ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជូន​គ្រួសារ​កងទ័ព​ក្នុងភូមិ​បង្កើត​ថ្មី​ចំនួន​៣​នៅ​ជើងភ្នំ​ដងរែក51

14 ឆ្នាំ មុន

ខេត្ដឧត្ដរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ១ មក​រា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ លោកឧត្ដមសេនីយ៍ឯក ជា តារា អគ្គមេ បញ្ជាការរង​នៃ​កង​យោធពលខេមរភូមិន្ទ នាយ​រង​ទីមួយ​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ តំណាង​ដ៏​ខ្ពង់ខ្ពស់របស់​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាន​នាំ​យក អំណោយផ្ទាល់​របស់​លោក​ជំទាវ​ទៅ​ចែក​ជូន​គ្រួសារកងទ័ព​វរៈ​លេខ​៣៨២​ចំនួន​៣៣០ ​គ្រួសារ ចំណុះ​កងពលតូច​អន្ដរាគមន៍​លេខ​៨ ។

ខេត្ដឧត្ដរមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ១ មក​រា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ លោកឧត្ដមសេនីយ៍ឯក ជា តារា អគ្គមេ បញ្ជាការរង​នៃ​កង​យោធពលខេមរភូមិន្ទ នាយ​រង​ទីមួយ​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ តំណាង​ដ៏​ខ្ពង់ខ្ពស់របស់​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាន​នាំ​យក អំណោយផ្ទាល់​របស់​លោក​ជំទាវ​ទៅ​ចែក​ជូន​គ្រួសារកងទ័ព​វរៈ​លេខ​៣៨២​ចំនួន​៣៣០​គ្រួសារ ចំណុះ​កងពលតូច​អន្ដរាគមន៍​លេខ​៨ ។ ក្នុងពិធី​ចែក​អំណោយ​ជូន​គ្រួសារ​កងទ័ព​នា​ព្រឹក នោះ​ក៏​មាន​វត្ដមាន​លោក​ឧត្ដមសេនីយ៍ឯក ឈិ​ន ចាន់​ពណ៌ លោក​ឧត្ដមសេនីយ៍ទោ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​៣ លោក​ឧត្ដមសេនីយ៍ទោ​យូ សិរី​វុ​ឌ្ឈ លោក ឧត្ដមសេនីយ៍ទោ ស ថា​វី ព្រមទាំង​នាយ ទាហាន នាយទាហានរង និង​ពល​ទាហាន  ជា​ច្រើន​រូប​ទៀត ។

ការ​ផ្ដល់​អំណោយ​របស់​លោក​ជំទាវ​ដល់គ្រួសារ​កងទ័ព​ចំនួន​៣៣០​គ្រួសារ​នា​ពេលនេះ គឺ​បន្ទាប់​ពី​គ្រួសារ​កងទ័ព​ទទួល​បានការអនុញាត​ពី​រាជរដ្ឋាភិបាល​ឱ្យ​បង្កើត​ភូមិ​ចំនួន៣ នៅ​តាម​បណ្ដោយ​ជួរ​ភ្នំ​ដងរែក រួម​មាន ភូមិ​ត្រ​ញំ​ង​ចំបក់​សុខ​សែន​ជ័យ ភូមិ​ចំបក់ សែន​ជ័យ និង​ភូមិ​អភិវឌ្ឍន៍​ស្ទឹង​ខៀវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ស្ថិត​ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក ត្រ​ញំ​ង​ប្រាសាទ ខេត្ដឧត្ដរមានជ័យ ។ ចំពោះអំណោយ​ដែល​នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារកងទ័ព​វរៈ​លេខ​៣៨២ ចំនួន​៣៣០​គ្រួសារ នេះ​គឺ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២២ គីឡូក្រាម សារុង​១ ក្រមា​១ នំ​១​ថង់ និងថវិកា​១​ម៉ឺន​រៀល ។

ប្រជាពលរដ្ឋ​ជា​គ្រួសារ​កងទ័ព​ចំនួន៣៣០​គ្រួសារ ក៏​បានការ​ឧ​ប​ត្ថ​ម​ជា​អណ្ដូងទឹ សំរាប់​ប្រើប្រាស់​បន្ថែម​ទៀត​ចំនួន​៥​ផង​ដែរ​។  ការ​ឧបត្ថម្ភ​អំណោយ​របស់​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដល់​គ្រួសារ​កងទ័ព​ចំនួន៣៣០​គ្រួសារ​នេះ គឺ​បន្ទាប់​ពី​ភូមិ​ទាំង​៣ ខាងលើ​ទើ​​ប​តែ​បង្កើត​បាន​អាយុកាល​១០​ខែប៉ុណ្ណោះ​មក​ដល់​ពេល​នេះ ដែល​វគ្គ​ដំបូងនេះ​មាន​លំនៅ​ឋាន​រួច​ជា​ស្រេច​ឧបត្ថម្ភ​ដោយសម្ដេច​តេ​ជោ​ហ៊ុន សែន និង​លោក​ជំទាវ ។ មេ​ភូមិ​ម្នាក់​តំណាង​ឱ្យ​ភូមិ​ទាំង​៣​ខាងលើបាន​ឡើង​ថ្លែងអំណរគុណ​និង​សេចក្ដី​គោរពដោយ​ស្មោះស្ម័គ្រ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ព្រមទាំង​លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​យកចិត្ដ​ទុកដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រស់នៅ​របស់ពួក​គាត់​ជា​គ្រួសារ​កងទ័ព​ទាំងអស់​គ្នា​ឱ្យ​មាន ភាព​ធូរស្រាល​មួយ​កំរិត ។

លោក​ឧត្ដមសេនីយ៍ត្រី​យឹ​ម ពឹ​ម មេ​បញ្ជាការ​កងពលតូច​អន្ដរាគមន៍​លេខ​៨ បាន​ឡើងថ្លែង​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាល ជ្រៅ​ចំពោះសម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ  ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​សម្ដេច និង​លោកជំទាវ​បាន​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​វិល​មក​រក​ការជួបជុំ​គ្នា​ក្នុង​រង្វង់​គ្រួសារ​ជាតិខ្មែរ​តែ​មួយ​។ លោក​ឧត្ដមសេនីយ៍​បាន​បញ្ជាក់​ថា ជាក់ ស្ដែងគ្រួសារ​កងទ័ព​ដែល​បាន​ធ្វើ​សមាហរណកម្ម ជាមួយ​រដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ​ហ៊ុន សែន  ជា​នាយក​រដ្ឋមន្ដ្រី គឺ​ដោយសារ​គោលនយោបាយ​ឈ្នះ​=​ឈ្នះ​នា ឆ្នាំ​១៩៩៨ ទើប​មានការ​ជួបជុំ​គ្នា​មក​ទល់ពេល​នេះ​រហូត​បាន​សម្ដេច​និង​លោក​ជំទាវយកចិត្ដទុកដាក់​បង្កើត​បានជា​ភូមិឋាន លំនៅឋាន សាលារៀន មន្ទីរពេទ្យ វត្ដ​អារាម អណ្ដូងទឹក និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ផ្លូវលំ​ជា​ច្រើន​ទៀត​ធ្វើ​ឱ្យ​គ្រួសារ​កងទ័ព​មានលំនឹង និង​មាន​សង្ឃឹម លើ​វាសនា​នៃ​អនាគតរបស់​គ្រួសារ​កងទ័ព ក៏​ដូច​ជា​កងទ័ព​ទាំងអស់​គ្នា​ដែរ ។

លោក​ឧត្ដមសេនីយ៍ឯក​ជា តារា បាន​មានប្រសា​ន៍​សំណេះសំណាល​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ជា​គ្រួសារ​កងទ័ព ដោយ​ញំ​នាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​នឹករលឹក​ពី​សំណាក់សម្ដេច​តេ​ជោ​និង​លោក​ជំទាវ​ដែល​គ្រប់ពេលវេលា​សម្ដេច​និង​លោក​ជំទាវ​តែងតែ​នឹករលឹក​និង​យកចិត្ដទុកដាក់​ដល់​ប្រជាពលរដ្ឋទាំងអស់ ។ អ្វី​ៗ​ដែល​បាន​កើត​មាននូវ​ការជួបជុំ​គ្នា​រវាង​ជាតិខ្មែរ​យើង​និង​មាន​សន្ដិភាពយ៉ាង​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា​យើងទាំងមូល ក៏​ជា​ភ័ព្វសំណាង​របស់​ប្រជាជនកម្ពុជា​យើង​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​អ្នកដឹកនាំ​ដែល​មានគុណ​ធម៌ និង​ព្រហ្ម​វិហារធម៌​ក្នុង​ការ​ដឹកនាំ​ប្រទេស ជាតិ​ប្រកបដោយ​គតិបណ្ឌិត ។

លោក​ឧត្ដមសេនីយ៍ឯក​ជា តារា ក៏​បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ទៀត​ថា  អ្វី​ៗ​ដែលកើតឡើង​នៅ​ប្រទេស​កម្ពុជា និយាយ​ឱ្យ​ចំទីណា​ជួប​ការ​លំបាក គឺ​ទីនោះ​មាន​សម្ដេច តេ​ជោ​ហ៊ុន សែន និង​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​អ្នក​ចុះ​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋ​។ ដូច្នេះ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​សុទិដ្ឋិនិយម​ឡើង ដរាបណា​មាន​សម្ដេច តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​អ្នកដឹកនាំ​ប្រទេស​ជាតិ​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ក្ដី​សង្ឃឹម ៕