រាជធានីភ្នំពេញ៖ អ្នករស់នៅជុំវិញផ្សារទំនើបរតនាផ្លាហ្សា រហូតមកដល់ព្រឹកថ្ងៃទី១១ មីនា នេះ រកពុំឃើញមានអ្នកវិជ្ជមានកូវីដ១៩បន្ថែមទៀតឡើយ ។ នេះបើតាមការអោយពីសមត្ថកិច្ចនិងអាជ្ញាធរ ដែលបានដាក់កម្លាំងការពារទីតាំងដែលធ្វើចត្តាឡីស័កនោះ ។ ទន្ទឹមនោះ លោកគ្រូពេទ្យម្នាក់ ដែលប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺ ជនជាតិដែលរកឃើញវិជ្ជមានកូវីដ១៩ ដែលកំពុងតែធ្វើចត្តាឡីស័កក៏បានចេញមកហាត់ប្រាណនៅខាងមុខផ្ទះ ហើយបានបញ្ជាក់ថា គាត់មានសុខភាពធម្មតា នោះទេ ។

នៅព្រឹកថ្ងៃទី១១ មីនា នេះ ដើម្បីចង់ដឹងពីស្ថានភាពជុំវិញផ្សារ កោះសន្តិភាពបានចុះដោយផ្ទាល់ សាកសួរសមត្ថកិច្ចនិងអាជ្ញាធរ ហើយសង្កេតឃើញថា អ្នករស់នៅ ជុំវិញផ្សារនោះ ដែលភាគច្រើនជាជនជាតិខ្លះបានបើកដំណើរការហាងរបស់ខ្លួន ឡើងវិញហើយ ។ ដោយឡែក ផ្ទះ២ល្វែង គឺលេខ២៧ និង២៩ ផ្លូវជឺវែល ដែលជាបន្ទប់ ពិគ្រោះ ព្យាបាលជំងឺទូទៅនិងឪសថ ស្ថានរងកជីនប៉ោឆេង ស្ថិតនៅ ក្នុងបុរីកាណាឌីយ៉ាក្នុងភូមិ ចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងរកឃើញ វិជ្ជមានកូវីដ លើជនជាតិចិន២នាក់ ដែលមកសម្រាកព្យាបាល ដែលត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចបានបិទទ្វារទុកមនុស្សចំនួន ៦នាក់ នៅខាងក្នុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងបានយកសំណាក់ទៅត្រួតពិនិត្យ គេឃើញ លោកគ្រូចិន ជីនប៉ោឆេង បានចេញមកហាត់ប្រាណនៅមុនផ្ទះយ៉ាងស្វាហាប់ដូចជាមានសុខភាពធម្មតានោះទេ ។

តាមនគរបាល ដែលការពារទីតាំងធ្វើចត្តាឡីស័កខាងលើម្នាក់ បានអោយដឹងថា លោក គ្រូពេទ្យ ចិន ដែលជាអ្នកគុណនិយមចិនផងនោះ បានចេញមកហាត់ប្រាណជារៀងរាល់ថ្ងៃមានសុខភាពធម្មតា នោះទេ ។នៅថ្ងៃមួយ គ្រូពេទ្យចិនរូបនោះ បានអោយគាត់យកដុំឥដ្ឋតាន់ចំនួន២ហើយ គាត់បានយកចង្អុរដៃ ចុក ដុំឥដ្ឋនោះបាក់ ទំនងជាបញ្ជាក់ថា គាត់មានសុខភាពល្អ និងមានកម្លាំងរឹងមាំ។ តាមព័ត៌មានអោយដឹងថា គ្រូពេទ្យ នោះ ជាអ្នកហាត់គុនចិន តាំងពីអាយុ ៦ឆ្នាំ មកម្លេះ ក្រៅពីព្យាបាលតាមរបៀបវេជ្ជសាស្ត្រគ្រូពេទ្យ រូបនោះ ក៍បានព្យាបាលតាមបុរាណចិនផងដែរ។

គួរបញ្ជាក់ថា ហាងនិងផ្ទះ ដែលភាគច្រើជាជនជាតិចិនរស់នៅជុំវិញផ្សារទំនើបរតនាផ្លាហ្សាបានបិទទ្វារជាបន្តបន្ទាប់ហើយ មានសភាពស្ងាត់ជ្រងំបន្ទាប់ពីផ្ទុះវិជ្ជមានកូដវីដ១៩លើជនជាតិចិន២នាក់ ដែលបានទៅសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅខាងលើកាលពីវេលាយប់ថ្ងៃទី០៣ខែ មិនា ឆ្នាំ ២០២១។លុះព្រឹកថ្ងៃទី៤ខែមិនា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យក៍បានចុះទៅសំណាក់អ្នកដែលប៉ះពាល់ផ្ទាល់និងប្រយោល និយាយរួមអ្នករស់នៅជុំវិញ ក្នុងបុរីទាំងមូល មានការភ័យ ក្លាចហើយក៍បាននាំគ្នា តម្រង់ជាជួរ ដើម្បី អោយក្រុមគ្រូពេទ្យ យកសំណាក់ទៅត្រួតពិនិត្យ ។

តាមនគរបាលអោយដឹងថា ក្នុងមួយថ្ងៃ ក្រុមគ្រូពេទ្យ បានយកសំណាក់បានចំនួន ៤២៥នាក់ ទៅពិនិត្យ តែ រហូតមកដល់ថ្ងៃនេះរយះពេល ៩ថ្ងៃមកហើយ រកពុំទាន់ឃើញអ្នកវិជ្ជមានកូវីដ១៩ឡើយ ។
នៅសល់តែ៥ថ្ងៃទៀត ប្រសិនជាគ្មានវិជ្ជមានកូវីដទីតាំងធ្វើចត្តាឡីស័រចំនួន២គីផ្ទះទីតាំងផ្ទះពេទ្យ និងផ្ទះ អ្នកលក់នំប៉ាវអោយពេទ្យ ព្រមទាំងហាងនិងផ្ទះមួយចំនួន នៅជុំវិញផ្សារនិងបើកដំណើរការឡើងវិញ ៕




ចែករំលែកព័តមាននេះ