ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា “​បា.ញ់​រហូត​ដល់​.ស្លា.ប់.​”៖ ​ប៉ូ​លី​ស​មី​យ៉ា​ន់​ម៉ា​មួយ​ចំនួន​​រត់គេច​ខ្លួន​ ព្រោះ​​មិន​ចង់​.ស.ម្លា.ប់.ប្រជាជនខ្លួន

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ នៅ​ពេល​លោក Tha Peng ត្រូវ​បាន​បញ្ជា​ឱ្យបា.ញ់​​​.ស.ម្លា.ប់.ទៅ​លើ​ហ្វូង​បាតុករ ដោយ​កាំ​​ភ្លើង​ស្វ័យប្រវត្តិ​របស់​លោក ក្នុងគោលបំណង​បំបែកហ្វូង​បាតុករ នៅ​ក្នុង​ទីក្រុង Khampat…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ នៅ​ពេល​លោក Tha Peng ត្រូវ​បាន​បញ្ជា​ឱ្យបា.ញ់​​​.ស.ម្លា.ប់.ទៅ​លើ​ហ្វូង​បាតុករ ដោយ​កាំ​​ភ្លើង​ស្វ័យប្រវត្តិ​របស់​លោក ក្នុងគោលបំណង​បំបែកហ្វូង​បាតុករ នៅ​ក្នុង​ទីក្រុង Khampat ដែល​ជាទី​ក្រុង​មួយ​នា​ប៉ែក​ខាងលិច នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ កន្លង​ទៅ​នោះ គាត់​បាន​បដិសេធ​មិន​ព្រម​ធ្វើ​ឡើយ។

តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន រ័យ​ទ័​រ ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ មីនា ឆ្នាំ ២០២១ បាន​ដកស្រង់​សំដី​របស់​លោក​បន្ត​ថា ៖ «​ថ្ងៃ​បន្ទាប់ ប៉ូ​លី​ស​របស់​រដ្ឋាភិបាល​ម្នាក់ បាន​ហៅ​ខ្ញុំ​ទៅ​សួរ ថា​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​​បា.ញ់​ឬ​អត់​»​។

លោក Tha Peng មាន​អាយុ ២៧ ឆ្នាំ បាន​បដិសេធ​ម្តងទៀត ហើយ​បន្ទាប់​មក​គាត់​បាន​សរសេរ​លិខិត​លារ​ឈប់​តែ​ម្តង​ពី​ការ​បង្ខិតបង្ខំ​នេះ​។

លោក Tha Peng បាន​បន្ត​ថា នៅ​ថ្ងៃ​ទី ១ ខែ មីនា ឆ្នាំ ២០២១ គាត់​បាន​សម្រេចចិត្ត​រត់គេច​ចេញពីផ្ទះ និង​គ្រួសារ​របស់​គាត់ តាម​ក្រោយ​ក្រុង Khampat និង​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល​បី​ថ្ងៃ និង​ការ​រត់គេច​ខ្លួន​នេះ​ធ្វើ​ឡើង​តែ​ក្នុង​ពេល​យប់​នោះ​ទេ ដើម្បី​បាន​ឆ្លងកាត់​ចូល​ក្នុង​រដ្ឋ​មី​ហ្សូ​រ៉ា​ម (Mizoram state) នៃ​ប្រទេស​ឥណ្ឌា មុនគេ​ចាប់ខ្លួន​បាន​។

លោក Tha Peng បាន​បន្ត​ប្រា​ប់រ័យ​ទ័​រ​នៅ​ថ្ងៃ អង្គា​រ៍​នេះ​តាម​រយៈ​អ្នកបកប្រែ​ម្នាក់ ដូចនេះ​ថា ៖ «​ខ្ញុំ​មិន​មាន​ជម្រើស​នោះ​ទេ​»​។ តាម​រយៈ​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​រ័យ​ទ័​រ លោក​សូម​សិទ្ធិ​មិន​ឱ្យ​បញ្ចេញ​អត្តសញ្ញាណ​លោក​នោះ​ទេ ក៏​ព្រោះ​ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ជា​ការ​ពិត​រ័យ​ទ័​រ​បានឃើញ​នូវ អត្តសញ្ញាណ​របស់​លោក​ពិតមែន​។

លោក Tha Peng​ថា គាត់​និង​អ្នកធ្វើការ​ជាមួយ​គ្នា​៦​នាក់​ទៀត បាន​រត់គេច នៅ​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ និង​មិន​គោរព​បទបញ្ជា ពី​មន្ត្រីជាន់ខ្ពស់​ម្នាក់ (​លោក Tha Peng​សុំ​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី​នោះ​)​។ ជាមួយគ្នានេះផងដែរ រ៉​យ​ទ័​រ មិន​អាច​មាន​ឯករាជ្យ​ភាព ក្នុង​ការ​បញ្ជាក់​នូវ​បញ្ជី ឬ​រឿងរ៉ាវ​ច្រើន​ទៀត​របស់​គាត់ និង​អ្នក​ផ្សេង​ទៀត​ឡើយ ដែល​ខ្លួន​បាន​ប្រមូល​បាន​នៅ​ជិត​ព្រំដែន​មី​យ៉ា​ន់​ម៉ា – ឥណ្ឌា​នោះ​។

ការ​រៀបរាប់​របស់​គាត់ គឺ​ពិតជា​ដូច​ទៅ​នឹង​ផ្តល់​ព័ត៌មាន ឱ្យទៅ​ខាង​ប៉ូ​លី​ស​ឥណ្ឌា ដែល​ប្រចាំ​នៅ​រដ្ឋ​មី​ហ្សូ​រ៉ា​ម ពិតមែន បន្ទាប់​មក​ទើប ប៉ូ​លី​ស​ឥណ្ឌា​បា​នប​ញ្ជូន​ឯកសារ​នោះ​មក​ឱ្យ​សារព័ត៌មាន​រ័យ​ទ័​រ នៅ​ង​ថ្ងៃ​ទី ១ ខែ មីនា នេះ​។

សូម​ជម្រាប​ជូន​ថា ឯកសារ​នេះ​ត្រូវ​បាន​សរសេរ​ដោយ​មន្ត្រី​ប៉ូ​លី​សមី​ហ្សូ​រ៉ា​ម និង​ផ្តល់​នូវ​ជីវប្រវត្តិ​របស់​បុគ្គល​ទាំង​បួន​នាក់​នេះ និង​បាន​ធ្វើ​កំណត់ហេតុ អំពី​មូលហេតុ​ដែល​ពួក​គេ​រត់គេច​ខ្លួន​។ ហើយ​ឯកសារ​នោះ ក៏​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​មនុស្ស​ទាំងនោះ ឱ្យ​បាន​ជាក់លាក់​ទេ​។

នៅ​ក្នុង​សេ​ក្តី​រាយការណ៍​របស់​ប៉ូ​លី​សមី​ហ្សូ​រ៉ា​ម បាន​បន្ត​ថា​៖ «​នៅ​ពេល​ចលនា​របស់​ប្រជាពលរដ្ឋ មិន​គោរព​រដ្ឋប្បវេណី និង​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ ខ្លាំង​ឡើង​ៗ ដែល​ការ​តវ៉ា​នេះ​មាន​នៅ​តាម​កន្លែង​នានា និង​ផ្សេង​ៗ​គ្នា​នោះ ពួក​យើង​ត្រូវ​បាន​ណែនាំ​ឱ្យ​​បា.ញ់​​.ស.ម្លា.ប់.អ្នក​តវ៉ា​ទាំង​នោះ​តែ​ម្តង​»​។

ពួក​គេ​បន្ត​ថា នៅ​ក្នុង​សេណា​រី​យ៉ូ បែប​នេះ​យើង​មិន​មាន​ភាព​អៀនខ្មាស់ ក្នុង​ការ​​បា.ញ់​.ស.ម្លា.ប់.​ប្រជាជន​របស់​យើង​ដែល​ជា​បាតុករ ទាមទារ​រក​សន្តិភាព​នោះ​ទេ​។ របប​ក្រុម​យោធា​សភា​នីតិ​បញ្ញា​តិ ដែល​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី ១ ខែ កុម្ភៈ និង​បាន​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​ដែល​គាំទ្រ​ដោយ​ប្រជាជន គឺ​មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្នើរ​សុំ​បំភ្លឺ​លើ​ករណី​នេះ​ទេ​។

របប​ក្រុម​យោធា​សភា​នីតិ​បញ្ញា​តិ បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​សកម្មភាព ដោយ​អត់ធ្មត់​បំផុត ក្នុង​ការ​ដោះស្រាយ បញ្ហា ជាមួយ​ក្រុម​បាតុកម្ម ដែល​របប​ក្រុម​យោធា​នេះ​បាន​ចោទប្រកាន់​លើ​ក្រុម​បាតុករ ថា​បាន​វាយប្រហារ​លើ​ប៉ូ​លី​ស និង​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​សន្តិសុខ​និង​ស្ថេ​រ​ភាព​ជាតិ​ទៀត​ផង​។

លោក Tha Peng គឺជា​ករណី​ដំបូង​បង្អស់ ដែល​ត្រូវ​បាន​រាយការណ៍ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ូ​លី​ស ដែល​ភៀសខ្លួន ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា បន្ទាប់​ពី​មិន​គោរព​បទបញ្ជា ពី​កងកំលាំង​សន្តិ​សុខ​របស់​យោធា​នេះ​។

ការ​តវ៉ា ត្រូវ​បាន​ធ្វើ​ឡើង​រាល់ថ្ងៃ​ទូ​ទាំង​ប្រទេស ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​របស់​ក្រុម​របប​យោធា ដែល​បាន​បន្ត​រហូត​មក​ដល់​ពេល​នេះ ហើយ​កម្លាំង​សន្តិសុខ​នៃ​យោធា​ក៏​បាន​ធ្វើការ​បង្ក្រាប និង​បាន​​.ស.ម្លា.ប់.បាតុករ​ជាង ៦០ នាក់ និង​ជាង ១.៨០០ នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​នោះ​គឺ​មាន​លោកស្រី អ៊ុ​ង សាង​ស៊ូ​ជី ដែល​ជា​មេដឹកនាំ​បក្ស​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ