ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ចាប់ឈើ ៤៧ដុំ សល់ពី​ឈ្មួញ លាក់ទុកក្នុងព្រៃ បម្រុងដឹក​ឆ្លង​ដែន​ទៅវៀតណាម

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ គំនរឈើចំនួន ៤៧ដុំ ដែលសេសសល់ពីក្រុមឈ្មួញរកស៊ីកន្លងមក ដែលលាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុកអណ្តូងមាស ដឹកនាំដោយលោកវរសេនីយ៍ត្រី…

ខេត្តរតនគិរី៖ គំនរឈើចំនួន ៤៧ដុំ ដែលសេសសល់ពីក្រុមឈ្មួញរកស៊ីកន្លងមក ដែលលាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុកអណ្តូងមាស ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ​កងរាជអាវុធហត្ថស្រុក ចុះបង្រ្កាប និងរឹបអូស ប្រគល់ឱ្យ​ជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់។

ការប្រតិបត្តិការបង្ក្រាបនោះ បានធ្វើឡើង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅ​ភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

​គំនរឈើនោះ មានចំនួន ៤៧ដុំ ដែលសេសសល់ពីឈ្មួញរកស៊ីកន្លងមក លាក់ទុក បម្រុងដឹកឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម​។

សមត្ថកិច្ចថា ឈើទាំងអស់ មិនទាន់​វាស់វែងនៅឡើយ ហើយការបង្ក្រាបនោះ ដោយមាន​ការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ផងដែរ។

ក្រោយបង្ក្រាបនោះ វត្ថុតាង ក៏បានដឹកយកទៅរក្សាទុកនៅស្នាក់ការ ៧៨៧ ដើម្បី​ប្រគល់​ឱ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕ ដោយ៖ ផង់វិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ