ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តក្រចេះ​ទទួលយក​ពលករ​ ​វិល​មក​ពី​ថៃ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ក្រចេះ បាន​ទទួលយក​ពលករ​ខ្មែរ ដែល​ទើប​វិល​មក​ពី​ប្រទេស​ថៃ និង មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​នេះ​ជាង​៣០​នាក់ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័កបន្ត​ ដោយសារ​ការ​ធ្វើច​ត្តា​ឡី​ស័ក​នៅ​តាម​ព្រំដែន​ប្រឈម​នឹង​បញ្ហា​លំបាក​មួយ​ចំនួន ។…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ក្រចេះ បាន​ទទួលយក​ពលករ​ខ្មែរ ដែល​ទើប​វិល​មក​ពី​ប្រទេស​ថៃ និង មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​នេះ​ជាង​៣០​នាក់ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័កបន្ត​ ដោយសារ​ការ​ធ្វើច​ត្តា​ឡី​ស័ក​នៅ​តាម​ព្រំដែន​ប្រឈម​នឹង​បញ្ហា​លំបាក​មួយ​ចំនួន ។

លោក​វេជ្ជបណ្ឌិត ឈ្នាង សុ​វត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ក្រចេះ បានឱ្យ​ដឹង​ថា មក​ទល់និង​ថ្ងៃ​ទី​១១ ខែ​មីនា នេះ​ អាជ្ញាធរ​ក្រចេះ​បាន​ទទួល​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ថៃចំនួន​៣៧​នាក់ និង​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីតាំង​ផ្សេង​គ្នា ក្នុង​នោះ ​មាននៅ​តាម​ស្រុក​និង​ខេត្ត ។ លោក​ថា ជាមួយ​គ្នា​នេះ ​មន្ត្រី​សុខាភិបាល​ក៏​បាន​យក​សំណាក​ពួក​គេ​ទៅ ពិនិត្យរ​កកូ​វី​ដ​-១៩ទាំងអស់​គ្នា​ជា​បន្តបន្ទាប់​អស់​ទៅ​ហើយ​ដែរ​។

លោក​វេជ្ជបណ្ឌិត បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តក្រចេះ​បាន​រៀបចំ​ទីតាំង​ធ្វើ ច​ត្តា​ឡី​ស័ក ចំនួន​៥​ទីតាំង​ផ្សេង​គ្នា ក្នុង​នោះ​ក៏​មាននៅ​តាម​បណ្តា​ស្រុក​និង​នៅ​ខេត្ត​។លោក​បាន​បញ្ជាក់​ថា ព្រឹ​ត្ត​ការ​២០​កុ​ម្ភះ ខេត្តក្រចេះ​មិន​មាន​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​កូ​វី​ដ​-19 នោះ​ទេ​។ ដោយ​គ្រាន់តែ​មានការ​សង្ស័យ ហើយ​ក្រុម​មន្ត្រី​ជំនាញ​ក៏​នាំ​អ្នក​ទាំងនោះ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក​ទៅ​ពិនិត្យ​មើល​។

បើ​តាម​លោក វេជ្ជបណ្ឌិត ឈ្នាង សុ​វុ​ត្ថា បាន​អះអាង​ថា អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត កំពុង​តែ​ធ្វើ​សកម្មភាព យ៉ាង​ខ្លាំងក្លា​ក្នុង​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង ខេត្ត អំពី​វិធានការ​ការពារ​ជា​ពិសេស​ចំពោះ ពលករ​ពី​ក្រៅប្រទេស ដែល​ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី ស័ក ឱ្យ​គ្រប់​វិធាន​សុខាភិបាល ដើម្បី​ធ្វើ​ទប់ស្កាត់​កូ​វី​ដ​-១៩ កុំឱ្យ​កើត​មាន​ឡើង​នៅ​លើ​ទឹកដី​នៃ​ខេត្ត​តំបន់​ឥ​សាន្ត​ប្រទេស​មួយ​នេះ ៕ ​

អត្ថបទសរសេរ ដោយ