រាជធានីភ្នំពេញ ៖ បងប្អូនដែលបានពាក់ព័ន្ធពីថ្ងៃទី ៥.៦ ខែមីនាឆ្នាំ២០២១ នៅចំណុចទីតាំងកាហ្វេ The Corner Cafe’ ផ្លូវសង្កាត់សូមអញ្ជើញទៅពិនិត្យសំណាកជាបន្ទាន់ បន្ទាប់ពីរកឃើញថាមានអ្នកកើតកូវីដ-១៩ ធ្លាប់ចូលទៅហាងកាហ្វេមួយនេះ ។ នេះបើយោងតាមសាលាសង្កាត់ស្ទឹងមានជ័យ ប្រកាសនៅរសៀលថ្ងៃទី ៩ ខែមីនា ។

ប្រភពដដែលបានបន្តថានៅ ថ្ងៃ អង្គារ ទី០៩ ខែមិនា ២០២១ នៅម៉ោង១៣:៥០នាទី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេតេជោ នៃនាយកដ្ឋានជំងឺឆ្លងក្រសួងសុខាភិបាល បានចុះមកពិនិត្យនិងយកសំណាកជាលើកទី១ ដល់ប្រជាពលរដ្ឋ មានការប៉ះពាល់មកហូបកាហ្វេ ស្ថិតនៅទីតាំងកាហ្វេ The Corner Cafe’ ផ្លូវចូលសង្កាត់ស្ទឹងមានជ័យទី១ ជាលទ្ធផល : ពិនិត្យ និងយកសំណាកបានចំនួន ១៧ នាក់ ស្រី ៤ នាក់ក្រោយពីបានពិនិត្យនិងយកសំណាករួចសប់គ្រប់ក្រុមគ្រូពេទ្យបានសម្រេច ឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និង អ្នកដែលមិនទាន់បានពិនិត្យនិងយកសំណាក អញ្ជើញទៅពិនិត្យបន្ទាន់ នៅ មណ្ឌលសុខភាព ។


សូមបញ្ជាក់ថា តូបកាហ្វេ (ផ្លូវចូលជាប់ខាងឆ្វេងដៃសាលាសង្កាត់ស្ទឹងមានជ័យ១) ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ អ្នកជំងឺបានទៅញ៉ាំកាហ្វេថ្ងៃ 05-06/03/21។ សូមបងប្អូនដែលដែលធ្លាប់ទៅហាងកាហ្វេនេះ មេត្តាទៅពិនិត្យសំណាក ដោយប្រុងប្រយ័ត្នបំផុត ៕


សូមរម្លឹកថា គិតត្រឹមព្រឹកម៉ោង ៨:៣០ព្រឹក ថ្ងៃទី៩ មិនា ២០២១ កម្ពុជាបានរកឃេីញជំងឺកូវីដ-១៩ ចំនួន ៤៩នាក់ ក្នុងនោះ ឆ្លងសហគមន៌ ៤៨នាក់ និងករណីនាំចូល ១នាក់ (ភ្នំពេញ ២៤នាក់ ខេត្តព្រះសីហនុ ១២នាក់ ខេត្តព្រៃវែង ១១នាក់ និងខេត្តកណ្តាល ២នាក់) និងជាសះស្បេីយ ២១នាក់ ដូច្នេះចំនួនសរុបកេីន ១០៦០នាក់ និហជាសះស្បេីយសរុបចំនួន ៥៣៨នាក់ ៕
ចែករំលែកព័តមាននេះ