ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី កែ ឡេ​ង នៅ​តែ​ជា​គំរូ​សម្រាប់​កីឡាករ​-​កីឡាការិនី​ប៉េតង់​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មក​ដល់​ពេល​នេះ អ្នកស្រី កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់ បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត ដោយ​មិន​អាច​បកស្រាយ និង​បាន​ទទួល​​តំណែង…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មក​ដល់​ពេល​នេះ អ្នកស្រី កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់ បាន​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត ដោយ​មិន​អាច​បកស្រាយ និង​បាន​ទទួល​​តំណែង ​ជា​មន្ត្រី​ផ្កាយ​លើ​ស្មា តែ​អ្នកស្រី​នៅ​តែ​បង្ហាញ​សកម្មភាព​ហ្វឹកហាត់​ជា​ប្រចាំ ដោយ​គ្រាន់​តែ​ប្ដូរ​ពី​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត ទៅ​ជា​ហ្វឹកហាត់​ដើម្បី​សុខភាព និង​បាន​ចំណាយ​ពេល​បង្វឹក​កីឡាករ​កីឡាការិនី​ទាំងឡាយ​ដើម្បី​ឱ្យ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ ជាមួយនឹង​ការ​ប្រឹងប្រែង​នេះ បាន​ធ្វើ​ឱ្យ​អ្នកស្រី​នៅ​តែ​ត្រូវ​បាន​សហព័ន្ធ​ចាត់​ទុក​ថា​ជា​គំរូ សម្រាប់​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយ ស្រប​ពេល​ដែល​អ្នក​ជំនាន់​ក្រោយ ក៏​ពិបាក​ស្វែង​រក​អ្នកមាន​សមត្ថភាព និង​ស្នាដៃ​មក​ជំនួស​អ្នកស្រី​នៅ​ក្នុង​ពេល​នេះ​។

នៅ​តែ​មានការ​សរសើរ​មិន​តិច​នៅឡើយ​ទេ ចំពោះ​ស្នាដៃ​កន្លង​មក និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​អ្នកស្រី កែ ឡេ​ង ដោយសារ​តែ​អ្នកស្រី​ក្រៅពី​មាន​សមត្ថភាព​ខ្លាំង ក៏​មាន​ឆន្ទៈ​និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ទើប​អាច​ធ្វើ​ឱ្យ​អ្នកស្រី នៅ​តែ​បន្ត​ឈរជើង​ជា​កីឡាការិនី​ដែល​មាន​ប្រជាប្រិយភាព និង​មានកេរ្តិ៍ឈ្មោះ​យូរអង្វែង​។ វីរភាព និង​ស្នាដៃ​របស់​អ្នកស្រី សូ​ម្បី​តែ​លោក ហ៊ុន ម៉ា​នី ក៏​បង្ហាញ​​នូវ​ការ​សរសើរ​ផង​ដែរ​។ លោក ហ៊ុន ម៉ា​នី បាន​ប្រកាស​ជា​សាធារណៈ​ថា «​ត្រឹម​ការ​ហ្វឹកហាត់​ប្រកួតប្រជែង​ក្នុង​ក្រុម​ខ្លួនឯង ក្នុង​ក្លិប​ខ្លួនឯង បើ​យើង​មិន​យក​មក​សាកល្បង​ប្រកួត​ប្រជែង​ជាមួយ​ក្រុម និង​ក្លិប​ដទៃ​ទេ យើង​មិន​អាច​ថ្លឹងថ្លែង​សមត្ថភាព​ខ្លួនឯង​បាន​នោះ​ទេ ។

ទោះបី​បាន​លទ្ធផល​យ៉ាងណា ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង និង​ដកស្រង់​បទ​ពិសោធ​បន្ថែម ។ គ្រប់​វេទិកា​ដែល​មានការ​ប្រកួតប្រជែង សូម​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ចូលរួម ដើម្បី​សាក​ល្បង​សមត្ថភាព និង​ស្វែងរក​ចំណុចខ្សោយ​សម្រាប់​កែប្រែ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​ខ្ញុំ​នៅ​តែ​កោតសរសើរ​ចំពោះ​ការ​លះបង់ និង​វីរភាព​កន្លង​មក​របស់​អ្នកស្រី កែ ឡេ​ង ដែល​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ថា អ្នកស្រី​គឺជា​គំរូ​របស់​កីឡាករ​កីឡាការិនី​គ្រប់​រូប​»​។

លោក​បន្ត​ថា អ្វី​ដែល​លោក​នៅ​តែ​សរសើរ គឺ​អ្នកស្រី កែ ឡេ​ង ជា​កីឡាការិនី ដែល​នៅ​តែ​មាន​ឆន្ទៈ ដោយ​សូ​ម្បី​តែ​អ្នកស្រី​បាន​ចូល​និវត្តន៍​ទៅ​ហើយ ក៏​នៅ​តែ​បន្ត​ជួយ​ដល់​សហព័ន្ធ ដើម្បី​ឱ្យ​សហព័ន្ធ នៅ​តែ​មាន​ធនធាន​ឆ្នើម​ជួយ​ជា​មតិ​យោ​បល់​ពង្រឹង​ដល់​សហព័ន្ធ​បន្ត​ទៀត ។ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើក​ឡើង និង​កោតសរសើរ​ពី​វីរភាព​របស់​កីឡាការិនី កែ ឡេ​ង ចំពោះ​ការ​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​ប៉េតង់ និង​កិត្តិយស​ប្រទេស​ជាតិ​​លើ​ឆាក​អន្តរជាតិ ។ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​រូប​នេះ ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី យក​អ្នកស្រី កែ ឡេ​ង​ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់​ជាប់​គ្នា ធ្វើ​ជា​គំរូ​ក្នុង​ការ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​របស់​ខ្លួន​។

មិន​ខុស​គ្នា​ដែរ លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​កោត​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​របស់ អ្នកស្រី កែ ឡេ​ង ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា អ្នកស្រី និង​គណៈកម្មការ​រៀបចំ​សុទ្ធតែ​ជួយ​ជំរុញ​ឱ្យ​សហព័ន្ធ​ទាំងមូល​មានការ​ឈាន​ឡើង​។

ជាក់ស្ដែង ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​ជោគ​ជ័យ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​លទ្ធផល​ដែល​កើត​ចេញពី​ការ​ប្រឹងប្រែង​ជា​រួម ។ ជាមួយ​គ្នា​នេះ លោក​ចាត់​ទុក​ការ​ប្រកួត​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​សហព័ន្ធ និង​ជា​ប្រវត្តិសាស្ត្រ​ផង​ដែរ ព្រោះ​វា​ជា​លើក​ទី​១​ហើយ​ដែល​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​មាន​ក្លិប​សមាគម​រហូត​ជិត​៦០​ចូលរួម​ប្រកួត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ