ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​ចិន​លេង​ចិន ​! ចិន​៤​នាក់​ធ្វើ​សកម្មភាព​ប្លន់​លើ​ជនជាតិ​ចិន​ដូច​គ្នា​(​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា នគរបាល​បង្ក្រាប​បាន​ជនជាតិ​ចិន​ចំនួន​០៤​នាក់​ដែល​ធ្វើ​សកម្មភាព​ប្លន់​លើ​ជនជាតិ​ចិន​ដូច​គ្នា ក្រោយ​ក្រុម​នេះ​ធ្វើ​សកម្មភាព នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមីនា…

ខេត្ត​ព្រះ​សីហ​នុ ៖ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា នគរបាល​បង្ក្រាប​បាន​ជនជាតិ​ចិន​ចំនួន​០៤​នាក់​ដែល​ធ្វើ​សកម្មភាព​ប្លន់​លើ​ជនជាតិ​ចិន​ដូច​គ្នា ក្រោយ​ក្រុម​នេះ​ធ្វើ​សកម្មភាព នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២១ ម្តុំ​មុខ​សណ្ឋាគារ​មួយ​កន្លែង ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ហើយ​ប្រតិបត្តិការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បាន នៅ​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ដដែល ពេល​ក្រុម​នេះ​រត់គេច​នៅ​តាម​ផ្លូវ​ចំណោត​រ៉ា​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ជនសង្ស័យ​ទាំង ០៤​នាក់​មានឈ្មោះ​ដូច​ខាងក្រោម ៖
១-​ឈ្មោះ CUI YINZHE ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​អន​ឡាញ កាស៊ីណូ តុង​យៀន លិខិតឆ្លងដែន​លេខៈ G61504867 មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ LIU DONG JIANG ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​កម្មករ​លើក​ទឹក លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

៣-​ឈ្មោះ LI JINGWEN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ ZHOU FEILONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ទី​១ មានឈ្មោះ ZHANG JINFANG ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុ​គ្គ​លិ​កាស៊ីណូ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ក្រុម​១ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ចំពោះ​សម្ភារៈ​បាត់បង់​មាន ៖ លុយ​៣៤០០$ (​បី​ពាន់​បួន​រយ​ដុល្លារ​អា​មេ​រិ​ក​) រង​របួស​ដាច់​រលាត់​កែងដៃ​ទាំង​សងខាង ,​រលាត់​ខ្នងដៃ​ខាងឆ្វេង និង​រលាត់​សៀត​ថ្កា​ខាងឆ្វេង ។
ជន​រង​គ្រោះ​ទី​២ មានឈ្មោះ MIN SHUAI ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នក​ណែនាំ​ភ្ញៀវ​ម៉ាស្សា លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ដោយឡែក​វត្ថុ​តាង​ចាប់​យក​បាន​មាន ៖ ទូរស័ព្ទ​ដៃ​០៤​គ្រឿង (IPHONE 12Pro MAX ០១​គ្រឿង ,​ម៉ាក HUAWEI ០១​គ្រឿង ,​ម៉ាក Redmi ០១​គ្រឿង ,​ម៉ាក VIVO ០១​គ្រឿង​) ។
-​រថយន្ត ០១​គ្រឿង ម៉ាក LAND CRUISER ពណ៌​ខ្មៅ ស្លាក​លេខៈ ភ្នំពេញ 2BM-9108 ។
ជា​ចុង​ក្រោយ​ជនសង្ស័យ​ត្រូវ​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ