ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​​​ តែ​​ស្តាយ​​ឃាត់​អ្នក​លេង​អត់បាន​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​៖ លោក​វរសេនីយ៍ឯក គុណ សុ​ភ័​ណ្ ឌ​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​និង​បាញ់អាប៉ោងមួយ​កន្លែងនៅ​ចំណុច​ក្នុង​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​២៨​សែន​ជ័យ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង…

ខេត្ត​ក្រចេះ​៖ លោក​វរសេនីយ៍ឯក គុណ សុ​ភ័​ណ្ ឌ​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​និង​បាញ់អាប៉ោងមួយ​កន្លែងនៅ​ចំណុច​ក្នុង​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​២៨​សែន​ជ័យ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ ២០២១ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​កម្លាំង​នគរបាល​បាន​ចុះ​ដល់ទី​តាំង​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នេះ អ្នក​ប្រព្រឹត្ត​ល្បែង​ទាំង​អស់នោះ​បាន​រត់គេច​ខ្លួន​អស់ ប៉ុន្តែ​បាន​បន្សល់​ទុក​វត្ថុ​តាង​នៅ​នឹង​កន្លែង​កើតហេតុ​មួយ​ចំនួន​រួម​មានមេអាប៉ោង​ចំនួន​០១, ចាន​អាប៉ោង​ចំនួន​០១, ផ្តិល​ចំនួន​០១​កៅអី​ជ័រ​ចំនួន​០២, មាន់​ជល់​ចំនួន​០២,​ អង្រុត​ចំនួន​០៣,​ កន្ត្រក់​ចំនួន​០៣​។

បច្ចុប្បន្ន​វត្ថុ​តាង​ខាង​​លើ ​ត្រូវ​បាន​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ។

អត្ថបទសរសេរ ដោយ