា​ស្ទិ​ច ដូច​ជា​ការ​សាងសង់​រ៉ូ​បូត​ជាដើម ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​ផង​ដែរ​ ។

លោក​បាន​បន្ត​ថា ​៖ «COVID បាន​ព​ន្លឿ​ន​និន្នាការ ឱ្យ​យើង​ដើរ​លឿន​ជាង​អ្វី​ដែល​យើង​ធ្លាប់​មាន​រួច​ហើយ​នោះ​ ។ មនុស្ស​ជា​ច្រើន​បាន​ទិញ​ទំនិញ​តាម​អ៊ិ​ន​ធើ​ណេ​ត និង​អ៊​ន​ឡាញ ។ មនុស្ស​ជា​ច្រើន​រស់នៅ​ក្នុងផ្ទះ និង​មាន​ភាព​ស្និទ្ធស្នាល​គ្នា​កាន់តែ​ខ្លាំង រវាង​ឪពុក​ម្តាយ​និង​កូន​ៗ ក្នុង​ការ​លេង​តំរៀប​រូប​នានា​ជាមួយ​គ្នា​»​ ។

ក្រុមហ៊ុន Lego បាន​បញ្ចប់​នូវ​ការ​ស្វែងរក​អ្នក​ដែល​មាន​សមត្ថភាព ក្នុង​ការ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ឱ្យ​រីក​ចម្រើន​ ឬ​លក់​ទ្វេ​ដង​ក្នុង​រយៈពេល ១០ឆ្នាំ ហើយ​នៅ​ក្នុង ឆ្នាំ ២០១៧ ក្រុមហ៊ុន Lego បាន​រក​ឃើញ​អ្នក​ដែល​មាន​សមត្ថភាព​ពិតមែន ក្រោម​ការ​ជ្រើសរើស​របស់​ក្រុម​គ្រួសារ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Lego នោះ​គឺជា​ការ​លើក​ឱ្យ​លោក Christiansen ជានា​យក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ ។

យោង​តាម​សេចក្តី​រាយ​បន្ទាប់​មក ការ​លក់​នៅ​ក្នុង​ឆ្នាំ ២០២០ បាន​កើនឡើង ១៣ ភាគរយ ដែល​ស្មើនឹង​ប្រមាណ​ជា​ជាង ៤៣,៧ ពាន់​លាន ក្រោ​ន​ដា​ណឺ​ម៉ាក (Danish crowns ) (​គិត​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក គឺ ៦,៩៨ ពាន់​លាន​) ​។ កើនឡើង ៦​ភាគរយ ក្នុង​ឆ្នាំ ២០១៩ ដែល​ធ្វើ​ឱ​ប្រាក់​ចំណេញ សរុប​បាន​កើនឡើង ១៩ ​ភាគរយ ស្មើនឹង ១២,៩ ពាន់​លាន​ក្រោ​ន​ដា​ណឺ​ម៉ាក ​។

លោក Christianen បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ យើង​បាន​ធ្វើការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​មួយ ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ឱ្យ​មាន​កំណើន​រយៈពេល​វែង​ ។ ហើយ​នៅ​ក្នុង​ឆ្នាំ ២០២០ យើង​បាន​ចាប់ផ្តើម​មើលឃើញអំពី​អត្ថប្រយោជន៍ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​ការ​ច្នៃប្រឌិត​ផលិត ផល​ថ្មី​ដើម្បី​ស្រប​តាម​តម្រូវការ​អ្នក​ប្រើប្រាស់​» ។

លោក Christianen បាន​ប្រាប់​រ៉​យ​ទ័​រថា ក្រុមហ៊ុន Lego នឹង​ជួល​មនុស្ស​ជា​ច្រើន​រយ​នាក់ ដើម្បី​ធ្វើការ​ខាង​ឌី​ជី​ថ​ល​បន្ថែម​ទៀត​នៅ​ឆ្នាំ ២០២១​។ លោក​បន្ត​ថា បច្ចុប្បន្ន Lego បាន​កាន់កាប់​ចំណែក​ទីផ្សារ​ប្រហែល ១ ភាគរយ នៅ​ទូ​ទាំង​ពិភពលោក ដែល​ជា​ចំនួន​មិន​ធ្លាប់​មាន​របស់​ក្រុមហ៊ុន​ ។ ក្រុមហ៊ុន​នេះ​ក៏​បាន​បង្កើន​ចំនួន​ហាង​លក់​របស់​ខ្លួន​ផង​ដែរ ដោយ​បង្កើត​បាន​ចំនួន ១៣៤ ហាង រួម​ទាំង​ហាង​ថ្មី​ចំនួន ៩១ កន្លែង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​រីក​ចម្រើន​ធំ​ជាងគេ​របស់​ខ្លួន​ ។ ក្រុមហ៊ុន​រំពឹង​ថា​នឹង​បើកហាង​ចំនួន ១២០​បន្ថែម​ទៀត​ក្នុង​ឆ្នាំ ២០២១​ នេះ ដែល ៨០ ហាង នឹង​បើក​នៅ​ក្នុង​ប្រទេស​ចិន​ ។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន​ដែល​ជា​គូប្រជែង​ដែល​មាន ដូច​ជា ក្រុមហ៊ុន​ផលិត​តុក្កតា Mattel (MAT.O) ដែល​មាន​យីហោ Barbie នៅ​ក្នុង​ខែ កុម្ភៈ បាន​រាយការណ៍ ពី​កំណើន​លក់​ប្រចាំឆ្នាំ​ត្រឹម ២ ភាគរយ ក្នុង​ឆ្នាំ ២០២០ ខណៈ​ក្រុមហ៊ុន Hasbro (HAS.O) ដែល​ជា​អ្នក​បង្កើត​ក្រុមហ៊ុន Monopoly បាន​រក​ឃើញ​ថា​ប្រាក់​ចំណូល​ធ្លាក់​ចុះ ៨ ភាគរយ​ក្នុង​ឆ្នាំ​មុន​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ